ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី៖ តុលាការសម្រេចផ្ដន្ទាទោសប្រ.ហា.រជីវិតអតីតប្រធា​នាធិបតី បាសារ អាល់អាសាដ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប

52 នាទី មុន

ប្រទេស​ស៊ី​រី ៖ តុលាការ​ស៊ី​​រី ​កាលពី​ថ្ងៃ​ទី​១១​ សីហា​ បាន​កាត់ទោស​ដោយ​កំបាំង​មុខ​ប្រហារជីវិត ប្រធានាធិបតី​ត្រូវ​ផ្ដួល​រំ​លំ​លោក​បា​ចា​អាល់​ អាសា​ដ ប្អូនប្រុស​លោក​ម៉ា​ហ័​រ​ និង​អតីត​អ្នក​ទទួលខុសត្រូវ​ច្រើន​រូប​ទៀត​ ពី​បទឧក្រិដ្ឋ​នានា ប្រព្រឹត្ត​ក្នុងអំឡុងពេល​សង្គ្រាម​ស៊ី​​វិល​នៅ​ស៊ី​​រី​។ នោះ​ជា​ការ​កាត់ទោស​លើក​ដំបូង​ប្រឆាំង​បណ្ដា​សមាជិក​អតីត​រដ្ឋអំណាច​ប្រទេស​នេះ​។

នៅ​មុខ​តុលាការក្រុង​ដា​ម៉ាស់​មួយ ​ចៅក្រម​មួយ​រូប​លោក​ FAKHR AL DIN AL-ARYAN​ លើក​ឡើង​ថា លោក​បា​ចា​អាល់​អា
សា​ដ​ ជាប់ពិរុទ្ធ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​ម​នុស្ស​ជាតិ​ និង​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ក្នុង​នោះ​ មានការ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ច្រើន​នាក់ និង​សម្លាប់​ដោយ​អ​ចេតនា បណ្ដា​កុមារ​មាន​វ័យ​ក្រោម​១៥​ឆ្នាំ ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់ និង​បំបាត់​សេរីភាព ដូច្នេះ​លោក​ត្រូវ​ទទួល​ការ​កាត់ទោស​ប្រហារជីវិត ​។

អាជ្ញាធរ​បណ្ដោះអាសន្ន​ស៊ី​​រី​ដែល​ផ្ដួលរំលំ​លោក​បា​ចា​អាល់​អាសា​ដ កាលពី​ខែធ្នូ ​ឆ្នាំ​២០២៤ ​ក្រោយ​សង្គ្រាម​ស៊ី​​វិល​អស់​ពេល​១៣​ឆ្នាំ បាន​ចោទប្រកាន់​លោក​អាសា​ដ​ថា បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នានា ក្រោម​ការ​កាន់​អំណាច​របស់​លោក​ ។ តុលាការ​កាលពី​ខែមេសា​ កន្លង​ទៅ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លោក​បា​ចា​អាល់​អាសា​ដ​ និង​អ្នក​ទទួលខុសត្រូវ​ដទៃ​ៗ​ទៀត​ ។

ដូច្នេះ​ហើយ​ បានជា​អតីត​ប្រធានាធិបតី​ស៊ី​​រី​រូប​នោះ ដែល​រត់​ភៀសខ្លួន​រស់នៅ​និរទេស​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ប្រហារជីវិត​ដោយ​កំបាំង​មុខ ក៏​ដូច​ជា​បណ្ដា​អតីត​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ ដែល​ខ្លះ​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស ខ្លះ​ទៀត​រត់គេច​ទៅ​កាន់​តំបន់ឆ្នេរ​សមុទ្រ​ដែល​ជាទី​តាំងរបស់​ក្រុម​ជនជាតិភាគតិច ​ALAOUITE ដែល​លោក​អាសា​ដ​មាន​ដើម​កំណើត​ពី​ក្រុម​ជនជាតិភាគតិច​នោះ​ ។

ក្នុង​ចំណោម​មនុស្ស​ត្រូវ​កាត់ទោស​ប្រហារជីវិត​កំបាំង​មុខ ក៏​មាន​ប្អូនប្រុស​លោក​អាសា​ដ​គឺ​លោក​ម៉ា​ហ័​រ ជា​ប្រមុខ​កងពលធំ​ពិសេស​លេខ​៤ ដែល​រត់គេច​ខ្លួន​ចេញពី​ប្រទេស​ដែរ ​។ ក្រៅពី​នេះ​ មាន​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ FAHD AL FREJ និង​លោក​LOUAY AL ALI​ដែល​ដឹកនាំ​ភ្នាក់ងារស៊ើ​ប​ការណ៍​យោធា​ក្នុង​ខេត្ត​ដឺ​រ៉ា​អា​ ។ ជនជាប់ចោទ​ដែល​មាន​វត្តមាន​តែ​ម្នាក់​គត់ គឺ​លោក​អា​តេ​ហ្វ​ណា​ជីប​ប្រមុខ​សន្តិសុខ​នយោបាយ​ខេត្ត​ដា​រ៉ា​អា​ ៕

DAMASCUS, SYRIA – AUGUST 2: Syrian President Bashar al-Assad (R) attends a dinner in Damascus late 01 August 2000, during a ceremony marking the Army Day. (Photo credit should read SANA/AFP via Getty Images)