ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រឺ​ត​! កូរ៉េ​ខាងជើង​កំពុង​ផ្សាយ​ប្រកួត World Cup 2022 ទោះ​មិន​បាន​ទិញ​សិទ្ធិ​ផ្សាយ

10 ខែ មុន

កូរ៉េ​ខាងជើង ៖ រូបភាព​លើ​អេ​ក្រង់​បង្ហាញ​អំពី​ឡូ​ហ្គូ​នៃ​ទូរទស្សន៍​របស់​កូរ៉េ​ខាងជើង ដែល​ចាក់​ផ្សាយ​

កូរ៉េ​ខាងជើង ៖ រូបភាព​លើ​អេ​ក្រង់​បង្ហាញ​អំពី​ឡូ​ហ្គូ​នៃ​ទូរទស្សន៍​របស់​កូរ៉េ​ខាងជើង ដែល​ចាក់​ផ្សាយ​ការ​ប្រកួត​បាល់ទាត់ World Cup 2022 បាន​ផុស​ឡើង​កក្រើក​ប្រព័ន្ធ​អ៊ីនធឺណិត ទោះបីជា​ប្រទេស​មួយ​នេះ ត្រូវ​បាន​រាយការណ៍​ថា មិន​បាន​ទិញ​សិទ្ធិ ដើម្បី​ចាក់​ផ្សាយ​យ៉ាងណា​ក៏​ដោយ​។

ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម Twitter បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​ការ​ប្រកួត World Cup 2022 ២ ទៅ ៣​ប្រកួត ត្រូវ​បាន​ចាក​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​មាន​ឡូ​ហ្គូ​ទូរទស្សន៍​របស់​កូរ៉េ​ខាងជើង​។

ជាក់ស្តែង ជំនួប​រវាង​ម្ចាស់ផ្ទះ​កា​តា​ទល់​នឹង​អេ​ក្វា​ឌ័​រ ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទូរទស្សន៍​រដ្ឋ Korea Central TV (KCTV) តាម​រយៈ​សញ្ញា​នៃ​ការ​លួច​ចម្លង ក្នុង​ទម្រង់​ជា​ការ​ស្ទ្រី​ម​ធម្មតា (Streaming) នៅ​លើ​អ៊ីនធឺណិត ហើយ​និមិត្តសញ្ញា​អ្នក​ផ្សាយ​ដើម ត្រូវ​បាន​ធ្វើ​ឱ្យ​ព្រិល​នៅ​ជ្រុង​ខាងឆ្វេង​ផ្នែក​ខាងលើ​។ វា​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទម្រង់​ដូច​គ្នា​បែប​នេះ នៅ​ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត រួម​ទាំង​ការ​ប្រកួត​ដែល​អង់គ្លេស​យកឈ្នះ​លើ​អ៊ី​រ៉​ង់ ដោយ​លទ្ធផល ៦-២ ផង​ដែរ​។

ប្រទេស​កូរ៉េ​ខាងជើង ត្រូវ​បាន​គ្រប់គ្រង​ដោយ​របប​ផ្តាច់​ការ​ដ៏​យូរ​បំផុត​មួយ​ក្នុង​ពិភពលោក ដោយ​គ្រួសារ​៣​ជំនាន់​នៃ​ត្រកូល «​គី​ម​»​។ ប៉ុន្តែ​ជាមួយ​សកម្មភាព​លួច​ចម្លង​នៃ​ការ​ចាក់​ផ្សាយ​ការ​ប្រកួត World Cup 2022 បាន​ក្លាយជា​រឿង​ដ៏​ភ្ញាក់ផ្អើល និង​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​បំផុត សម្រាប់​ប្រទេស​មានការ​ដឹកនាំ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ដ៏​តឹងរ៉ឹង​បំផុត​មួយ​នេះ​៕ (​ដកស្រង់​ចេញពី SPORTbible)