ទុកបន្លែ និងផ្លែឈើក្នុងទូទឹកកកឱ្យបានយូរតាមវិធី10ចំណុច
ជាញឹកញាប់ យើងទិញបន្លែនិងផ្លែឈើមកហើយយកអ្វីបាន គឺតែងញាត់ចូលទៅក្នុងទូទឹកកកម្តងៗយ៉ាងច្រើន រហូតដល់ធ្វើឱ្យទូទឹកកកបាត់បង់ភាពត្រជាក់ និងធ្វើការធ្ងន់ បណ្តាលឱ្យ
ជាញឹកញាប់ យើងទិញបន្លែនិងផ្លែឈើមកហើយយកអ្វីបាន គឺតែងញាត់ចូលទៅក្នុងទូទឹកកកម្តងៗយ៉ាងច្រើន រហូតដល់ធ្វើឱ្យទូទឹកកកបាត់បង់ភាពត្រជាក់ និងធ្វើការធ្ងន់ បណ្តាលឱ្យ
ជាញឹកញាប់ យើងទិញបន្លែនិងផ្លែឈើមកហើយយកអ្វីបាន គឺតែងញាត់ចូលទៅក្នុងទូទឹកកកម្តងៗយ៉ាងច្រើន រហូតដល់ធ្វើឱ្យទូទឹកកកបាត់បង់ភាពត្រជាក់ និងធ្វើការធ្ងន់ បណ្តាលឱ្យសាច់ បន្លែ និងផ្លែឈើទុកមិនបានយូរ ។ សាកល្បងមកមើលវិធីទុកអាហារត្រឹមត្រូវក្នុងទូទឹកកកឱ្យបានយូរ តាមតិចនិកទាំង១០ចំណុចនេះ ។
១-រុំបន្លែដោយក្រដាស ៖
បន្លែស្រស់ គួរទទួលទានក្នុងរយៈពេល១-២ថ្ងៃដើម្បីបានប្រយោជន៍ខ្ពស់បំផុត ។ ប៉ុន្តែបើត្រូវការដាក់វាក្នុងទូទឹកកក បន្ទាប់ពីលាងបន្លែរួចរាល់ហើយ ចូររុំបន្លែដោយក្រដាសផ្ទាំងធំ ទើបយកទៅដាក់ក្នុងទូទឹកកក ។ ក្រដាសនឹងជួយរក្សាសំណើមមិនឲ្យស្ងួត ជួយរក្សាភាពស្រស់បានយូរ ហើយកុំភ្លេចបេះស្លឹកជាំ ឬរលួយបោះចោលជាមុនផងដែរ ។
២-ផ្លែឈើងាយទុំ ដាក់ក្នុងថង់ផ្លាស្ទិក ៖
ផ្លែឈើផ្សេងៗដែលងាយទុំដូចជា អាវូខាណូ ទំពាំងបាយជូរ ក៏ដូចជាផ្សិតគ្រប់ប្រភេទ គឺអាចដាក់ក្នុងថង់ផ្លាស្ទិក ហើយព្យាយាមកុំឱ្យសម្បកផ្លែឈើនីមួយៗប្រកិតគ្នា វានឹងជួយទុកឱ្យបានយូរ ។
៣-ផ្លែឈើខ្ចីដាក់ក្នុងថង់ក្រដាសចោះរន្ធ ៖
ផ្លែឈើខ្ចីពណ៌ខៀវ អ្នកអាចដាក់ក្នុងថង់ក្រដាសចោះរន្ធដើម្បីឱ្យកាន់តែស្រស់ឡើង ព្រមទាំងធ្វើឱ្យឧស្ម័ន Ethylene នៃផ្លែឈើនៅក្នុងថង់នោះមិនរាលដាលដល់ផ្លែឈើផ្សេងទៀតឱ្យទុំតាមគ្នា ។
៤-ទឹកខ្មេះដាក់ក្នុងសាច់ស្រស់ ៖
សាច់ និងអាហារសមុទ្រ ប្រសិនជាមិនចង់ឱ្យមានក្លិន ឬឆាប់ខូចនោះ អ្នកអាចយកវាទៅដាក់ក្នុងទឹកខ្មេះបន្តិចសុនមុននឹងយកចូលក្នុងទូទឹកកក ។ នៅពេលចង់យកមកធ្វើជាអាហារ គឺអាចយកវាទៅដាក់ក្នុងទឹកអំបិលលាយទឹកខ្មេះបន្តិចជាមុនសិន ។
៥-ផ្លែ Berry លាងដោយទឹកក្តៅអ៊ុនៗ ៖
ផ្លែឈើប្រភេទនេះមិនត្រូវគ្នាជាមួយនឹងធាតុអាកាសក្តៅក្នុងស្រុកយើងទេ គឺងាយខូចណាស់។ អ្នកអាចយកផ្លែឈើដូចជា Cherry, Berry, Strawberry ដាក់ក្នុងកញ្ច្រែងជ័រ ហើយយកទៅលាងដោយទឹកក្តៅឱ្យលឿនបន្តិចប្រមាណ៣០វិនាទី បន្ទាប់មកចាក់លើក្រណាត់ដើម្បីបន្ថយកំដៅ ហើយចាំយកទៅដាក់ក្នុងទូទឹកកក។ កំដៅនឹងសម្លាប់បាក់តេរី និងធ្វើឱ្យវានៅស្រស់បានយូរ ។
៦-រុំនំបុ័ងដោយក្រណាត់ស្តើងៗ ៖
នំបុ័ង ជាធម្មតាមានអាយុពី៤-៥ថ្ងៃ ប៉ុន្តែនៅពេលជួបនឹងភាពក្តៅ វាអាចនឹងដុះផ្សិតដោយងាយ ។ យើងអាចរុំវាដោយក្រណាត់ស្តើងៗដើម្បីរក្សាសំណើម រួចដាក់ក្នុងស្បោងមុននឹងយកចូលទូទឹកកក ។ វិធីនេះនឹងធ្វើឱ្យនំបុ័ងនៅទន់ និងក្តៅអ៊ុនៗ នៅពេលយកមកទទួលទាន ។
៧-កុំដាក់បន្លែ និងផ្លែឈើជាមួយគ្នា ៖
ផ្លែឈើទុំនឹងបញ្ចេញឧស្ម័ន Ethylene មកក្រៅ ដែលធ្វើឱ្យបន្លែនៅជិតៗនោះងាយខូច។ វិធីល្អ គួរតែទុកបន្លែ និងផ្លែឈើនៅក្នុងថង់ដាច់ដោយឡែកពីគ្នា ឬទុកនៅជាន់ខុសគ្នា។ កាន់តែទុកនៅឆ្ងាយពីគ្នាប៉ុនណា វានឹងអាចទុកបានរយៈពេលយូរផងដែរ ។
៨-ដាក់ផ្សិតនៅក្នុងប្រអប់ជ័រផ្លាស្ទិក ៖
ផ្សិត គឺជាអាហារមួយប្រភេទទៀតដែលងាយខូច ។ យើងអាចលាងវាឱ្យស្អាត ហើយហាលថ្ងៃឱ្យស្ងួត បន្ទាប់មកប្រមូលដាក់ក្នុងប្រអប់ផ្លាស្ទិក ហើយបិទគម្របមិនឱ្យជិតពេក ដើម្បីឱ្យខ្យល់ចូលទៅក្នុងនោះបានខ្លះ ។ ម្យ៉ាងទៀត យើងក៏អាចដាក់វាក្នុងថង់ផ្លាស្ទិក ហើយចោះរន្ធតូចៗនៅផ្នែកខាងលើសម្រាប់ការពារសំណើម ដែលជាមូលហេតុសំខាន់បណ្តាលឱ្យផ្សិតរលួយ ។
៩-ដាក់ស៊ុតនៅលើធ្នើរ ៖
ស៊ុតថ្មីៗ គួរដាក់ក្នុងប្រអប់ស៊ុត ឬធ្នើរក្នុងទូទឹកកកដើម្បីការពារការទង្គិចខ្លាំង និងខះទឹក ។ អ្វីដែលសំខាន់ គឺមិនគួរលាងស៊ុតមុននឹងយកដាក់ក្នុងទូទឹកកកនោះទេ ព្រោះនឹងធ្វើឱ្យភាពកខ្វក់ និងក្លិនផ្សេងៗក្នុងទូទឹកកកចូលទៅក្នុងស៊ុតបាន ដែលបណ្តាលឱ្យវាឆាប់ខូច ។ ក្រៅពីនេះ គួរដាក់ស៊ុតឱ្យផ្នែកស្រួចចុះមកក្រោម ដើម្បីឱ្យស៊ុតក្រហមស្ថិតនៅចំណុចកណ្តាលល្អ ។
១០-ដាក់ដបបញ្ឈរ ៖
ភេសជ្ជៈដូចជា Wine ទឹកដោះគោស្រស់ និងទឹកស៊ីរ៉ូ មិនគួរដាក់វាផ្តេកនោះទេ ព្រោះគម្របដបអាចនឹងរលុង ឬរបើកចេញមក ដែលបណ្តាលឱ្យអុកស៊ីសែនចូលទៅក្នុងដបបានដោយងាយ ជាមូលហេតុធ្វើឱ្យភេសជ្ជៈឆាប់ខូចគុណភាព ៕
ចែករំលែកព័តមាននេះ