ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស ហុង ដា បាន​យក​អ្វីខ្លះ​ក្រោយ​ពី​សង្ស័យ​សម្លា.ប់​ប្រពន្ធ​នាយ ហុង ដា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ឃាតករ​ដែល​សម្លា.ប់​ប្រពន្ធ​ក្រោយ​នាយ ហុង ដា នោះ​គឺជា​កូនបង្កើត​របស់​គាត់​ជាមួយ​ប្រពន្ធ​មុន​តែ​ម្ដង ដែល​គេ​មានឈ្មោះ អឿ​ន សុខ​ខេ​ង អាយុ​ជិត​២០​ឆ្នាំ ហើយ​ជន​នោះ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀ.ន​ថែម​ទៀត​ផង ។

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ឃាតករ​ដែល​សម្លាប់​ប្រពន្ធ​ក្រោយ​នាយ ហុង ដា នោះ​គឺជា​កូនបង្កើត​របស់​គាត់​ជាមួយ​ប្រពន្ធ​មុន​តែ​ម្ដង ដែល​គេ​មានឈ្មោះ អឿ​ន សុខ​ខេ​ង អាយុ​ជិត​២០​ឆ្នាំ ហើយ​ជន​នោះ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង ។ 

ជន​នោះ​មាន​ប្រវត្តិ​ធ្លាប់​ដើរ​ចោលផ្ទះ​មួយ​រយៈពេល​មក​ហើយ​ប៉ុន្តែ​កាលពី​ជាង​១​ខែ​មុន​ពេល​កើតហេតុ​នាយ ហុង ដា បាន​ហៅ​ឲ្យ​មក​នៅ​ជាមួយ​ខ្លួន និង​ប្រពន្ធ​ក្រោយ​នេះ​ហើយ​រហូត​ដល់​ថ្ងៃ​កើតហេតុ​ជន​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​រឹត​.​ក​សម្លាប់​ម្ដាយចុង​ខ្លួនឯង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ឃាតករ​បាន​ប្លន់​យក​គ្រឿងអលង្ការ​ខ្សែដៃ និង​ខ្សែ​.​ក​ជន​រង​គ្រោះ​មិនតែប៉ុណ្ណោះ​ពេល​ចាកចេញ​ទៅ​ឃាតករ​បាន​យក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សូ​គី​ស្មាស់​១​គ្រឿង​របស់​ជីតា​បង្កើត​របស់​ខ្លួន​ទៅ​ជាមួយ​ផង​ដែរ ហើយ​តាម​ការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​គឺ​ឃាតករ​មាន​គ្នា​២​នាក់​ដែល​ម្នាក់​ទៀត​ជា​ស្ត្រី ហើយ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​ពួក​គេ​បាន​ចុះ​ក្រោម​យ៉ាង​ប្រញាប់ប្រញាល់​បំផុត និង​បាន​អូស​ម៉ូតូ​ជិះ​ចេញ​គេចខ្លួន​យ៉ាង​តក់ក្រហល់ ៕ 

នៅ​ពេល​នេះ​ចាប់​បានកូន​ប្រុស​របស់​នាយ ហុង ដា ហើយ