លោកហ៊ុន ម៉ា​ណែ​ត ​៖ កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នកមាន​…តែ


ខេត្តកំពង់ចាម​ ៖ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានាក្នុងស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​១២ ឧសភា ដែលអញ្ជើញ​ជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន លោក​ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​​ថា ប្រទេស​កម្ពុជា​ មិនមែន​ជា​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ​យើង​មាន​ធនធានមនុស្ស ដែល​មាន​ទឹកចិត្ត​រួម​គ្នា ​ក្នុង​ការ​កសាង​សមិទ្ធផល និង​លើក​ស្ទួយ​ប្រទេស​ជាតិ ​​ឱ្យមាន​​ភាព​រីក​ចំរើន ។

​លោកបន្ត​ថា ការ​រួមចិត្ត​គ្នាកសាង​សមិទ្ធផល គឺជា​ការ​រួមចំណែក​បន្ថែម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យ​មាន​ភាព​រីក​ចំរើន​ទៅ​មុខជា​និច្ច ។ បើ​ទោះបី​ប្រ​រយៈពេល​យូ​ក្តី ជាក់ស្តែង​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ ប្រទេស​ជា​មាន​ការ​អភិវឌ្ឍ​ន៏ និង​រីក​ចំរើន​គួ​យ​ឲ្យ​កត់សំគាល់ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​តែ​ម្តង ។

លោកហ៊ុន ម៉ា​ណែ​ត មាន​ប្រសា​ស​នទៀត​​ថា កម្ពុជា​យើង​មាន​សុខ​សន្តិភាព តាម​រយៈ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ គឺ​រដ្ឋាភិបាល បាន​ខិតខំ​ដោះស្រាយ បំពេញតម្រូវការ​របស់ ប្រជាពលរដ្ឋ និង​ខិតខំ ស្វែងរក​ឱកាស​វិនិយោគ ពី​បរទេស បង្កើត​ឱកាស​ការងារ ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ។

ចំណែកលោក ម៉ឹង មក​រា ប្រធាន​យុវជន​បង្គោល​ចុះ​ជួយ​ស្រុក​ជើងព្រៃ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​យុវជន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ជួសជុល​ឈូស​ឆាយ​ធ្វើ​ផ្លូវ ក្រាល​គ្រួ​ស​ក្រហម ធ្វើ​ប្រព័ន្ធ​លូ បាន​ចំនួន​៤​ខ្សែ  ព្រមទាំង​មានការ​ចាក់​បំពេញ​ដី​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ការ​ស្តារ​ប្រឡាយ ស្រះ​ទឹក ដែល​ជា​អាង​ស្តុក​ទឹក​បម្រើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពិសេស​ការ ប្រើប្រាស់​សម្រាប់​វិស័យ ដែល​ជា​ប្រភព​ចំណូល​ចម្បង​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ប្រកប​រប​ចិញ្ចឹមជីវិត ព្រមទាំង​បាន​រួមចំណែក​លើក​កំពស់​សោ​ភ័ណ​ភាព និង​សុខភាព អនាម័យ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។

សប្បុរសធម៌

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ