ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចេកវិទ្យា​ជឿនលឿន ​របៀប​រកស៊ី​ក៏​កាន់តែ​ជឿនលឿន និង​ទំនើប​ទៅ​តាម​នោះ​ដែរ ​ពិសេស​ការ​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​កំពុង​តែ​លាក់ខ្លួន​យ៉ាង​អាថ៌​កំបាំង​នៅ​ក្នុង​បណ្តាញ​សង្គម​។ ​ពួក​គេ​មិនបាច់​ចេញ​មុខ​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​ឡើយ ពួក​គេ​ធ្វើ​អាច​ធ្វើការ​ជួ.ញដូរ​ផ្លូ​.​វ​ភេ​.​ទ​នេះ​តាម​រយៈ​ការ​បង្កើត​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ឬ​ក៏​បណ្តាញ​សង្គម​ផ្សេង​ទៀត ដើម្បី​ទាក់ទង​អ្នក​ស្វែងរក​សេវា​ផ្លូ​.​វ​ភេ​.​ទ​។…

រាជធានី​ភ្នំពេញ ៖ បច្ចេកវិទ្យា​ជឿនលឿន ​របៀប​រកស៊ី​ក៏​កាន់តែ​ជឿនលឿន និង​ទំនើប​ទៅ​តាម​នោះ​ដែរ ​ពិសេស​ការ​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​កំពុង​តែ​លាក់ខ្លួន​យ៉ាង​អាថ៌​កំបាំង​នៅ​ក្នុង​បណ្តាញ​សង្គម​។ ​ពួក​គេ​មិនបាច់​ចេញ​មុខ​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​ឡើយ ពួក​គេ​ធ្វើ​អាច​ធ្វើការ​ជួ.ញដូរ​ផ្លូ​.​វ​ភេ​.​ទ​នេះ​តាម​រយៈ​ការ​បង្កើត​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ឬ​ក៏​បណ្តាញ​សង្គម​ផ្សេង​ទៀត ដើម្បី​ទាក់ទង​អ្នក​ស្វែងរក​សេវា​ផ្លូ​.​វ​ភេ​.​ទ​។

មក​ដល់​ពេល​នេះ​មេរោគ និង​ជំងឺអេដស៍​នៅ​តែ​មាននៅ​កម្ពុជា ហើយ​កម្ពុជា​ក៏​នៅ​តែ​មាន​អ្នក​ដែល​ស្លា​.​ប់​ដោយ​ជំងឺអេដស៍ ខណៈ​ភ្នាក់ងារ​នៃ​អ្នកចម្លង​អេ​ដស៍​ក៏​នៅ​តែ​សកម្ម ហើយ​កំពុង​តែ​បន្ត​វិវត្តន៍​ខ្លួន​ដ៏​សកម្ម​នៅ​ក្នុង​សង្គម​សម័យ​ឌី​ជី​ថ​ល​នេះ​។​ អ្នក​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​ជា​ច្រើន​បាន​លាក់​មុខ និង​ប្រកប​របរ​នេះ តាម​រយៈ​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក​។

នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល​នេះ ក្រុម​អ្នក​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ គឺ​មិនមែន​មាន​តែ​ស្ត្រី​ទេ សូ​ម្បី​តែ​បុរស និង​ភេទ​ផ្សេង (អ្នកស្រលាញ់ភេទដូចគ្នាខ្លះ) ក៏​មាន​ជា​ច្រើន​ដែរ ហើយ​ពួក​គេ​កំពុង​តែ​លាក់​មុខ​យ៉ាង​ស្ងៀមស្ងាត់ ដែល​នេះ​ហើយ គឺជា​អ្វី​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​ដឹង និង​ត្រូវ​តែ​យល់ បើ​មិន​ដូច្នេះ​ទេ យើង​អាច​នឹង​រង​គ្រោះ ប្រសិនបើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​តែ​ប៉ុន្មាន​នាទី​។

មក​ដល់​ពេល​នេះ ខណៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​តែ​មានការ​ប្រែប្រួល​ក្រុម​មនុស្ស​ទាំង​បី​ប្រភេទ​ពីព្រោះ​តែ​ការ​ចង់​ដឹង​ចង់​យល់​អំពី​ភេទ​សម្ព័ន្ធ និង​លុយកាក់​ដោយ​រួម​ទាំង​អារម្មណ៍ ហើយ​ស្ថានភាព​ឬ​ស្ថាន​ការ​បង្ខំ​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រេចចិត្ត​ជ្រើសរើស​យក​ការងារ​ផ្តល់​សេវាកម្ម​នេះ ដើម្បី​ប្តូរ​ជាមួយនឹង​សង្គម​ជីវភាព​។

មក​ដល់​ពេល​នេះ ក្រុម​អ្នក​ដែល​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​មាន​ច្រើន​ប្រភេទ​ណាស់​ដូចដែល​យើង​បាន​រៀបរាប់ គឺ​មាន​ទាំង​នារី បុរស និងអ្នកដែលស្រលាញ់ភេទដូចគ្នាខ្លះ ប៉ុន្តែ​ជា​ទូទៅ​ក្រុម​ទាំងនេះ​អាច​ត្រូវ​បែងចែក​ជា​ច្រើន​ប្រភេទ ​ដែល​រួម​មាន ក្រុម​អ្នក​ដែល​ប្រកប​របរ​នេះ​ដោយ​ឯករាជ្យ​, ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​រូបភាព​ជា​អ្នក​ជូន ឬ​កំដរ​ភ្ញៀវ​ដែល​ក្រុម​អ្នក​ប្រ​ម៉ា​ញ់​ខាង​ភេទ​សម្ព័ន្ធ តែងតែ​ហៅ​ឬ​និយាយ​លេង​ថា ពួក​អូ​តេស​, ក្រុម​អ្នក​ផ្តល់​សេវាកម្ម​នៅ​នឹង​បន ឬ​កន្លែង​ម៉ាស្សា​, អ្នក​ដែល​ប្រកប​របរ​នេះ​តាម​ដងផ្លូវ ឬ​តំបន់​គោលដៅ​មួយ​ចំនួន និង​ក្រុម​មនុស្ស​នៅ​តាម​កន្លែង​កម្សាន្ត​។

មក​ដល់​ពេល​នេះ​យើង​មិន​មាន​តួលេខ​បញ្ជាក់​ថា ក្រុម​មនុស្ស​ទាំង​នារី បុរស និង​ភេទ​ផ្សេង (អ្នកស្រលាញ់ភេទដូចគ្នាខ្លះ) នាក់​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​របរ​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​នេះ​ទេ ដោយសារ​តែ​បច្ចុប្បន្ន​នេះ​មាន​ក្រុម​នេះ​ជា​ច្រើន គឺ​បាន​ប្រកប​របរ​នេះ​ដោយ​សម្ងាត់​បំផុត​។​ពួក​គេ​ជ្រក​ខ្លួន​តាម​របៀប​នៃ​ការ​ធ្វើ​ទំនាក់ទំនង​ថ្មី​នា​យុគសម័យ​នៃ​ការ​រីក​ចម្រើន​របស់​សង្គម​ពោល គឺ​តាម​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បូក​នឹង​ឌី​ជី​ថ​ល​ដោយ​មាន​តែ​ក្រុម​អ្នកប្រមាញ់ និង​ក្រុម​ដែល​ពាក់ព័ន្ធ​តែ​ប៉ុណ្ណោះ​ដែល​ពួក​គេ​អាច​នឹង​ដឹង​ដែល​នេះ​ហើយ​ជា​ក្តី​បារម្ភ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​អេស​ដ៏​ស្ងៀមស្ងាត់​។

របាយការណ៍​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​អត្រា​ឆ្លង​មេរោគ​អេ​ដស៍ គឺ​មាន​ប្រមាណ​ជា លើស​ពី​១.១០០ ករណី ខណៈ​ដែល​អ្នក​ដែល​កំពុង​តែ​រស់នៅ​ជាមួយនឹង​មេរោគ​នេះ​មាន​ប្រមាណ​ជា​៧៤.០០០​នាក់ នៅ​ក្នុង​នោះ​ក៏​មាន​កុមារ​ប្រមាណ​ជា​២.៣០០​នាក់ ហើយ​នៅ​ក្នុង​នោះ​មាន​៦២.៥៦១​នាក់ បាន​ទទួល​ថ្នាំ​ពន្យារ​។

ប្រភព​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ផង​ដែរ​ថា នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា​នៅ​តែ​មាន​អ្នក​ដែល​បន្ត​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺអេដស៍ និង​មេរោគ​សង្គម​មួយ​នេះ ពោល គឺ​ប្រមាណ​ជា​១.១០០​នាក់​ដែរ​។​តួរ​លេខ​ទាំងនេះ គឺ​ត្រូវ​កត់ត្រា​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទៅ​ពិនិត្យ និង​ធ្វើតេស្ត រក​មេរោគ​នៅ​មន្ទីរពេទ្យ ឬ​ស្ថាប័ន​ដែល​មានការ​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​។

ចំណែក​អ្នក​ដែល​មិន​ទៅ​ពិនិត្យ និង​អ្នក​ដែល​ពិនិត្យ ហើយ​តែ​មិន​រាយការណ៍ រួច​បន្ត​នៅ​ក្នុង​សង្គម​នោះ​យើង​មិន​បានដឹង​ពិតប្រាកដ​អំពី​ស្ថានភាព​ជីវិត​របស់​ពួក​គេ​ឡើយ​។​ បើ​ពួក​គេ​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្រុម​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​ខាងលើ ហើយ​ប៉ះ​ប្រសព្វ​ជាមួយនឹង​អ្នក​ដែល​ប្រមា.ញ់​ពួក​គេ​ដោយ​មិន​មាន​សុវត្ថិភាព ហើយ​បន្ត​ចម្លង​ទៅ​អ្នក​ដទៃ​ស្ថានភាព​ដែល​កំពុង​តែ​ប្រសើរ​វា​អាច​នឹង​ជួប​បញ្ហា​មិន​នឹក​ស្មាន​ដល់​វិញ​មិន​ខាន​។

មក​ដល់​ពេល​នេះ​នៅ​ក្នុង​ក្រុម​អ្នក​រកស៊ី​ផ្លូ​.​វ​ភេ​.​ទ​ដូច​ជា ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​រូបភាព​ជា​អ្នក​ជូន ឬ​កំដរ​ភ្ញៀវ​,​ក្រុម​អ្នក​ផ្តល់​សេវាកម្ម​នៅ​នឹង​បន ឬ​កន្លែង​ម៉ាស្សា​, អ្នក​ដែល​ប្រកប​របរ​នេះ តាម​ដងផ្លូវ ឬ​តំបន់​គោលដៅ​មួយ​ចំនួន និង​ក្រុម​មនុស្ស​នៅ​តាម​កន្លែង​កម្សាន្ត គឺ​ងាយស្រួល​ដឹង ដូច្នេះ​អ្នកប្រមាញ់​ពួក​គេ គឺ​ងាយ​ស្រូល​នឹង​ប្រយ័ត្នប្រយែង ពោល គឺ​ការពារ​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​អ្នក​ដែល​ប្រកប​របរ​នេះ​ដោយ​ឯករាជ្យ គឺ​ពិបាក​នឹង​កំណត់​អត្តសញ្ញាណ​ណាស់​ដោយសារ​តែ​ពួក​គេ​នៅ​ក្នុង​សង្គមមនុស្ស​ទូទៅ គឺ​រក្សា​ការ​សម្ងាត់ និង​រក្សា​អត្តសញ្ញាណ​របស់​ពួក​គេ​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​។ ​ពួក​គេ​អាច​ជា​និស្សិត​ អាច​ជា​អ្នកបម្រើ​ការងារ​នៅ​តាម​ស្ថាប័ន ក្រុមហ៊ុន ​ជា​កម្មករ …​ជា​ស្ត្រី​មេផ្ទះ​ជាដើម​។

ពួក​គេ​មិន​បង្ហាញ​សកម្មភាព​ណាមួយ​ដែល​អាច​អោយ​អ្នក​ដទៃ​ដឹង​ឡើយ ​ដោយ​ពួក​គេ​អាច​បង្កើត​ឈ្មោះ​ ឬ​គណនី​តាម​បណ្តាញ​សង្គម ក្លែងក្លាយ ឬ​បិទ​បាំង​អត្តសញ្ញាណ​ពិត ហើយ​អាច​នឹង​ណាត់​ផ្តល់​សេវាកម្ម​នេះ​តាម​គោលដៅ​ដែល​ពួក​គេ​បាន​កំណត់ ឬ​ព្រមព្រៀង​ជាមួយនឹង​អតិថិជន​របស់​ពួក​គេ​ដែរ​ក៏​ជា​អ្នក​ដែល​លាក់​មុខ​ដូច​គ្នា ហើយ​ទូទាត់​សឹងតែ​មិន​ប្រើ​ជា​សាច់ប្រាក់​ក៏​ថា​បាន​ផង​ដែរ​។

សរុប​មក​វិញ ដើម្បី​បង្ការ និង​ការពារ​មេរោគ​អេ​ដស៍​ក៏​ដូច​ជា បញ្ហា​សង្គម​ផ្សេង​ៗ​មក​ក្នុង​គ្រួសារ និង​សហគមន៍​ទាំងអស់​គ្នា​គួរតែ​ពង្រឹង​ឡើង​វិញ​នូវ​វិធានការ​អនុវត្ត​ភេទ​សម្ព័ន្ធ ដោយ​សុវត្ថិភាព​នៅ​ពេល​ដែល​មាន​ទំនាក់ទំនង​នៅ​ក្រៅពី​ភរិយា ឬ​ស្វាមី ឬ​ដៃគូ​ដែល​ស្មោះត្រង់ ដើម្បី​ប្រយោជន៍​ការពារ​ខ្លួន និង​ការពារ​សហគមន៍​ពី​មេរោគ និង​ពី​បញ្ហា​ទាំងឡាយ​ដែល​អាច​ប្រឈម​មុខ​នឹង​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ភេ​.​ទ​សម្ព័ន្ធ​នេះ​៕​ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ