ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡង់ដឹកខ្សាច់ បុកស្ពានដែកបាឡេ ឫស្សីកែវ នាំឱ្យ​ផ្អាកចរាចរណ៍ ខណៈស្ពានថ្ម ធ្វើ​មិនទាន់រួច

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសាឡង់ដឹកខ្សាច់​មួយគ្រឿង បានបើកបុកស្ពានដែកបាឡេ នៅឫស្សីកែវ ឆ្លងទន្លេសាប ភ្ជាប់ក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥…

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសាឡង់ដឹកខ្សាច់​មួយគ្រឿង បានបើកបុកស្ពានដែកបាឡេ នៅឫស្សីកែវ ឆ្លងទន្លេសាប ភ្ជាប់ក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥ ចំណុច​ឃ្លាំងសាំង​ បណ្តាលឱ្យសាឡង់នោះ លិច និងពិត​ជាប់ជាមួយសសរស្ពាន​។​

ដើម្បីបង្ការគ្រោះថ្នាក់​ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះ​អាសន្ន លើស្ពានដែក​បាឡេនោះ ចាប់ពីល្ងាចថ្ងៃទី២០វិច្ឆិកានេះ​។ នៅជាប់នឹងស្ពាន​ដែក​បាឡេនោះ ការដ្ឋានសាងសង់​ស្ពានថ្ម ក៏កំពុង​ដំណើរការនៅឡើយ។ ដូច្នេះចរាចរណ៍ នឹងត្រូវ​បុក​មក​ឆ្លងតាម​ស្ពានជ្រោយចង្វារ ដែល​អាចនឹងបង្កការកកស្ទះចរាចរណ៍​ជាងមុន​។

សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ពានដែកបាឡេឬស្សីកែវ ក៏ត្រូវបានសាឡង់​ដឹកប្រេង​របស់​ក្រុមហ៊ុន «សាវីមិច» បើកបុក​។ ភ្លាមៗ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ អាជ្ញាធរ​បានសម្រេចផ្អាកចរាចរណ៍នៅស្ពានដែកបាឡេឬស្សីកែវ ជាបណ្តោះ​អាសន្នមួយរយៈផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ