ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណា​ក៏បានដែរ…សូមចូលលេងម៉ាសេរី !

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ នៅ​កាស៊ីណូ​Darling111 ព្រៃ​វ​ល្ល៍ បើក​ល្បែង​បញ្ជល់​មាន់​សង្ស័យ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេង​ដោយ​ឃើញ​មាន​យានយន្ត (​ម៉ូតូ និង​រថយន្ត​)​ពាក់​ស្លាក​លេខ​ខ្មែរ​ បើក​ចេញចូល​ជា​ហូ​រហែ ​។…

ខេត្តស្វាយរៀង ​៖​ នៅ​កាស៊ីណូ​Darling111 ព្រៃ​វ​ល្ល៍ បើក​ល្បែង​បញ្ជល់​មាន់​សង្ស័យ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូល​លេង​ដោយ​ឃើញ​មាន​យានយន្ត (​ម៉ូតូ និង​រថយន្ត​)​ពាក់​ស្លាក​លេខ​ខ្មែរ​ បើក​ចេញចូល​ជា​ហូ​រហែ ​។

​បើ​តាម​សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាស៊ីណូ ដា​លីង lll ព្រៃ​វ​ល្ល៍ នេះ ​គឺ​បើក​ល្បែងបញ្ជល់​មាន់​រយៈពេល​១​ខែ​មក​ហើយ ។ កន្លង​មក ​អាជ្ញាធរ​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​មើល​និង​ផ្សព្វផ្សាយ មិន​ឲ្យ​បើក​ល្បែង​ប្រជល់​មាន់ និង​ហាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ី​ណូ​ទេ ក៏​ប៉ុន្តែ​ជាក់ស្តែង គឺ​កាស៊ីណូ​នេះ​នៅ​តែ​បើក​ល្បែង​បញ្ជល់​មាន់​ដ៏​ដែល ហើយ​មាន​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរជិះ​ម៉ូតូ និង​រថយន្ត​ចេញចូល​ក្នុង​កាស៊ីណូ​ដា​លីង​lll​នេះ​រាល់ថ្ងៃ មិនដឹង​ថា ពួក​គេ​ចូល​លេងល្បែង​ឬ​ចូល​ធ្វើ​អ្វី​នោះ​ទេ​។

ប្រភព​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ២០២២​នេះ នៅ​កាស៊ីណូ ដា​លីង​lll ព្រៃ​វ​ល្ល៍ គឺ​មាន​ភ្ញៀវ ជនជាតិ​វៀតណាម​មក​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្ល៍ ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទ៌ ចូល​លេងល្បែងបញ្ជល់​មាន់​នៅ​ក្នុង​កាស៊ីណូ Darling lll ព្រៃ​វ​ល្ល៍ ជា​ហូ​រហែ​រាប់រយ​នាក់​ ។

​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ បុគ្គលិក​សន្តិសុខ​កាស៊ីណូ ដា​លីង lll យាម​នៅ​ខាង​មុខខ្លោង​ទ្វា​រ​កាស៊ីណូ​ដា​លីង​lll បាន​និយាយ​ថា កាស៊ីណូ ដា​លីង​lll គឺ​មាន​ល្បែង​បញ្ជល់​មាន់​មែន ​ក៏​ប៉ុន្តែ​ឲ្យ​តែ​ភ្ញៀវ​បរទេស​ចូល​លេង​ទេ គឺ​ជនជាតិ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ខ្មែរ​ចូល​លេងល្បែង​ទេ ហើយ​ចំពោះ រថយន្ត​ដែល​មាន​ស្លាក​លេខ​ខ្មែរ​គឺជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​វៀតណាម​ពី​ព្រំ​ដែល​ចូល​មក​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ។​

អ្នក​សារព័ត៌មាន​យើង​ព្យាយាម សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​កាស៊ីណូ​ដែរ​ ក៏​ប៉ុន្តែ​មេកា​សន្តិសុខ​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប ​ឬ​ថត​ផ្តិត​រូបភាពនោះ​ទេ ។

ព័ត៌មានពិស្តារ​មានផ្សាយជូននៅលើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ