ខេត្តព្រះសីហនុ៖ ដោយមានបទបញ្ជាពី លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែននគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ចុះដឹកនាំបញ្ជាផ្ទាល់ រួមនឹង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ សហការជាមួយ កម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប ជនសង្ស័យ ជាបន្តបន្ទាប់ សរុបចំនួន ១២នាក់ (ស្រី ០១នាក់) ពាក់ពន្ធ័ជាមួយអំពើលួចកាច់បំបែកសោរ ក លួចម៉ូតូ និងទទួលផលក្នុងអំពើលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ កន្លងមក ព្រមដកហូតម៉ូតូបានជាច្រើនគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យចំនួន ១២នាក់ខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកបក្ខពួកសេសសល់មានសាវតា ជាតិ គ្រប់គ្រាន់ កំពុងធ្វើការស្រាវជ្រាវបន្ត។
សូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ មានការបាត់បង់ម៉ូតូ ដោយអំពើលួច សូមអញ្ជើញ មកត្រួតពិនិត្យមើលម៉ូតូ ដែលសមត្ថកិច្ចដកហូតបាននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ៕



ចែករំលែកព័តមាននេះ