មុខសញ្ញាយ៉ាងសកម្ម! ទើបចេញពីគុ.ក លួ.ចគោដឹកតាមឡានបម្រុងយកទៅលក់ អស់លក្ខណ៍ត្រឹម បើកគេ.ចធ្លា.ក់ប្រឡាយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ដែលគេដឹងថាជាមុខសញ្ញាទើបចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលសហការឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋដាក់តាមរថយន្តដឹកប្រុងយកទៅលក់បន្ត។ ប៉ុន្តែត្រូវអស់ល័ក្ខណ៍នគរបាលខេត្តកំពង់ស្ពឺបំបែកសំណុំរឿងករណីចោរលួចគោយ៉ាងសកម្មនិងកក្រើកក្នុងស្រុកសាមគ្គីមុនីជ័យ ។
ការឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ នង ម៉ៅ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
នគរបាលស្រុកសាមគ្គីមុនីជ័យ បានបន្តឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើ÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងចុះបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិអង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ មានករណីលួចសត្វគោ បង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់ អត្តសញ្ញាណ។
ជនរងគ្រោះឈ្មោះ សេម តាំងនី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិអង្រុត ឃ៉ំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។ នៅមុនពេលកើតហេតុ ម្ចាស់គោ បានចងសត្វគោញីចំនួន៤ក្បាល ទុកនៅក្រោយផ្ទះ ហើយសំរាន្ត នៅផ្ទះ ។ លុះដល់វេលាម៉ោងកើតហេតុ ម្ចាស់ បានភ្ញាក់ ដើរទៅមើលសត្វគោទើបដឹងថាចោរលួចទៅបាត់ ហើយរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ តាមរយៈទូរស័ព្ទ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្ថែមឲ្យដឹងទៀតថា÷ ក្រោយពីទទួលបានសេចក្តីរាយការណ៍ និងព័ត៌មានខាងលើរួចមក នគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងស្រុកសំរោងទង ដេញប៉ផាប់ចាប់ពភីង លុះរហូតដល់ផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦-៣៧ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ក៏ បានឃើញ រថយន្ត១គ្រឿងម៉ាកBAW BJ1040PIS4 ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-4061(ជារថយន្តរបស់ជនសង្ស័យដែលសមត្ថកិច្ចកំណត់ ថាធ្លាប់ដឹកសត្វគោ ពេលលួចបានលើកមុនៗ) ។
ពេលឃើញដូចនោះ សមត្ថកិច្ច បានឃាត់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យ មិនព្រមឈប់រថយន្តឡើយ ហើយបន្ថែមល្បឿនព្យាយាមរត់គេច កម្លាំងសមត្ថកិច្ចបានដេញតាម និងស្ទាក់ពីមុខ ជនសង្ស័យ បានបើករថយន្តធ្លាក់ចូលប្រឡាយ និងធ្លាក់សត្វគោមួយក្បាលចេញមកក្រៅ ទើបឃាត់បានជនសង្ស័យ១នាក់មានឈ្មោះ នង ម៉ៅ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាង: រថយន្តម៉ាក BAW BJ1040PIS4 ពណ៌ខៀវ ផលិតនៅប្រទេសកូរ៉េ ពាក់ផ្លាកលេខភ្នំពេញ 3B-4061 ទូរស័ព្ទដៃម៉ាកVIVOប្រើលេខ0312671116 អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក ពូថៅដៃចំនួន១ ចបកាប់ចំនួន១ ខ្សែនីឡុងដឹកគោពណ៌ស ១ ខ្សែអីនធើណែត ពណ៌បៃតង១ដុំ និងសត្វញីចំនួន៤ក្បាល (របស់ជនរងគ្រោះម្ចាស់គោ) ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចថាជនសង្ស័យខាងលើ ជាមុខសញ្ញាទើបចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំងថ្មីៗ ពីបទលួចសត្វគោ ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់ឱ្យដឹងថា÷ ក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕














ចែករំលែកព័តមាននេះ