ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​វៀតណាម​សម្រុក​មក​ទិញ​ស្រូវ​នៅ​ចំណត​ទូក​ព្រៃ​វ​ល្លិ៍​ក្នុងស្រុក​កំពង់​រោទ៍

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ទូក​កាណូត​ប៉ុក​ចៃ​ឈ្មួញ​វៀតណាម​រាប់​សិប​គ្រឿង បាន​សម្រុកចូល​មក​ទិញ​ស្រូវ​ខ្មែរ​តាម​ផ្លូវទឹក​នៅ​ចំណុច​ប្រឡាយ​ទាហាន​ស្លាប​ប៉ុស្តិ៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ក៏​ប៉ុន្តែ​កសិ​ករ​អ្នក​ផលិត​និយាយ​ត្អូញត្អែ​ថា ឈ្មួញ​អ្នក​ប្រមូល​ទិញ​ស្រូវ​ឲ្យ​តម្លៃ​ទាប ស្រូវ​ចម្រុះ​ក្នុង​១​គីឡូក្រាម​ត្រឹមតែ​៨០០​រៀល ទៅ​៩៥០​រៀល​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា…

ខេត្តស្វាយរៀង ៖ ទូក​កាណូត​ប៉ុក​ចៃ​ឈ្មួញ​វៀតណាម​រាប់​សិប​គ្រឿង បាន​សម្រុកចូល​មក​ទិញ​ស្រូវ​ខ្មែរ​តាម​ផ្លូវទឹក​នៅ​ចំណុច​ប្រឡាយ​ទាហាន​ស្លាប​ប៉ុស្តិ៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ក៏​ប៉ុន្តែ​កសិ​ករ​អ្នក​ផលិត​និយាយ​ត្អូញត្អែ​ថា ឈ្មួញ​អ្នក​ប្រមូល​ទិញ​ស្រូវ​ឲ្យ​តម្លៃ​ទាប ស្រូវ​ចម្រុះ​ក្នុង​១​គីឡូក្រាម​ត្រឹមតែ​៨០០​រៀល ទៅ​៩៥០​រៀល​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០២២ នៅ​ភូមិ​ព្រៃ​វ​ល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា​២០២២​នេះ ឈ្មួញ​បាន​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​គិត​ជា​មធ្យម​ជាង​៣០០​តោន ទៅ​៥០០​តោន​ក្នុង​១​ថ្ងៃ ។
ប្រភព​បន្ត​ទៀត​ថា ឈ្មួញ​វៀតណាម​បាន​ចូល​ទូក​កាណូត​ប៉ុក​ចៃ មក​ទិញ​ស្រូវ​ខ្មែរ នៅ​ចំណតទូក​ប្រឡាយ​ទាហាន ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ។

ទាក់ទិន​ករណី​វៀតណាម​សម្រុកចូល​មក​ទិញ​ស្រូវ​នេះ​ដែរ មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​អ្នក​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ផ្ទាល់ ស្រូវ​ចម្រុះ «​ស្រូវ ខា ៥៤ ឬ​ស្រូវស្រាល​បាយ​រឹង​» ស្រូវ​សើម ក្នុង​១​គីឡូ ក្រាម​៨០០​រៀល ទៅ​៩៥០​រៀល ។ បើ​ដឹក​មក​ដល់​ចំណតទូក វៀតណាម​ទិញ​ក្នុង​១​គីឡូក្រាម​១,១០០​រៀល ចំពោះ​ស្រូវ​ក្រអូប ទិញ​ពី​កសិករ​ផ្ទាល់​១​គីឡូក្រាម​១,០៥០ ទៅ​១,១០០​រៀល លក់​ឲ្យ​ឈ្មួញ​វៀតណាម​តម្លៃ ១​គីឡូក្រាម​តម្លៃ​១,២០០​ទៅ​១,៣០០​រៀល​។

បើ​តាម​អាជីវករ​អ្នក​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ផ្ទាល់​បាន​លើ​ឡើង​ថា បញ្ហា​ពួក​គេ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ផ្ទាល់​ឲ្យ​តម្លៃ​ទាប ដោយ​ចំណាយ​តាម​ផ្លូវ​ច្រើន គិតថ្លៃ​ឈ្នួល​រថយន្ត​ដឹក ថ្លៃ​កម្មករ​លើកដាក់​រថយន្ត លើក​ចុះទូក និង​បង់​សេវា​សមត្ថកិច្ច​តាម​ផ្លូវ​និង​ចំណតទូក ដូច្នេះ ត្រូវ​ចំណាយ​ច្រើន បើ​កសិករ​គាត់​យក​មក​លក់​ផ្ទាល់​ដល់​ចំណតទូក​វៀតណាម​ទិញ ស្រូវ​ចម្រុះ​១​គីឡូក្រាម​តម្លៃ​១,១០០​រៀល ស្រូវ​ក្រអូប​ស្ងួត​១​គីឡូ​តម្លៃ​១,៣០០​រៀល​។

អាជីវករ​ម្នាក់​បាន​ឲ្យ​ដឹង​ថា គាត់​ទិញ​ស្រូវ​ក្រអូប (​ផ្កាម្លិះ​) ពី​ខេត្តបន្ទាយមានជ័យ គឺ​ត្រូវ​ចំណាយ​លើ​សមត្ថកិច្ច​តាម​ដងផ្លូវ​អស់​ច្រើន ហើយ​អាជីវករ​វៀតណាម​ទិញ ស្រូវ​គេ​កាត់​ក្នុង​រថយន្ត​១​គ្រឿង​១០០​គីឡូក្រាម​ស្រូវ​សើម (​រថយន្ត​១​គ្រឿង​២០​តោន​ទៅ​២៥​តោន​) ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​
ស្វា​យ​​រៀង​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរ​សព្ទ័​នា​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ​ថា ឈ្មួញ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​១​ថ្ងៃ ៣,៥០០​គីឡូក្រាម (​ជាង​៣​តោន​ប៉ុណ្ណោះ​) តាម​របាយការណ៍​មន្ត្រី ការិយាល័យ​កសិកម្ម​នៃ​រដ្ឋបាល​ស្រុក​កំពង់​រោទ៍​ដោយ​មានការ​រាយការណ៍​រួម​គ្នា ពី​មន្ត្រី​គយ​និង​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ គឺ​របាយការណ៍​ក្នុង​ស​ប្តា​ហ៌​មុន​ហើយ​នៅ​ស​ប្តា​ហ៌​នេះ​មិន​ទាន់​ទទួល​របាយការណ៍​ទេ ។ ចំណែក​មន្ត្រី​សមត្ថកិច្ច​ឈ​ជើង​នៅ​ច្រក​ទ្វារ​ព្រំដែន​ទឹកព្រៃវ​ល្លិ៍​​ប្រាប់​ថា ចាប់ពី​ពាក់​កណ្តាលខែ​វិ​ច្ឆ​កា​២០២២​នេះ ក្នុង​១​ថ្ងៃ​ឈ្មួញ​នាំ​ស្រូវ​ទៅ​ប្រទេស​វៀត​ក្នុង​១​ថ្ងៃ​៣០០​តោន​ទៅ​៥០០​តោន មិនមែន​ជាង​៣​តោន​ទេ​ទាន​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។

មហាជន​បាន​លើក​ឡើង​ថា មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​គួរ​យកចិត្តទុកដាក់​លើ​ទីផ្សារ ស្រូវ​ជូន​ប្រជា​កសិ​ករ​អ្នក​ផលិត ចៀសវាង​តម្លៃ​ស្រូវ​តាម​មាត់​ឈ្មួញ​។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព​

អត្ថបទសរសេរ ដោយ