សម្រែកនៅផ្ទះសំណាក់ «លីលី»នៅតែអាថ៌កំបាំង
រាជធានីភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ន សម្រែក《ជួយផងៗ》របស់មនុស្សប្រុសចេញពីក្នុងផ្ទះសំណាក់«លីលី» ស្ថិតក្នុងភូមិ
រាជធានីភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ន សម្រែក《ជួយផងៗ》របស់មនុស្សប្រុសចេញពីក្នុងផ្ទះសំណាក់«លីលី» ស្ថិតក្នុងភូមិ
រាជធានីភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ន សម្រែក《ជួយផងៗ》របស់មនុស្សប្រុសចេញពីក្នុងផ្ទះសំណាក់«លីលី» ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពី១០ថ្ងៃមុននោះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំងដដែល។ចំពោះករណីនេះ នគរបាលប៉ុស្ដិ៍ចោមចៅ រួមជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែន ជ័យ បានចុះទៅអន្តរាគមន៏ភ្លាមៗដែរ ប៉ុន្តែម្ចាស់ផ្ទះសំណាក់នេះមិនបាននៅទេ ព្រោះជាអាណិកជនខ្មែររស់នៅឯប្រទេសអូស្ត្រាលី និងបានបិទទ្វារចោលអស់រយៈពេល១ឆ្នាំមកហើយ។
មានការអះអាងថា ការបិទទ្វារផ្ទះសំណាក់នេះ គឺបន្ទាប់ពីមានអំពើឃាតកម្មនៅទី នោះ។ ប៉ុន្តែពេលសមត្ថកិច្ចទៅពិនិត្យ ដោយមានការសហការពីសំណាក់ប្អូនប្រុស ម្ចាស់ផ្ទះផងនោះ ក៏បានចាក់សោបើកទ្វារ ចូលទៅមើលសព្វទី កន្លែងនៅក្នុងផ្ទះ កម្ពស់២ជាន់នោះ មិនឃើញមានអ្វី គួរឲ្យសង្ស័យឡើយ ហើយ ម្នាក់ៗនៅតែមានការងឿងឆ្ងល់ ចំពោះសំឡេង ស្រែកដ៏អាថ៌កំបាំងនោះ។ ម្យ៉ាងទៀត ក្រោយពីមានហេតុការណ៏ភ្ញាក់ផ្អើលកើតឡើង ស្លាកយីហោផ្ទះសំណាក់ខាងលើ ក៏ត្រូវបានប្អូនប្រុសម្ចាស់ផ្ទាះដោះចេញដែរ រួមទាំង ស្លាកប្រកាសលក់ផង ។
សូមរំឭកថា កាលពីវេលា ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសាកន្លងទៅ មានអ្នកជិតខាងម្នាក់បានឮ សម្រែកមនុស្សប្រុសថា《ជួយផងៗ》ចេញពីក្នុងផ្ទះ សំណាក់ខាងលើ ក៏បានទូរស័ព្ទទៅកាន់វិទ្យុក្នុងស្រុកមួយ ហើយបុគ្គលិកវិទ្យុនោះបាន ផ្ដល់ព័ត៌មានបន្តទើបកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៏ភ្លាមៗ ព្រោះខ្លាចមានអំពើឃាតកម្មកើតឡើងនៅក្នុងនោះ ប៉ុន្តែ ខណៈពេលចូលទៅឆែកឆេរមិនឃើញមានអ្វីគួរឲ្យសង្ស័យឡើយ ។ ចំណែកអ្នកដែលទូរស័ព្ទទៅវិទ្យុថាបានឮ សម្រែកនោះក៏ព្យាយាមគេចវេះ មិនចេញមុខបំភ្លឺជូនសមត្ថកិច្ចដែរ ៕
ចែករំលែកព័តមាននេះ