ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំលាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ជិត​២០​នាក់ កោស​ក់ ធ្វើ​កិច្ចសន្យា​អប់រំ និង​ដកហូត​ម៉ូតូ​ទុក​ចំនួន​៣​ខែ

13 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​១៦​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ បង្ក្រាប​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង​ច្បារមន និង​ភូមិសាស្ត្រ​ស្រុក​សំរោង​ទង ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ពពាក់ពពូន​មិន​ព្រម​ចូល​ផ្ទះ​ដើរ​លេង​ដាច់​យប់​និង​បង្ហោះ​ម៉ូតូ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​។ ធ្វើការ​កោស​ក់ លោត​កង្កែប អា​វ៉ង់ ធ្វើ​អនាម័យ និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​សង្គម​មិន​ទទួលស្គាល់ ព្រមទាំង​ដកហូត​ម៉ូតូ​ទុក​រយៈពេល​៣​ខែ ជា​ការ​ព្រមាន​។

មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឲ្យ​ដឹង​ថា​÷ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​សហការ​ធ្វើ​ល្បាត​តាម​មូលដ្ឋាន​និង​តំបន់​ងាយ​រង​គ្រោះ​។ ហើយ​បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​២​ក្រុម​ផ្សេង​គ្នា​ចំនួន​១៦​នាក់ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ទំនើង​ដោយ​បាន​បង្ហោះ​ម៉ូតូ អុកឡុក​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ដែល​ជា​ហេតុ​បង្ក​អោយ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ជុំវិញ ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​សង្គម នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ច្បារមន​និង​ស្រុក​សំរោង​ទង​។

ប្រតិបត្តិការ​បង្ក្រាប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​ទីតាំង​ផ្សេង​គ្នា ដោយ​ទីតាំង​ទី​១÷ កម្លាំង​អង្គភាព​នគរបាល​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជាក់ស្តែង​នូវ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ចំនួន​១២​នាក់ ក្រោយ​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក្រោយ​ពន្ធ​ធនាគារ ខេត្តកំពង់ស្ពឺ ស្ថិត​នៅ​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បាន​ទី​១-​មានឈ្មោះ ពៅ រ​ដ្ឋា ភេទ​ប្រុស អាយ​១៨​ឆ្នាំ មុខរបរ​កម្មករ ទី​២-​ឈ្មោះ ប៊ុ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៣-​ឈ្មោះ សាន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៤-​ឈ្មោះ គី​ម មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៥-​ឈ្មោះ ប៊ុ​ន សោភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៦-​ឈ្មោះ ច​ន សត្យា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៧-​ឈ្មោះ​ណែម មុទិតា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​៨-​មានឈ្មោះ សាន វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ ទី​៩-​ឈ្មោះ សុ​ខុន ករ​ណា​ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​១០-​ឈ្មោះ ឃឹម លី​ហៀ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ ទី​១១-​ឈ្មោះ ជិន រ៉ា​នុ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​ទី​១២-​មានឈ្មោះ យ៉ុ​ង រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។

ចំណែក​ទីតាំង​ទី​២÷ កម្លាំង​អង្គភាព​នគរបាល​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បន្ត​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​បន្ថែម​ទៀត ដោយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​វេលា​ម៉ោង​១១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សាំង​ជៀក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ក្មេង​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​មានឈ្មោះ សន ឧត្ដម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​២-​ឈ្មោះ សន ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ទី​៣-​ឈ្មោះ ឆាយ ម៉េ​ង​ហៀ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​ទី​៤-​មានឈ្មោះ ច​ន រក្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។

មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា​÷ ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំង​២​ទីតាំង​ខាងលើ​នេះ កម្លាំង​អ​អាវុធហត្ថ​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ម៉ូតូ​ចំនួន​៨​គ្រឿង​,​ទូរស័ព្ទ​ចំនួន​១៦​គ្រឿង​,​ខ្សែ​ក​លោហៈធាតុ​ពណ៌​ទង់ដែង​ចំនួន​១​ខ្សែ និង​កងដៃ​លោហៈធាតុ​ពណ៌​ទង់ដែង​ចំនួន​១​ផង​ដែរ​។

បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​១៦​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​យក​មក​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ​ក៏​ដូច​ជា​កិត្តិយស​គ្រួសារ ព្រមទាំង​បង្ក​រការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម និង​ដកហូត​ម៉ូតូ​១២​គ្រឿង យក​ទៅ​រក្សា​ទុក​រយៈពេល​៣​ខែ នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កោស​ក់ លោត​កង្កែប និង​ធ្វើការ​បោសសំអាត អនាម័យ​។ ព្រមទាំង​អនុវត្ត តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឱ្យ​បាន​តឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ពិសេស​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល ៣​ខែ ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី​១ និង​៦​ខែ ប្រសិនបើ​មិន​រាងចាល​នៅ​តែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្ត​ទៀត​៕​