ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ នៃ​ការ​ចង​ចាំ ២០ ឧសភា ឆ្នាំ​នេះ ធ្វើ​ធំ​ជាង​ឆ្នាំ​មុន ដែល​អាច​ថ្នាក់ដឹកនាំ​ប្រទេស​ចូលរួម ​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទិវា​ជាតិ នៃ​ការ​ចង​ចាំ ត្រូវ​បាន​ប្រារ​ព្វ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​រំលឹក​ពី​របប ដែល​មិន​អាច​បំភ្លេច​បាន នូវ​អំពើ​ដ៏​សាហាវយង់ឃ្នង​របស់​ពួក​ប្រល័យពូជសាសន៍ ប៉ុក…

រាជធានី​ភ្នំពេញ ៖ ទិវា​ជាតិ នៃ​ការ​ចង​ចាំ ត្រូវ​បាន​ប្រារ​ព្វ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​រំលឹក​ពី​របប ដែល​មិន​អាច​បំភ្លេច​បាន នូវ​អំពើ​ដ៏​សាហាវយង់ឃ្នង​របស់​ពួក​ប្រល័យពូជសាសន៍ ប៉ុក ពត ដែល​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាជន​កម្ពុជា អស់​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដោយ​បាន​កាប់សម្លាប់​ប្រជាជន​កម្ពុជា អស់​ជាង​៣​លាន​នាក់​។ សម្រាប់​រាជធានី​ភ្នំពេញ ទិវា​ចង​ចាំ​ឆ្នាំ​នេះ នឹង​ធ្វើ​ឱ្យ​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ នៅ​ថ្ងៃ​ទី ២០ ឧសភា ២០២៥​ខាង​មុខ​នេះ ដោយ​ត្រូវ​រៀបចំ​ជា​កម្រិត​ថ្នាក់​ជាតិ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​មួយ ត្រៀម​រៀបចំ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៧ ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា ពី​ប្រទេស​រីក​ចម្រើន​ជឿនលឿន​ទៅ​ជា​ប្រទេស​គ្មាន​អ្វី​ទាំងអស់​។ យើង​តែង​ប្រារ​ព្វ ទិវា​ចង​ចាំ​នេះ ជា​រៀង​រាល់​ឆ្នាំ នៅ​ទូ​ទាំង​ប្រទេស គឺ​ដើម្បី​រំលឹក​ពី​របប ដែល​មិន​អាច​បំភ្លេច​បាន នូវ​អំពើ​ដ៏​សាហាវយង់ឃ្នង​របស់​ពួក​ប្រល័យ​ពូជ​សាស​ន៏ ដែល​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាជន​កម្ពុជា អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដោយ​បានកា​ប់ស​ម្លា​.​ប់​ប្រជាជន​កម្ពុជា អស់​ជាង​៣​លាន​នាក់ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ទិវា​ចង​ចាំ​ឆ្នាំ​នេះ យើង​ត្រូវ​រៀបចំ​ឡើង ក្នុង​កម្រិត​ថ្នាក់​ជាតិ ដោយ​ត្រូវ​គិតគូ​ពី​ការ​ផ្សាយ​ផ្ទាល់​ពី​ក្រុម​ព័ត៌មាន ចំពោះ​ខ្លឹមសារ ក៏​ត្រូវធ្វើ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ជាង​ឆ្នាំ​កន្លង​ទៅ ព្រោះ​ឆ្នាំ​នេះ ថ្នាក់​ជាតិ ចូលរួម​ជា​អធិបតី មិន​ដូច​រាល់​ឆ្នាំ រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នក​រៀបចំ​នោះ​ទេ​។ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលខុសត្រូវ ក្នុង​ការ​រក្សា​សន្តិសុខ និង​ការ​រៀបចំ​ប្រជាពលរដ្ឋ មន្ត្រីរាជកា​ត​ចូលរួម​។ ចំពោះ​ខ្លឹមសារ នៃ​ការ​រៀបចំ​យ៉ាងណា​នោះ គឺ​ថ្នាក់​ជាតិ​ជា​អ្នក​រៀបចំ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ការ​បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​ប្រកាស​ឱ្យ​ដឹង​ក្នុង​ការ​ត្រៀមខ្លួន​ឱ្យ​បាន​រួច​ស្រេច​ក្នុង​ការ​ចូល​ក្នុង​ការ​ប្រារ​ព្វ ទិវា​ចង​ចាំ ២០ ឧសភា​នេះ​។ យើង​នឹង​បង្កើត​គណៈកម្មាធិការ​មួយ ដើម្បី​រៀបចំ ដោយ​រដ្ឋបាល​រាជធានី ជា​អ្នកចូលរួម​ដោយ​គិត​ពី​ចំណតរថយន្ត​ផង​ដែរ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា សម្រាប់​ការ​ប្រារព្ធ​ពិធី​ឆ្នាំ​នេះ ត្រូវធ្វើ​ឡើងជា​ថ្នាក់​ជាតិ ដូច្នេះ​មន្ទីរ​ព័ត៌មាន ក៏​ដូច​ជា​មន្ទីរ​សាធារណការ​, មន្ទីរ​ធម្មការ និង​សាសនា និង​មន្ទីរ​វប្បធម៌ ជាដើម ត្រូវ​ត្រៀម​រៀបចំ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ដោយ​ត្រូវ​រាយការណ៍​ទៅ​ក្រសួង​របស់​ខ្លួន ជុំវិញ​ការងារ ដែល​ត្រូវ​អនុវត្ត​។ ចំពោះ​ខណ្ឌ​ទាំង​១៤ ត្រូវ​ត្រៀម​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចូលរួម​ក្នុង​ទិវា​នេះ ជាមួយនឹង​ការ​ពង្រឹង​សន្តិសុខ​ឲ្យ​បាន​ល្អ​ប្រសើរ​។ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំងនៅ​មជ្ឈមណ្ឌល​ជើងឯក​នេះ ដោយ​មើល​ទាំង​ចំណតរថយន្ត សម្អាត​ទី​ធ្លី​ឲ្យ​បាន​ស្អាត ដោយ​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដង្កោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ