ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡង់ដឹកខ្សាច់បើកឡើងខ្សែទឹកហូរបោកខ្ទប់ក្រឡាប់ជាប់ សរសរស្ពានបេឡេបណ្តាលឲ្យផ្អាកចរាចរណ៍បណ្តោះអាសន្ន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​ត្រូវ​បាន​ខ្សែទឹក​ហូរ​បុក​បោកខ្ទប់​ក្រឡាប់​ជាប់​នឹង​សសរស្ពាន​បេ​ឡេ បណ្តាល​អោយ​រង​ការ​ខូចខាត​ហើយ​ត្រូវ​បាន​មន្ទីរ​សាធារណៈ​ប្រកាស​ផ្អាក​ចរាចរណ៍​ជា​បណ្តោះ​អាស​ន្ត​។ ហេតុការណ៍​គ្រោះថ្នាក់​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២​។​ស្ពាន​បេ​ឡេ ត្រូវ​គេ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​ត្រូវ​បាន​ខ្សែទឹក​ហូរ​បុក​បោកខ្ទប់​ក្រឡាប់​ជាប់​នឹង​សសរស្ពាន​បេ​ឡេ បណ្តាល​អោយ​រង​ការ​ខូចខាត​ហើយ​ត្រូវ​បាន​មន្ទីរ​សាធារណៈ​ប្រកាស​ផ្អាក​ចរាចរណ៍​ជា​បណ្តោះ​អាស​ន្ត​។

ហេតុការណ៍​គ្រោះថ្នាក់​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២​។​ស្ពាន​បេ​ឡេ ត្រូវ​គេ​ដឹង​ថា ជា​ស្ពានដែក​ឆ្លង​ទន្លេសាប​ពី​ឬ​ស្សី​កែវ​ទៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​ពី​ក្រុម​វិស្វករ​សាងសង់​ស្ពាន​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង ដែល​មាន​ប្រវែង​ប្រមាណ​ជាង​៤០​ម៉ែត្រ និង​មាន​ទទឹង​ប្រមាណ​១០​ម៉ែត្រ​បាន​ដឹក​ខ្សាច់​ពេញ​បាន​ធ្វើ​ដំណើរ​បញ្ច្រាស់​ទឹក​ហូរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដើម្បី​យក​ទៅ​ដាក់​នៅ​ដេប៉ូ​គីឡូម៉ែត្រ​លេខ​១០​។

នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រោម​ស្ពាន​បេ​ឡេ ក៏​បាន​ទឹក​ហូរ​បុក​ខ្លាំង ជា​ហេតុ​ធ្វើ​អោយ​សា​ឡង់​បើក​ឡើង​ទឹក​ហូរ​មិន​រួច​ហើយ អ្នកបើកបរ​ខំ​តម្លើង​រោ​រ្តិ៍​ម៉ា​ស៊ី​ហ៊ុយ​ផ្សែង​នៅ​តែ​មិន​រួច​ថយក្រោយ​បន្តិច​ម្តង​ៗ​ហើយ​ផ្នែក​ខាងក្រោយ​ប៉ះ​សសរស្ពាន​ហើយ​រ៉េ​ក្បាល​បោក​ខ្ទប់​នឹង​សសរស្ពាន​ម្ខាង​ទៀត​នៅ​ទទឹង​ហើយ​ក្រឡាប់ចាក់​ខ្សាច់​ចោល​តែ​ម្តង​។​ទោះបីជា​យ៉ាងណា មនុស្ស​នៅ​លើ​សា​ឡង់​ចំនួន​៣​នាក់ ពុំ​បណ្តាល​អោយ​រងគ្រោះថ្នាក់​ឡើយ​។

ភ្លាម​ៗ​មន្ត្រី​ជំនាញ​ព្រម​ក្រុមហ៊ុន​OCIC ដែល​ជា​ម្ចាស់​ស្ពាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​សម្រេច​បិទ​ចរាចរណ៍​ស្ពាន​បេ​ឡេ​ជា​បណ្តោះអាសន្ន​។​ទោះបីជា​យ៉ាងណា គេ​ពុំ​បានដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​នោះ​ទេ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២១ ខែ​វិ​ឆ្ឆិ​កា​នេះ សា​ឡង់​បាន​កាំ​ង​ជាប់​នឹង​សសរស្ពាន​នៅឡើយ ដោយ​មិន​អាច​យក​ចេញ​បាន​ឡើយ ព្រោះ​ទឹក​ហូរ​បុក​ខ្លាំង​។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ស្ពាន​បេ​ឡេ​ឆ្លងទន្លេ​សាប​ត​ភ្ជាប់​ពី​ក្រុង​រណប​ជ្រោយចង្វារ​មក​កាន់​ផ្លូវជាតិ​លេខ​៥ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ មាន​ស្រ​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​បុក​បណ្តាល​ឱ្យ​លិច​សា​ឡង់ និង​កំ​ពិត​ជាប់​ជាមួយ​សសរស្ពាន​តែ​ម្តង​។ លោក​បន្ត​ទៀត​ថា ពេល​នេះ​ស្ពាន​បេ​ឡ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន តែ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ត្រូវ​បិទ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ ដោយ​រង​ចាំ​ការ​វា​.​យ​តម្លៃ​ពី​មន្ត្រី​ជំនាញ​ពិនិត្យ និង​សិក្សា​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ