ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូននាយហុងដា​ថា ៖ មកពីអត់​លុយ សម្រាប់ត្រេកត្រអាល​ជាមួយ​ស្រី​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន និង​ធ្វើការ​សួរ​ចម្លើយ​ទៅ​ជនសង្ស័យ​ឈ្មោះ​អឿ​ន សុខ​ខេ​ង ដែល​​ជា​កូនប្រុស​របស់​​នាយ​ហុងដា រួម​ទាំងស្រី​ស្នេហ៍ ពាក់ព័ន្ធ​លើ​ករណី​ឃាតក.ម្ម​ប្រពន្ធ​ក្រោយ​របស់​លោក​ហុងដា ពួក​គេ​បាន​សារ​ភាព​ថា គេ​ជា​មនុស្ស​ញៀន​ថ្នាំខ្លាំង ។

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន និង​ធ្វើការ​សួរ​ចម្លើយ​ទៅ​ជនសង្ស័យ​ឈ្មោះ​អឿ​ន សុខ​ខេ​ង ដែល​​​​ជា​កូនប្រុស​របស់​​នាយ​ហុងដា រួម​ទាំងស្រី​ស្នេហ៍ ពាក់ព័ន្ធ​លើ​ករណី​ឃាតកម្ម​ប្រពន្ធ​ក្រោយ​របស់​លោក​ហុងដា ពួក​គេ​បាន​សារ​ភាព​ថា គេ​ជា​មនុស្ស​ញៀន​ថ្នាំខ្លាំង ។ នៅ​ពេល​នេះ​ចាប់​បានកូន​ប្រុស​របស់​នាយ ហុង ដា ហើយ

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ផ្តើម​ចេញពី​ការ​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​ឪពុក​ខ្លួន​នេះ ដោយសារ​មូលហេតុ​អត់​មាន​លុយ​ទិញ​ថ្នាំ​ញៀន​ជក់ និង​​សម្រាប់​តម្រូវការ​ជាមួយ​ស្រី​ស្នេហ៍​ខ្លួន ។ ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ​អឿ​ន សុខ​ខេ​ង បាន​បន្ត​ថា នេះ​មិនមែន​ជា​រឿង​ឃាតកម្ម​ទេ គឺជា​ការ​សម្លាប់​ប្លន់​យក​គ្រឿងអលង្ការ មាន​លុយ មាសប្រាក់ និង​ម៉ូតូ ដើម្បី​លក់​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ។ កូនប្រុស ហុង ដា បាន​យក​អ្វីខ្លះ​ក្រោយ​ពី​សង្ស័យ​សម្លាប់​ប្រពន្ធ​នាយ ហុង ដា

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ពួក​គេ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។