ប៉ះអាល្លឺម៉ង់! គ្រូជប៉ុនថាកូនក្រុមនឹងប្រើភាពវ័យឆ្លាត បត់បែន តស៊ូ ដើម្បីសម្លឹងរកជ័យជម្នះ
កាតា ៖ លោក Hajime Moriyasu គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន បាននិយាយថា កីឡាកររបស់
កាតា ៖ លោក Hajime Moriyasu គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន បាននិយាយថា កីឡាកររបស់
កាតា ៖ លោក Hajime Moriyasu គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន បាននិយាយថា កីឡាកររបស់លោកនឹងប្រើប្រាស់ភាពវ័យឆ្លាត និងភាពបត់បែនខ្ពស់ ដើម្បីតទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាក្រុមខ្លាំងក្លាបំផុតមួយរបស់ពិភពលោក សម្រាប់ការប្រកួតលើកដំបូងរបស់ខ្លួននៅក្នុងពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលធ្វើឡើងក្នុងថ្ងៃនេះ វេលាម៉ោង ០៨:០០នាទីយប់ (ម៉ោងកម្ពុជា) នៅឯកីឡដ្ឋាន Khalifa International។
លោក Moriyasu ជឿជាក់ថា កូនក្រុមរបស់លោក នឹងអាចសម្របខ្លួនទៅនឹងស្ថានភាពការប្រកួតដ៏លំបាកមួយនេះ ហើយក៏ជាពេលវេលាសម្រាប់ក្រុមលោកបង្ហាញពិភពលោកនូវអ្វីដែលសាំមូរ៉ៃជប៉ុនអាចធ្វើបាន។ ជប៉ុននឹងយកការជឿជាក់ពីការផ្តួលគូប្រកួតជាច្រើនកន្លងមក ដើម្បីសម្លឹងរកជ័យជម្នះលើឥន្ទ្រីដែកអាល្លឺម៉ង់ ដោយការតស៊ូ និងការអត់ធ្មត់។
អាល្លឺម៉ង់បានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់កីឡាករជនជាតិជប៉ុន នៅប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងកីឡាករក្រុមជម្រើសជាតិជប៉ុនមួយចំនួន ដែលកំពុងប្រកបអាជីពនៅលីគកំពូលអាល្លឺម៉ង់ Bundesliga ។
លោក Moriyasu បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់បាល់ទាត់អាល្លឺម៉ង់ ដែលបានជួយដល់ការអភិវឌ្ឍន៍កីឡាករជប៉ុន។ គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះ បាននិយាយថា «អាល្លឺម៉ង់គឺជាក្រុមឈ្នះជើងឯក World Cup ហើយនោះគឺជាគោលបំណងរបស់យើង ហើយពួកគេគឺជាគំរូសម្រាប់យើង។
យើងកំពុងរៀនពីអាល្លឺម៉ង់ ប៉ុន្តែយើងក៏ចង់ប្រកួតប្រជែងនៅលើឆាកអន្តរជាតិជាមួយគុណភាពដែលជប៉ុនមាន។ យើងមានអារម្មណ៍ និងការគោរពជាច្រើនចំពោះអាល្លឺម៉ង់ ប៉ុន្តែយើងត្រូវតែចាត់ទុកការប្រកួតតទល់ជាមួយពួកគេ ដូចជាយើងកំពុងលេងជាមួយក្រុមផ្សេងទៀត អស់ពីសមត្ថភាពរបស់យើង»។
សូមជម្រាបថា ប្រវត្តិជួបគ្នាកន្លងមក ចាប់តាំងពីឆ្នាំ ១៩៦៣ ដល់ ២០០៦ ជប៉ុនពុំដែលឈ្នះអាល្លឺម៉ង់ឡើយ ដោយនៅក្នុងនោះ ស្មើ២ និងចាញ់២។ ជប៉ុនគឺក្រុមឈរកំពូលតារាងនៅជុំទី២ និងចំណាត់ថា្នក់លេខ២ នៅជុំទី៣ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត នៅវគ្គជម្រុះក្នុងតំបន់ មុនឡើងមកដល់ការប្រកួតជុំចុងក្រោយនៅកាតា។ ចំណែកឥន្ទ្រីដែកអាល្លឺម៉ង់ ក្នុងនាមក្រុមឈ្នះជើងឯក៤សម័យកាល បានឈរកំពូលតារាងនៅវគ្គជម្រុះក្នុងតំបន់ ដោយឈ្នះ៩ និងចាញ់១។ ស្ថិតិ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងសងខាងគឺ ឈ្នះ២ ស្មើ២ និងចាញ់១ ដូចគ្នា។ ទស្សនៈទស្សន៍ទាយភាគច្រើនជុំវិញពិភពលោក ៖ អាល្លឺម៉ង់ ៣-១ ជប៉ុន៕
ចែករំលែកព័តមាននេះ