ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វៀតណាម​ប្រហែល៨០០​នាក់​ពុលក្រោយ​ទទួល​អាហារ​ពេល​ថ្ងៃត្រង់​រួច

1 ឆ្នាំ មុន

សិស្ស​ប្រហែល៨០០​នាក់​ មក​ពីសា​លា​មួយ​នៅ​ទីក្រុង Nha Trang របស់​វៀតណាម​ត្រូវ​គេ​សង្ស័យ​ថា​ ពុល​ចំណីអាហារ ដោយ​សិស្ស​ចំនួន១៤៨​នាក់ ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។ សិស្ស​ទាំងនោះ…

សិស្ស​ប្រហែល៨០០​នាក់​ មក​ពីសា​លា​មួយ​នៅ​ទីក្រុង Nha Trang របស់​វៀតណាម​ត្រូវ​គេ​សង្ស័យ​ថា​ ពុល​ចំណីអាហារ ដោយ​សិស្ស​ចំនួន១៤៨​នាក់ ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។

សិស្ស​ទាំងនោះ ​មក​ពីសា​លា Ischool Nha Trang​។ បន្ទាប់​ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដែល​មាន​បាយ ស្លាបមាន់​បំពង មាន់​ស្ងោរ និង​សាច់​ជ្រូក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ សិស្ស​រាប់រយ​នាក់​ចាប់ផ្តើម​ឈឺពោះ ក្អួត រាក និង​ក្តៅខ្លួន​។

ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ចំនួន៤​កន្លែង​។ គិត​ត្រឹម​ពេល​ថ្ងៃត្រង់ ទី១៨ វិ​ច្ឆ​ការ សិស្ស​ចំនួន១៤៨​នាក់​បាន​ចូល​ពេទ្យ​។ សិស្ស​ទាំងអស់​មាន​ស្ថានភាព​នឹងនរ​។

របាយការណ៍​របស់​នាយកដ្ឋាន​សុខ​ភិ​បាល​ខេត្ត Khánh Hòa បានឱ្យ​ដឹង​ថា សិស្ស​ប្រហែល៨០០​នាក់​ពុល​អាហារ​។

លោក Pham Huu Binh នាយក​សាលា Ischool បាន​និយាយ​ថា​សំណាក​អាហារ​ដែល​អោយ​សិស្ស​ទទួលទាន​នៅ​ថ្ងៃ​ទី១៧ វិ​ច្ឆ​ការ ត្រូវ​គេ​បញ្ជូន​ទៅ​ម​ជ្ឋ​មណ្ឌល​វេជ្ជសាស្ត្រ​ ដើម្បី​ត្រួតពិនិត្យ​៕ (​យោង​តាម​ប្រភព​៖ Vietnam News)

អត្ថបទសរសេរ ដោយ