ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីវិតថ្លៃ! រកឃើញ​កុមា​រម្នាក់​នៅ​រស់​ក្បែរស​.​ព​ជី​ដូន​​ក្រោម​គំនរ​បាក់បែក ក្រោយ​គ្រោះ​រញ្ជួយ​ដី​

1 ឆ្នាំ មុន

ឥណ្ឌូនេស៊ី ៖ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក​កាលពី​ថ្ងៃ​ពុធ ទី ២៣ វិ​ច្ឆិ​

ឥណ្ឌូនេស៊ី ៖ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក​កាលពី​ថ្ងៃ​ពុធ ទី ២៣ វិ​ច្ឆិ​កា ម្សិលមិញ​នេះ បន្ទាប់​ពី​ស្ថិត​នៅ​ក្រោម​គំនរ​បាក់បែក​អគារ​អស់​រយៈពេល​២​ថ្ងៃ ក្រោយ​ពេល​គ្រោះ​រញ្ជួយ​ដី​វា​.​យ​ប្រហារ​ខេត្ត West Java របស់​ឥណ្ឌូ​នេ​ស៊ី​។

ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ឥណ្ឌូ​នេ​ស៊ី (BNPB) បាន​និយាយ​ថា​ក្រុម​ជួយ​សង្គ្រោះ បាន​រក​ឃើញ​កុមា​រា Azka Maulana Malik នៅ​ក្នុងភូមិ Nagrak នៃ​តំបន់ Cianjur​។

ក្មេង​​ប្រុស​​ជីវិត​ថ្លៃ​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​សាកស​.​ព​ជីដូន​របស់​គាត់ ហើយ​បច្ចុប្បន្ន គាត់​កំពុង​ត្រូវ​បាន​គេ​ព្យាបាល​នៅ​មន្ទីរពេទ្យ Cianjur​។ ក្រុម​ជួយ​សង្គ្រោះ​បាន​យក​សាកស​.​ព​របស់​ឪពុក​ម្តាយ​គាត់​ចេញ​មុន​នេះ​។

សូម​បញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៦ រិច​ទ័​របា​ន​វា​.​យ​ប្រហារ​តំបន់ Cianjure ក្នុង​ខេត្ត West Java កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ក្នុង​ជម្រៅ ១០​គីឡូម៉ែត្រ បណ្តាល​ឱ្យ​អគារ​ជា​ច្រើន​ខ្នង​បាន​ដួល​រលំ​។

គិត​មក​ត្រឹម​ថ្ងៃ​ពុធ ចំនួន​អ្នក​ស្លា​.​ប់​បាន​កើនឡើង​ដល់ ២៧១​នាក់ ខណៈ​អ្នក​របួស​មាន​ជាង ២.០០០​នាក់​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ