ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនបរទេស​វាយ​បំបែក​ទូ ATM

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​មានការ​ភ្ញាក់ផ្អើល​ដែល​បង្ក​ឡើង​ដោយ​បុរស​ជនបរទេស​ម្នាក់​ដែល​បាន​វាយ​បំបែក​ទូរ​ដក​លុយ ATM

រាជធានី​ភ្នំពេញ ៖ នៅវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ​មុន​នេះ​បន្តិច​មានការ​ភ្ញាក់ផ្អើល​ដែល​បង្ក​ឡើង​ដោយ​បុរស​ជនបរទេស​ម្នាក់​ដែល​បាន​វាយ​បំបែក​ទូដក​ប្រាក់ ATM របស់​ធនាគារ ABA នៅ​មុខ​ប្រៃសណីយ៍​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា បុរស​ជនបរទេស​រូប​នោះ​ស្ថិតក្នុងស្ថានភាពស្រវឹងហើយបាន​ចូល​ទៅ​ដក​ប្រាក់​ពី​ទូ​ ATM ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​ខាងលើ ស្រាប់តែ​ជន​នេះ​បាន​វាយ​បំបែក​ទូ ATM បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហើយ​បាន​ព្យាយាម​រត់គេច​តែ​ត្រូវ​កងកម្លាំង​សន្តិសុខ និង​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន ។ 

សូម​បញ្ជាក់​ផង​ដែរ​ថា បុរស​ដែល​ជា​ជនបរទេស​រូប​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ជនជាតិ​ណូ​វ៉េ តែ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ពេញលេញ​នៅឡើយ​ដោយសារ​ជន​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ធ្វើការ​សួរនាំ ៕