ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរសារភាពថាត្រូវការប្រាក់សងបំណុលគេ ទើប​ធ្វើសកម្មភាពទៅលើស្ត្រីជាអ្នកលក់ដូរម្នាក់​

5 ម៉ោង មុន
  • កណ្តាល

​ខេត្តកណ្តាល​ ៖ សូម​បងប្អូន​អាជីវករ​លក់ដូរ​ទាំងអស់​​បង្កើការ​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​មាន​ជនសង្ស័យបន្លំ​ធ្វើ​ជា​មក​ទិញ​អីវ៉ាន់ លុះ​ពេល​ឃើញ​ឱកាស​ល្អក៍​ធ្វើ​សកម្មភាពចាប់​​ក្រៀក​ច្របាច់ក​​ស្ត្រីជាអ្នកលក់ដូរ​ម្នាក់​​ពីក្រោយ ​រួច​សង្កត់ក​ជន​រង​គ្រោះ​ផ្ទុប​ទៅ​នឹង​ក្តារ​ ហើយ​ជនសង្ស័យ​បាន​ទាញ​ផ្តាច់​ខ្សែ​ករប​ស់ជន​រង​គ្រោះ​ រួចរត់គេច ត្រូវជនរងគ្រោះ​​រត់​ដេញ​តាម​ពីក្រោយ​ និង​ស្រែ​ក​ឆោឡោផ្អើលអ្នកជិតខាងជួយដេញតាមចាប់បានជនសង្ស័យ…

​ខេត្តកណ្តាល​ ៖ សូម​បងប្អូន​អាជីវករ​លក់ដូរ​ទាំងអស់​​បង្កើការ​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​មាន​ជនសង្ស័យបន្លំ​ធ្វើ​ជា​មក​ទិញ​អីវ៉ាន់ លុះ​ពេល​ឃើញ​ឱកាស​ល្អក៍​ធ្វើ​សកម្មភាពចាប់​​ក្រៀក​ច្របាច់ក​​ស្ត្រីជាអ្នកលក់ដូរ​ម្នាក់​​ពីក្រោយ ​រួច​សង្កត់ក​ជន​រង​គ្រោះ​ផ្ទុប​ទៅ​នឹង​ក្តារ​ ហើយ​ជនសង្ស័យ​បាន​ទាញ​ផ្តាច់​ខ្សែ​ករប​ស់ជន​រង​គ្រោះ​ រួចរត់គេច ត្រូវជនរងគ្រោះ​​រត់​ដេញ​តាម​ពីក្រោយ​ និង​ស្រែ​ក​ឆោឡោផ្អើលអ្នកជិតខាងជួយដេញតាមចាប់បានជនសង្ស័យ យកប្រគល់អោយសមត្ថកិច្ច ។​

​ករណី​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៣នឹង​២៣​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះលក់ដូរមួយកន្លែង ក្នុង​ភូមិ​សំរោង​ក្អែរ​៣​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា មុនពេលកើតហេតុ មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA​កូរ៉េ​ ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1C.6599 បាន​​បន្លំ​ធ្វើ​ជា​មក​ចាក់​សាំង​១​លី​ត្រ​​ នៅកន្លែងផ្ទះលក់ដូរមួយកន្លែង ហើយ​អោយ​ជន​រង​គ្រោះ​ចូល​ទៅ​យក​ដែកកេះ​ចំនួន​២​អោយ​ខ្លួន ខណៈ​:​ពេល​ជន​រង​គ្រោះ​ចូល​ទៅ​យក​ដែកកេះ​ ឃើញ​មានឱកាស​ល្អ​ ជនសង្ស័យក៏​បាន​ចូល​ទៅ​ក្រៀក​ច្របាច់ក​ជន​រង​គ្រោះ​ពីក្រោយ​រួច​សង្កត់ក​ជន​រង​គ្រោះ​ផ្ទុប​ទៅ​នឹង​ក្តារ​ ​ហើយ​​ជនសង្ស័យ​បាន​ទាញ​ផ្តាច់​ខ្សែ​ករប​ស់ជន​រង​គ្រោះ​ និង​រត់គេច​​ចេញពី​កន្លែង​កើតហេតុ​ ​ប៉ុន្តែត្រូវ​ជន​រង​គ្រោះ​រត់​ដេញ​តាម​ពីក្រោយ​ដោយ​ស្រែ​កថា ចោរ​ៗ ឮ​ដូចនេះ​អ្នក​ជិតខាង​ជូ​យ​ដេញចាប់​ជនសង្ស័យ​បាន និង​​រាយ​ការ​ញ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ​មក​អន្តរាគមន៍​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​។

ជន​រង​គ្រោះ ឈ្មោះ​ង៉ែត គុ​ន្ធា ​ភេទ​ស្រី​ អាយុ​៤៧ឆ្នាំ​ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។​ចំណែក​ជនសង្ស័យឈ្មោះ​សាយ គា ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ចាស់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ​។

វត្ថុ​តាង​ដកហូត​រួម​មាន​:
1.​ម៉ូតូ​ម៉ាក​HONDA កូរ៉េ​១​គ្រឿង ព៏​ណ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1C.6599​។
2.​លោហៈធាតុ​ព៌​ណ​លឿង​១​ខ្សែ​ក​ទម្ងន់​៣​ជី​៥​ហ៊ុន (​ជា​របស់​ជន​រង​គ្រោះ​) ។
3.​លោហៈធាតុ​ព៌​ណ​លឿង​១​ខ្សែ​ប្រភេទ​ខ្សែដៃ​ទម្ងន់​៩​ជី​០៩​ហ៊ុន (​របស់​ជនសង្ស័យ​)
៤-​លោហៈធាតុ​ព៌​ណ​លឿង​១​ខ្សែ ប្រភេទ​ខ្សែ​ក៏​ទម្ងន់​២​ជី​៨៣​ហ៊ុន
៥-​កូន​កាបូបដៃ​ដាក់​លុយ​១ ពណ៌​ខ្មៅ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កំហែង​យក​ខ្សែ​ក​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន មូលហេតុ​ដោយសារ​ខ្លួន​ត្រូវការ​ប្រាក់​យក​ទៅ​សងបំណុល​គេ ។
ក្រោយ​ពី​សាកសួរ​រួច​ កម្លាំង​ប៉ុស្ដិ៍​សំរោង​ធំ​ក៍បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​អធិការ​ស្រុក​កៀនស្វាយ​ដេ​ី​ម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ