ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ស្រុក​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវសួរនាំ​ករណីគ្រូពេទ្យឆ្មបធ្វើការប្រហែស

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​​ករណី​គ្រូពេទ្យ​ឆ្មប​មណ្ឌល​សុខភាព​សង្ឃ័រធ្វើការ​ធ្វេស​ប្រ​ហេ​ស​បង្ក​ឱ្យ​កើតរឿង​ផ្អើល​ពេញ​ប្រទេស លើ​ករណី​ស្ត្រី​ឈ្មោះ​សេង រតនា អាយុ​២៨​ឆ្នាំ នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប សម្រាលកូន​ភ្លាម​ត្រូវ​សត្វ​ពស់​ចម្លែក​ពាំ​យក​ទៅ​បាត់…

ខេត្តស្វាយរៀង ៖ ​​ករណី​គ្រូពេទ្យ​ឆ្មប​មណ្ឌល​សុខភាព​សង្ឃ័រធ្វើការ​ធ្វេស​ប្រ​ហេ​ស​បង្ក​ឱ្យ​កើតរឿង​ផ្អើល​ពេញ​ប្រទេស លើ​ករណី​ស្ត្រី​ឈ្មោះ​សេង រតនា អាយុ​២៨​ឆ្នាំ នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប សម្រាលកូន​ភ្លាម​ត្រូវ​សត្វ​ពស់​ចម្លែក​ពាំ​យក​ទៅ​បាត់ ហើយ​ត្រូវ​អាជ្ញា​ធរ​ស្រុក​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ រួច​បាន​ចេញ​លិខិត​បំភ្លឺ និង​បដិសេធ​ថា ជា​ករណី​ប្រឌិត​ផ្តល់​ព័ត៌មាន​មិន​ពិត ។ ​​សូមរំលឹកថា៖ អាជ្ញាធរ​ស្រុក​ស្វាយ​ទាប បញ្ជាក់​ថា ស្ត្រី​ដែលប្រឌិត​រឿង​សត្វ​ពស់​ពាំ​កូន​របស់​នាង​ទៅ​បាត់ គឺ​ចង់បាន​ប្រាក់ខែ​ពី​រោងចក្រ

ក៏​ប៉ុន្តែ​មាន​សារព័ត៌មាន​ជា​ច្រើន បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ដល់​ផ្ទះ​ស្ត្រី​ឈ្មោះ​សេង រតនា និង​ក្រុម​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​ជិតខាង​ក្នុងភូមិ ហើយ​បកស្រាយ​និង​វិភាគ​ផ្អើល​តាម​បណ្តាញ​សង្គម ដោយ​ស្ត្រី​ឈ្មោះ​សេង រតនា បង្ហាញ​ប​ណ្ណ័​លឿង ប​ណ្ណ័​ពិនិត្យ​ផ្ទៃពោះ​ចេញ​ដោយ​មណ្ឌល​សុខភាព​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ធ្វើ​ឲ្យ​កាន់តែ​មាន​សំណួរ​ដេញដោល ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០២២ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​សាលា​ខេត្ត​ស្វាយរៀង បាន​ចាត់​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក ក្រុង​ស្វាយ​រៀង ចុះ​ទៅ​ជួប​មន្ត្រី​ឆ្មប​មណ្ឌល​សុខភាព​សង្ឃ័រ ដើម្បី​បញ្ជាក់​អំពី​ករណី​ចេញ​ប​ណ្ណ័​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​ឈ្មោះ​សេង រតនា ដែល​នាំ​ឲ្យ​បង្កើត​រឿង សម្រាលកូន​មក​សត្វ​ពស់​ពាំ​យក​កូន​ទៅ​បាត់ ។

លោក​វេជ្ជបណ្ឌិត គុ​ជ ស៊ី​ថា ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​មាន​ប្រសា​ន៍​ថា នេះ​ជា​ករណី នៃ​ការ​ធ្វេស​ប្រ​ហេ​ស​របស់​មន្ត្រី​មណ្ឌល​សុខភាព​សង្ឃ័រ​។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​​ថា ទំនង​ឈ្មោះ​សេង រតនា បាន​មក​និយាយ​កុហក់ គ្រូពេទ្យ​ករណី​មាន​ផ្ទៃពោះ ដោយ​ប្រាប់​ពេទ្យ​ថា ខ្លួន​បាត់​រដូវ គ្រូពេទ្យ​ក៏​បាន​ពិនិត្យ​សុខភាព ដោយ​ស្ត្រី​នោះ​ធាត់​ផង និង​២​ខែ​ដំបូង គឺ​មិន​អាច​ពិនិត្យ​ដឹង​ថា មាន​គ​ត៌ ឫ​អត់​នោះ​ទេ ក៏​បាន​ចេញ​ប​ណ្ណ័​ពិន​ត្យ​ផ្ទៃពោះ​ឲ្យ ។

ដល់​ខែ​ក្រោយមក ពិនិត្យ​សុខភាព​ទៀត គឺ​ជួប​គ្រូពេទ្យ​ទី​ពីរ​មិន​បាន​ពិនិត្យ​ដឹ​ត​ដល់​ទ្វេ​ស​ប្រ​ហេ​ស ថ្លឹង​ទម្ងន់​ហើយ​ក៏​បាន​បើក​ថ្នាំ​រក្សា​គ៌​រ ឲ្យ ។ ក្រោយ​ៗ​មក គ្រាន់តែ​សួរនាំ​ថ្លឹង​ទម្ងន់​មិន​បាន​ពិនិត្យ វាស់​កំហាប់​ឈាម តាមដាន​ចង្វាក់បេះដូង មើល​ជីប​ចរ ម្យ៉ាង​ដោយ​មណ្ឌល​សុខភាព​ពុំ​មាន ឧប​ករណ៍ ថត​អេកូ ដូច​មន្ទីរពេទ្យ​បង្អែក ទើប​ធ្វើ​ឲ្យ​មានការ​ថ្លោះធ្លោយ​បែប​នេះ ដោយ​ស្ត្រី​ខាងលើ ផ្តល់​ព័ត៌មាន​កុហក់​ពេទ្យ ដោយ​ចង់បាន​ផលប្រយោជន៍​ផង ទើប​កើត​បញ្ហា​បែប​នេះ ។

ដោយ​ការ​ធ្វើការ​ធ្វេស​ប្រ​ហេ​ស​នេះ​ហើយ ទើប​លោក​ឲ្យ​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល និង​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ចុះ​ទៅ​សាកសួរ​រក​មូលហេតុ និង​ជា​បទ​ពិសោធន៍​ជា​មេរៀន ។ លោក​វេជ្ជបណ្ឌិត​បាន​ប្រជុំ​ដាក់​វិធានការ​រឹត​បន្តឹង​ដល់​មន្ត្រី​ពេទ្យឆ្មប​មណ្ឌល់​សុខភាព​ឃុំ​សង្កាត់ គ្រប់​មណ្ឌល​សុខភាព​ទូ​ទាំង​ខេត្ត​ត្រូវ​អនុវត្ត​ការងារ ពិនិត្យ​ផ្ទៃពោះ ជូន​ស្ត្រី មាន​គ័​រ​(​មាន​ផ្ទៃពោះ​)​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ជំនាញ​វិជ្ជាជីវៈ ចៀសវាង មានការ​ថ្លោះធ្លោយ ដោយ​ដារ​តែ​ការ​ធ្វេស​ប្រ​ហេ​ស​បន្ត​ទៀត ។

មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ចេញ​លិខិត​បំភ្លឺ ករណី​ស្ត្រី​ឈ្មោះ​សេង រតនា នៅ​ភូមិ​រមាំង​ថ្កោល​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប សម្រាលកូន​ភ្លាម​ត្រូវ​សត្វ​ពស់​ពាំ​យក​ទៅ​បាត់​គឺជា​រឿងប្រឌិត ។ សូមរំលឹកថា៖ រឿងសឹងមិនគួរ​ជឿ៖ សត្វពស់​​​ពាំ​កូនង៉ែត​​យក​​ទៅ​​បាត់​ស្រមោល​​នៅ​ស្រុក​ស្វាយ​​ទាប

សូម​អាន​លិខិត​ខាងក្រោម​៖

អត្ថបទសរសេរ ដោយ