ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ច្រៀង​មាន​អ្នកគាំទ្រ​ច្រើន ឡៅ ច​ន្ទ្រា ចង់​កាន់​ក្បាល​មីក្រូ​ចេញ​រក​លុយ​តាម​ឆាក​តន្ត្រី​នានា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បង្ហាញខ្លួន​ជា​តារាចម្រៀង​អាថ៌​កំបាំង​ក្នុង​កម្មវិធី The Wall Song

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បង្ហាញខ្លួន​ជា​តារាចម្រៀង​អាថ៌​កំបាំង​ក្នុង​កម្មវិធី The Wall Song Cambodia របស់ PNN កីឡាករ​ឡៅ ច​ន្ទ្រា បាន​ធ្វើ​ឱ្យ​មហាជន និង​តារា​កិត្តិយស សរសើរ​មិន​ដាច់​ពី​មាត់​ថា កីឡាករ​រូប​នេះបកស្រាយ​បទ​ចម្រៀង​ពីរោះ​ដូច​តារាចម្រៀងអាជីព ។

ក្រោយ​ពី​ទទួល​ការ​សរសើរ​ពី​សំណាក់​មហាជន​បែប​នេះ កីឡាករ ឡៅ ច​ន្ទ្រា បាន​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង រហូត​លោក​មាន​បំណង​ចង់​ចេញ​រក​លុយ​តាម​កម្មវិធី​តន្ត្រី ហើយ​ប្រ​សិន​មានកម្ម​វិធី​ហៅ​ទៅ​ច្រៀង លោក​នឹង​ទៅ​ទោះបី​តម្លៃ​ខ្លួន​បាន​តិច​ជាង​ការ​ឡើង​សង្វៀន​ប្រដាល់​ក្តី ។ ការ​បង្ហាញខ្លួន និង​បញ្ចេញ​សមត្ថភាព​ច្រៀង​លើ​ឆាក​តន្ត្រី​របស់​កីឡាករ ឡៅ ច​ន្ទ្រា លើក​នេះ លោក​បាន​បកស្រាយ​បទ​ចម្រៀង​រួម​ជាមួយ​តារា​កិត្តិយស លោក គង់ ចំរើន ដែល​មាន​ចំណងជើង​ថា «​ជំងឺ​ខ្វះ​អ្នក​ថែរ​ស់បាន​យូរ​ប៉ុនណា​»​ពី​សំនៀង​ដើម​ឧកញ៉ា ខេមរៈ សិរីមន្ត ។

ការ​បកស្រាយ​បទ​ចម្រៀង​របស់​កីឡាករ​ប្រដាល់​ខាងលើ បាន​ធ្វើ​ឱ្យ​ទស្ស​និក​ទស្សនា​កម្មវិធី​នេះ រួម​ទាំង​តារា​កិត្តិយស​ផង បាន​ពោល​សរសើរ ឡៅ ច​ន្ទ្រា មិន​ដាច់​ពី​មាត់​ថា លោក​មិន​ត្រឹម​ជា​កីឡាករ​ប្រដាល់​មាន​ប្រជាប្រិយភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បកស្រាយ​បទ​ចម្រៀង​បាន​ពីរោះ​ដូច​តារាចម្រៀង​អាជីព​ថែម​ទៀត​។

ទន្ទឹម​នឹង​ទទួល​បានការ​លើក​សរសើរ​ជា​ច្រើន​នេះ​ដែរ លោក ឡៅ ច​ន្ទ្រា បាន​បង្ហាញ​ចំណាប់អារម្មណ៍​តាម​ទូរ​សព្ទ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពេល​ទស្សនិកជន​សរសើរ​លោក​ច្រៀង​ពីរោះ លោក​ពិតជា​មានចិត្ត​រំភើប​និង​សប្បាយ​យ៉ាង​ខ្លាំង ។ ក្នុង​នោះ​ដែរ លោក​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​អ្នកគាំទ្រ​ដែល​ចង់ឱ្យ​លោក​ច្រៀង Cover នោះ​លោក​មិន​ទាន់​គិត​នោះ​ទេ ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​ចង់​ហៅ​ចុះ​កុងត្រា​ជាមួយ​លោក​ក៏​មិន​បដិសេធ​ដែរ ។

បន្ថែម​ពី​នេះ កីឡាករ ឡៅ ច​ន្ទ្រា បានឱ្យ​ដឹង​ទៀត​ថា ទោះបីជា​ពេល​នេះ​មិន​ទាន់​មាន​ម្ចាស់​កម្មវិធី​តន្ត្រី​ផ្សេង​ៗ ហៅ​លោក​ទៅ​ច្រៀង​ក្តី ប៉ុន្តែ​ប្រសិនជា​ម្ចាស់​កម្មវិធី ចង់​ហៅ​លោក​ទៅ​ច្រៀង​នោះ លោក
នឹង​ទៅ គឺ​មិន​បដិសេធ​ទេ ទោះបីជា​តម្លៃ​ខ្លួន​បាន​តិច​ជាង​ការ​វាយ​ប្រដាល់​ក្តី​។

គួរ​បញ្ជាក់​ថា កីឡាករ​ជើង​ខ្លាំង​លំដាប់ A ឡៅ ច​ន្ទ្រា ពេល​ឡើង​ប្រកួត​លើ​សង្វៀន​ម្តង​ៗមាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​៥០០​ទៅ​៧០០​ដុល្លារ​ក្នុង​មួយ​ប្រកួត ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ហាក់​ពុំ​បង្ហាញ​វត្តមាន​ញឹកញាប់​នៅ​លើ​សង្វៀន​ទេ ខណៈ​ដែល​លោក​បាន​ឡើង​គីឡូ​ធំ​។

ទោះបី​យ៉ាងណា ការណ៍​ដែល​ឡៅ ច​ន្ទ្រា បង្ហាញចេតនា​ចង់​ចេញ​រក​លុយ​ពី​ការងារ​សិល្បៈ​បន្ថែម​នេះ សង្ឃឹមថា ទស្សនិកជន នឹង​ជួយ​គាំទ្រ​មិនខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ