ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​បង្ហាញខ្លួន​ជា​សា​ធារណៈ​លើក​​ដំបូង

1 ឆ្នាំ មុន

កូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un ត្រូវ​បាន​បង្ហាញ​ដល់​ពិភពលោក នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​កាលពី​ថ្ងៃ​​ទី១៨ វិច្ឆិកា ​ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA​។ រូបភាព​ដែល​ចែ​ល​រំលែក​ដោយ​ទីភ្នាក់ងារ​រដ្ឋបាន​បង្ហាញ​ថា…

កូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un ត្រូវ​បាន​បង្ហាញ​ដល់​ពិភពលោក នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​កាលពី​ថ្ងៃ​​ទី១៨ វិច្ឆិកា ​ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA​។

រូបភាព​ដែល​ចែ​ល​រំលែក​ដោយ​ទីភ្នាក់ងារ​រដ្ឋបាន​បង្ហាញ​ថា ក្មេង​ស្រី​ស្ថិត​ក្នុង​សំលៀក​បំពាក់​អាវធំ​ពណ៌​.ស​ឈរ​កាន់​ដៃ​លោក Kim Jong-un ខណៈ​ពួក​គេ​ឈរ​នៅ​ជិត​ឧបករណ៍​យោធា​។

KCNA មិន​បាន​បញ្ចេញ​ឈ្មោះ​របស់​នាង​នោះ​ទេ​។ នាង​ទំនងជា​មក​តាម​លោក Kim Jong-un ដែល​ធ្វើការ​ត្រួតពិនិត្យ​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​អះអាង​ថា កូរ៉េ​ខាងជើង​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ប្រភេទ​ថ្មី​កាលពី​ថ្ងៃ​សុក្រ ពី​ទីលាន Pyongyang ដោយ​មី​ស៊ី​ល​នោះ​ហោះ​ចំងាយ ៩៩៩,២​គីឡូម៉ែត្រ​។

ជីវិត​ឯកជន​របស់​មេដឹកនាំ​ផ្តាច់​ការ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ២០១៣ អតីត​តារា​បាល់​បោះ Dennis Rodman បាន​ប្រាប់​កាសែត​អង់គ្លេស The Guardian ដូច្នេះ​ថា លោក Kim Jong-un មានកូន​ស្រី​ម្នាក់​ឈ្មោះ Ju Ae​។

លោក​និយាយ​ថា លោក​បាន​ចំណាយពេល​ជាមួយនឹង​គ្រួសារ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង និង​បាន​ហៅ​លោក Kim Jong-un ថា​ជា​ឪពុក​ដ៏​ល្អ ហើយ​លោក​ថែម​ទាំង​បាន​និយាយ​ជាមួយ​ភរិយា​របស់​លោក Kim Jong-un ទៀត​ផង​ឈ្មោះ Ri Sol Ju​។

មានការ​ចុះ​ផ្សាយ​កាលពី​ឆ្នាំ២០១២​ថា លោកស្រី Ri Sol Ju ប្រហែល​មាន​ផ្ទៃពោះ បន្ទាប់​ពី​រូបថត​មួយ​សន្លឹក​របស់​គាត់​ដែល​ថត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋបាន​បង្ហាញ​ថា គាត់​ពាក់អាវ​វែង​ដែល​សម្រាប់​លាក់បាំង​។ ប៉ុន្តែ​អាជ្ញាធរ​កូរ៉េ​ខាងជើង​រក្សា​ភាព​ស្ងៀមស្ងាត់​ចំ​ពោះ​បញ្ហា​នោះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​បាន​ប្រកាស​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​លោក Kim Jong-un រហូត​ដល់​ខែតុលា ឆ្នាំ ២០១២ ប្រហែល ៣​ឆ្នាំ​បន្ទាប់​ពី​ភ្នាក់ងារ​ស៊ើបការណ៍​របស់​កូរ៉េ​ខាងត្បូង​ជឿជាក់​ថា ការ​រៀប​អាច​បាន​កើត
ឡើង​។

ភ្នាក់ងារ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា លោក Kim Jong-un និង​ភរិយា​របស់​លោក​មានកូន​ចំនួន៣​នាក់​ជាមួយ​គ្នា​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ