លោក Elon Musk បានចាប់ផ្តើមធ្វើការស្ទង់មតិលើ Twitter កាលពីថ្ងៃសុក្រ ទី ១៨ វិច្ឆការម្សិលមិញនេះ ដោយស្នើឱ្យអ្នកគាំទ្ររបស់លោកបោះឆ្នោតថាតើត្រូវឱ្យគណនេយ្យរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ដំណើរការលើ Twitter វិញឬយ៉ាងណា។

លទ្ធផលដំបូងនៃការស្ទង់មតិបានបង្ហាញថា អ្នកបោះឆ្នោតប្រហែល ៦០ភាគរយឆ្លើយថាអោយដំណើរការវិញ (Yes)។ ការស្ទង់មតិនោះបើកឱ្យធ្វើរយៈពេល ២៤ម៉ោង។

ម្ចាស់ថ្មីរបស់ Twitter រូបនេះបានសរសេរជាឃ្លាឡាតាំងថា “Vox Populi, Vox Dei” ដែលមានន័យថា សំឡេងរបស់ប្រជាជនជាសំឡេងរបស់ព្រះ។

សូមបញ្ជាក់ថា លោក Elon Musk ធ្លាប់បាននិយាយកាលពីខែឧសភាថា លោកនឹងដាក់ឱ្យគណនេយ្យរបស់លោក Donald Trump ដំណើរការវិញ បន្ទាប់ពីគណនេយ្យរបស់លោកត្រូវបានផ្អាក បន្ទាប់ពីមានការវា.យប្រហារលើវិមានរដ្ឋាភិបាលអាមេរិកកាលពីឆ្នាំមុន។

លោកនិយាយមុននេះថា ការសម្រេចចិត្តដើម្បីយកគណនេយ្យរបស់លោក Donald Trump ត្រឡប់មកវិញមិនទាន់ត្រូវបានធ្វើឡើងទេ៕ (យោងតាមប្រភព៖ Reuters)

ចែករំលែកព័តមាននេះ