ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​លួ.ច​និង​គា.ស់​ផ្ទះ​យក​ម៉ូតូ បាន​សម្រេច​ច្រើន​លើក ញ៉ាម​មក​លួ.ច​ម៉ូតូ​អ្នក​ជីក​ទំពាំង ត្រូវ​​ម្ចាស់​ឃើញ​ទាន់ ស្រែកផ្អើលឆោឡោ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​កំពុង​ជីក​ទំពាំង ហើយ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ចោរ​ចោរ​ផ្អើល​ឈុ​ល នគរបាល​តាម​ក្របួច​ជាប់​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣និង​២០​នាទី​រសៀលនៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ព្រៃ​ខាងជើង​ភូមិ​បន្លា​ស្អិត ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ ទី​១- ឈ្មោះ ថៃ ចាន់ធូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរប​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ឈៀង ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង
ទី​២-​ឈ្មោះ វ៉ា​ត់ អូន ហៅ​សិទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត​នៅ​ក្នុងភូមិ​ឬ​ស្សី​ចក ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រីង ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​៣-​ឈ្មោះ លី ណា​រាជ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល បច្ចុប្បន្ន​ស្នាក់​ការដ្ឋាន​សាងសង់​មួយ​កន្លែង នៅ​ក្នុងភូមិ​ជ្រលង​ថ្កូវ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​មិន​បាន​សម្រេច​ឲ្យ​ត្រូវ​នគរបាល​ឃាត់ខ្លួន ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​សៀមរាប 1W-3312 មិន​ទាន់​ស្គាល់ឈ្មោះ​ម្ចាស់​ម៉ូតូ​នៅឡើយ​ទេ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ ម្ចាស់​ម៉ូតូ​បាន​ចាក់​សោក​ម៉ូតូ​ហើយ​ដើរទៅ​ជីក​ទំពាំង ហើយ​ដើរ​រក​ជីក​ទំពាំង នៅ​ចំណុច​ព្រៃ​ខាងជើង​ភូមិ​បន្លា​ស្អិត ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ ម្ចាស់​បានឃើញ​ហើយ​ក៏​ស្រែ​កថា​ចោរ​ចោរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ និង មានការ​ច​ង្អុ​រ​បង្ហាញ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​សហកា​ជាមួយ​ប៉ុស្តិ​នឹង​ប្រជាពលរដ្ឋ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​៣​នាក់​ប្រុស ពាក់​ព​ន្ធ័​ករណី​លួច​កាច់ក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​សៀមរាប 1W-3312 (​មិន​ទាន់​ស្គាល់ឈ្មោះ​ម្ចាស់​ម៉ូតូ​ទេ​) ដោយសារ​តែ​ពេល​ក្រុម​សង្ស័យ បាន​កាច់​សោ​រក ម៉ូតូ​ហើយ​ព្យាយាម​ជិះ​គេចខ្លួន ហើយ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឱ្យ​គេ​ជួយ ហើយ​ក្រុម​ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​រត់​ចូល​ព្រៃ បាត់​ទៅ នគរបាល​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​នគរបាល​សាកសួរ ក្រុម​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​។ ហើយ​ពួក​គេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ បាន​សម្រេច​ចំនួន​៤​លើក និង​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​សម្រេច​ចំនួន ៣​លើក ថែម​ទៀត​។ ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នគរបាល​បាន​ធ្វើការដកហូត​វត្ថុ​តាង​ មាន​ទុល​ណឺ​វី​ស​មុខ​សំប៉ែត​ចំនួន​១ ចំពោះ​សោរ​អក្សរ​តេ​ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បាន​គប់​ចោល​ក្នុង​ព្រៃ​បាត់​ទៅ​ហើយ​។ ចំពោះ​ម៉ូតូ នគរបាល​ស្រុក​សំរោង​ទង​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​÷ ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​