ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់ !​ ខេត្ត​-​ក្រុង​ទាំង​៣៤​ថ្មី​របស់​វៀត​ណាម​​មានឈ្មោះ​អ្វីខ្លះ?

19 ម៉ោង មុន

នៅ​ឆ្នាំ​២០២៥​នេះ រដ្ឋាភិបាល​វៀតណាម​នឹង​កំណត់​ឱ្យ​មាន​ទីក្រុង​ចំនួន​៦ និង​ខេត្ត​ចំនួន​២៨​ប៉ុណ្ណោះ ។ យោង​តាម​សារព័ត៌មាន​វៀតណាម VTC News បាន​បង្ហាញ​ឈ្មោះ​ថ្មី​សម្រាប់​ខេត្ត​ក្រុង​ទាំង​៣៤ បន្ទាប់​ពី​ការ​ច្របាច់​បញ្ចូល​គ្នា ដោយ​ក្នុង​នោះ…

នៅ​ឆ្នាំ​២០២៥​នេះ រដ្ឋាភិបាល​វៀតណាម​នឹង​កំណត់​ឱ្យ​មាន​ទីក្រុង​ចំនួន​៦ និង​ខេត្ត​ចំនួន​២៨​ប៉ុណ្ណោះ ។ យោង​តាម​សារព័ត៌មាន​វៀតណាម VTC News បាន​បង្ហាញ​ឈ្មោះ​ថ្មី​សម្រាប់​ខេត្ត​ក្រុង​ទាំង​៣៤ បន្ទាប់​ពី​ការ​ច្របាច់​បញ្ចូល​គ្នា ដោយ​ក្នុង​នោះ នឹង​ត្រូវ​បាន​បែក​ចែក​ជាទី​ក្រុង​ចំនួន​៦ និង​ខេត្ត​ចំនួន​២៨ ។

តើ​ខេត្ត​-​ក្រុង​ទាំង​៦៣​នា​ពេល​បច្ចុប្បន្ន តើ​ខេត្ត​ក្រុង​ណាខ្លះ ដែល​នៅ​រក្សា​ភាព​ដើម តើ​ខេត្ត​ក្រុង​ណាខ្លះ ត្រូវ​រួម​បញ្ចូល​គ្នា​ទៅ​ជា​ខេត្ត​តែ​១ ហើយ​ក្រោយ​ពី​រួម​ប​ញ្ជូ​ល​គ្នា តើ​ខេត្ត​ក្រុង​ទាំង​៣៤​នោះ​មានឈ្មោះ​អ្វីខ្លះ?

យោង​តាម​បញ្ជី​ដែល​បាន​គ្រោងទុក​បង្ហាញ​ថា ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង​៦៣ មាន​តែ​រដ្ឋ
បាល​​ខេត្ត​ក្រុង​ចំនួន​១១​ប៉ុណ្ណោះ ដែល​មិន​ត្រូវ​ផ្លាស់​ប្តូរ ឬ​កែប្រែ​អ្វី​ទាំងនោះ ក្នុង​នោះ​រួម​មាន ៖ ទីក្រុង​ហាណូយ ទីក្រុង​ហ្វេ (Hue), ខេត្ត​ឡាយ​ចឺ​វ (Lai Chau), ឌៀ​ន​បៀ​ន (Dien Bien), សឹ​ន​ឡា (Son La), ឡាំង​សឹ​ន (Lang Son), ក្វា​ង​និ​ញ (Quang Ninh), ថា​ញ​ហ្វា (Thanh Hoa), ង៉េះ​អាន (Nghe An), ហា​ទិញ (Ha Tinh) និង​ខេត្ត​កាវ​បាង (Cao Bang)​។

ដោយឡែក រដ្ឋបាល​ខេត្ត​ចំនួន​២៣​ថ្មី​ដែល​ត្រូវ​ច្របាច់​បញ្ចូល​គ្នា និង​ដាក់​ឈ្មោះ​ថ្មី​រួម​មាន​៖
1-​បញ្ចូល​ខេត្ត​ទ្វៀ​ន​ក្វា​ង (Tuyen Quang) និង​ខេត្ត​ហា​យ៉ាង (Ha Giang) ដាក់​ឈ្មោះ​ថា ខេត្ត Tuyen Quang
2.​បញ្ចូល​ខេត្ត​ឡាវ​កាយ (Lao Cai) និង​ខេត្ត​អៀន​បាយ (Yen Bai) ដាក់​ឈ្មោះ​ថា ឡាវ​កាយ (Lao Cai)
3-​បញ្ចូល​ខេត្ត​បាក​កាន (Bac Kan) និង ខេត្ត​ថា​យ​ង្វៀ​ន (Thai Nguyen) ដាក់​ឈ្មោះ​ថា ខេត្ត​ថា​យ​ង្វៀ​ន (Thai Nguyen)

4-​បញ្ចូល​ខេត្ត​វិញ​ហ្វុ​ក (Vinh Phuc) ខេត្ត​ហ្វ៊ូ​ថោះ (Phu Tho) និង​ខេត្ត​ហាវ​ប៊ិ​ញ (Hoa Binh) ដាក់​ឈ្មោះ​ខេត្ត​ហ្វ៊ូ​ថោះ (Phu Tho)
បញ្ចូល​ខេត្ត​បាក់​និ​ញ (Bac Ninh) និង​ខេត្ត​បាក់​យ៉ាង (Bac Giang) ដាក់​ឈ្មោះ​ខេត្ត​បាក់​និ​ញ (Bac Ninh) 6-​បញ្ចូល​ខេត្ត​ហ៊ឹង​អៀន (Hung Yen) និង​ខេត្ត​ថា​យ​ប៊ិ​ញ (Thai Binh) ដាក់​ឈ្មោះ​ខេត្ត​ហ៊ឹង​អៀន (Hung Yen) បញ្ចូល​ខេត្ត​ហា​យ​សឿង (Hai Duong) និង​ទីក្រុង​ហា​យ​ហ្វង (Hai Phong) ដាក់​ឈ្មោះ​ថា ទីក្រុង​ហា​យ​ហ្វង (Hai Phong) 8.​បញ្ចូល​ខេត្ត​ហា​ណា​ម (Ha Nam) ខេត្ត​និ​ញ​ប៊ិ​ញ (Ninh Binh) និង​ខេត្ត​ណា​ម​ឌិ​ញ (Nam Dinh) ដាក់​ឈ្មោះ​ខេត្ត​ណា​ម​ឌិ​ញ (Nam Dinh) បញ្ចូល​ខេត្ត​ក្វា​ង​ប៊ិ​ញ (Quang Binh) និង​ខេត្ត​ក្វា​ង​ជិ (Quang Tri) ដាក់​ឈ្មោះ​ខេត្ត​ក្វា​ង​ជិ (Quang Tri) បញ្ចូល​ខេត្ត​ក្វា​ង​ណា​ម (Quang Nam) និង​ទីក្រុង​ដា​ណា​ង (Da Nang) ដាក់​ឈ្មោះ​ថា ទីក្រុង​ដា​ណា​ង (Da Nang)

11. បញ្ចូល​ខេត្ត​កន​ទុម (Kon Tum) និង​ខេត្ត​ក្វា​ង​ងាយ (Quang Ngai) ដាក់​ឈ្មោះ​ថា ខេត្ត​ក្វា​ង​ងាយ (Quang Ngai) បញ្ចូល​ខេត្ត ខេត្ត​យ៉ា​ឡាយ (Gia Lai) និង​ខេត្ត​ប៊ិ​ញ​ឌី​ញ (Binh Dinh) ដាក់​ឈ្មោះ​ខេត្ត​យ៉ា​ឡាយ (Gia Lai) បញ្ចូល​ខេត្ត​និ​ញ​ថ្វឹ​ន (Ninh Thuan) និង​ខេត្ត​ខា​ញ់​ហូ (Khanh Hoa) ដាក់​ឈ្មោះ​ខេត្ត​ខា​ញ់​ហូ (Khanh Hoa) បញ្ចូល​ខេត្ត​ឡឹម​ដុ​ង (Lam Dong) ខេត្ត​ដា​ក់ណុង (Dak Nong) និង​ខេត្ត​ខេត្ត​ប៊ិ​ញ​ថ្វឹ​ន (Binh Thuan) ដាក់​ឈ្មោះ​ខេត្ត​ឡឹម​ដុ​ង (Lam Dong) បញ្ចូល​ខេត្ត​ដាក់​ឡាក់ (Dak Lak) និង ខេត្ត​ហ្វ៊ូ​អៀន (Phu Yen) ដាក់​ឈ្មោះ​ខេត្ត​ដាក់​ឡាក់ (Dak Lak) បញ្ចូល​គ្នា​បា​សៀ​វុង​តា​វ​( Ba Ria – Vung Tau), ខេត្ត​ប៊ិ​ញ​សឿង (Binh Duong) និង​ទីក្រុង​ហូ​ជី​មិ​ញ ដាក់​ឈ្មោះ​ថា ទីក្រុង​ហូ​ជី​មិ​ញ

17-​បញ្ចូល​ខេត្ត​ដុ​ង​ណាយ (Dong Nai) និង​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក (Binh Phuoc) ដាក់​ឈ្មោះ​ថា ខេត្ត​ដុ​ង​ណាយ (Dong Nai) បញ្ចូល​ខេត្ត​តៃ​និ​ញ (Tay Ninh) និង​ខេ​ត្តឡុង​អាន (Long An) ដាក់​ឈ្មោះ​ខេត្ត​តៃ​និ​ញ (Tay Ninh) បញ្ចូល​ទីក្រុង​កឹ​ន​ថឺ (Can Tho) , ខេត្ត​សុក​ត្រាង (Soc Trang) និង​ខេត្ត​ហឺ​វ​យ៉ាង (Hau Giang) ដាក់​ឈ្មោះ​ទីក្រុង កឹ​ន​ថឺ (Can Tho) បញ្ចូល​ខេត្ត​បេន​ជេ (Ben Tre) ខេត្ត​វិញ​ឡុ​ង (Vinh Long) និង​ខេត្ត​ត្រា​វិញ (Tra Vinh) ដាក់​ឈ្មោះ​ខេត្ត​វិញ​ឡុ​ង (Vinh Long) បញ្ចូល​ខេត្ត​ទៀន​យ៉ាង (Tien Giang) និង​ខេត្ត​ដុ​ង​ថាប់ (Dong Thap) ដាក់​ឈ្មោះ​ថា ខេត្ត​ដុ​ង​ថាប់ (Dong Thap)​បញ្ចូល​ខេត្ត​បាក​លៀវ (Bac Lieu) និង​ខេត្ត​កា​ម៉ា​វ (Ca Mau) ដាក់​ឈ្មោះ​ខេត្ត​កា​ម៉ា​វ (Ca Mau) 23-​ខេត្ត​អាន​ហ្សា​ង (An Giang) និង ខេត្ត​គៀន​យ៉ាង (Kien Giang) ដាក់​ឈ្មោះ​ថា​ខេត្ត​អាន​ហ្សា​ង (An Giang) ។

តើ​ប្រិ​យ​មិត្ត​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ច្របាច់​បញ្ចូល​ខេត្ត​ក្រុង​ជា​ប្រវត្តិសាស្ត្រ​របស់​វៀត
ណាម?

កែសម្រួលដោយ