ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់បំណុល​​ក្លាយជា​ជនសង្ស័យ ក្រោយ​យក​ដុំ​​ថ្ម​គប់​ទៅកញ្ចក់​ឡាន​​កូនបំណុល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ បន្ទាប់​ពី​មក​ទារ​លុយ​កូនបំណុល​ដែល​ជំពាក់ បែរជា​ទាស់​ពាក្យ​សម្តី​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ម្ចាស់​លុយ​ខឹង​បាន​យក​ដុំ​ថ្មគប់​ទៅ​លើ​រថយន្ត បណ្ដាល​ឲ្យ​បែក​កញ្ចក់ និង​ក្រ​ពឹត​ទ្វារ​រថយន្ត​២​គ្រឿង ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ បន្ទាប់​ពី​មក​ទារ​លុយ​កូនបំណុល​ដែល​ជំពាក់ បែរជា​ទាស់​ពាក្យ​សម្តី​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ម្ចាស់​លុយ​ខឹង​បាន​យក​ដុំ​ថ្មគប់​ទៅ​លើ​រថយន្ត បណ្ដាល​ឲ្យ​បែក​កញ្ចក់ និង​ក្រ​ពឹត​ទ្វារ​រថយន្ត​២​គ្រឿង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ផ្ទះ លេខ​១៨៦ ផ្លូវ​២F ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជាកូនបំណុល​ឈ្មោះ ដួង អក្ខរា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អាជីវករ ស្នាក់​នៅផ្ទះ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហុង សុក​ដ្ឋា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​អ្នក​លក់ដូរ ស្នាក់​នៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ខ្ចីប្រាក់​ជនសង្ស័យ​១,៥០០​ដុល្លារ ដើម្បី​យក​ទៅ​រកស៊ី​ដោយ​សន្យា​សង​ជនសង្ស័យ​ទាំង​ដើម​ទាំង​ការ​ សរុប​២,១០០​ដុល្លារ តែ​ជន​រង​គ្រោះ​ពុំ​បាន​សង​ប្រាក់​ទៅ​ជនសង្ស័យ​វិញ​ទេ ។

លុះដល់​ថ្ងៃ​ទី​២០ វិច្ឆិកា ២០២២ វេលា​ម៉ោង​១៤​និង​៣០​នាទី ជនសង្ស័យ​បាន​ទៅ​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​ទារប្រាក់​ដែល​ជន​រងគ្រោះ​ជំពាក់​ខាងលើ ពេល​នោះ​ក៏​ទាស់​ពាក្យ​សម្តី​គ្នា រួច​ជនសង្ស័យ​ក៏​យក​ដុំ​ថ្មគប់​ទៅ​លើ​រថយន្ត​ម៉ាក Toyota Land Cruiser ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បែក​កញ្ចក់​ខាង​ក្រោយ​, ក្រពឹត​ទ្វារ​ក្រោយ​ខាងឆ្វេង ហើយ​គប់​រថយន្ត​ជន​រង​គ្រោះ​០១​គ្រឿង​ទៀត ម៉ាក Toyota Pruis ពណ៌​ទឹកមាស ផ្លា​ក​លេខ ភ្នំពេញ 2AJ-5584 បណ្តាល​ឲ្យ​ក្រពឹត​ទ្វារ​មុខ​-​ក្រាយ​ខាងស្តាំ ពេល​នោះ​ជន​រងគ្រោះ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើការ​សួរនាំ និង​ដោះស្រាយ​តាម​នី​តិ​វិធី​៕ ដោយ​៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ