ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ការិយាល័យ​និ​តិក​ម្ម​ក្រសួង​ធនធានទឹក​ត្រូវ​ខ្មាំង​កាំភ្លើង​បាញ់​3​គ្រាប់​ស្លាប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ប្រធាន​ការិយាល័យ​និ​តិក​ម្ម​ក្រសួង​ធនធានទឹក​ខណៈ​បើករថយន្ត​ចេញពី​កម្មវិធី​នៅ​កោះ​ពេជ្រ​មក​ដល់​ផ្លូវបត់​ចូល​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ប្រធាន​ការិយាល័យ​និ​តិក​ម្ម​ក្រសួង​ធនធានទឹក​ខណៈ​បើករថយន្ត​ចេញពី​កម្មវិធី​នៅ​កោះ​ពេជ្រ​មក​ដល់​ផ្លូវបត់​ចូល​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​មាន​ខ្មាំង​កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​មក​តាម​បាញ់​សម្លាប់​ត្រូវ​ចំនួន​បី​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​រថយន្ត​តែ​ម្តង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៤១Eo ផ្លូវលំ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​គេ​បាញ់​សម្លាប់​ឈ្មោះ សឿង ផានិត អាយុ​២៧​ឆ្នាំ ជា​ប្រធាន​ការិយាល័យ​និ​តិក​ម្ម​ក្រសួង​ធនធានទឹក​ស្នាក់​នៅផ្ទះ​លេខ​៨៥១ ផ្លូវលំ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ​យ័ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក​កា​ម៉ា​រី​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​2P-9758 ចេញពី​ហូប​ការ​នៅ​កោះ​ពេជ្រ ខណៈ​ត្រលប់​មក​ផ្ទះ​វិញ​ដល់​ចំណុច​មុខ​ផ្ទះ​លេខ​៤៤១ ផ្លូវលំ ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​សកម្មភាព​បាញ់​សំដៅ​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត​ចំណុច​ទ្វា​ខាងឆ្វេង​ចំនួន​បី​គ្រាប់​បណ្តាល​ឱ្យ​ត្រូវ​ស្លាប់​តែ​ម្តង ។ បន្ទាប់​ពី​ជនសង្ស័យ​បាញ់​រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិ​ជ្ជ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​សាកសព​ខាងលើ​ឃើញ​ថា ត្រូវ​បាន​ឃាតករ​ជា​ខ្មាំង​កាំភ្លើង​បាញ់​ត្រូវ​ចំនួន​បី​គ្រាប់ ចំ​ស្មា​ខាងឆ្វេង​ចំនួន​បី​កន្លែង​បណ្តាល​ឱ្យ​ស្លាប់​នៅ និង​កន្លែង​បន្សល់​ទុក​សំបក​គ្រាប់​ចំនួន​២​គ្រាប់​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។ ក្នុង​ករណី​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​ថា ជា​រឿង​គំនុំ​ឬ​ជា​ករណី​ឃាតកម្ម​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ រីឯ​សព​ក្រោយ​ពិនិត្យ​រួច​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕