ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ស្វាយ​ទាប បញ្ជាក់​ថា ស្ត្រី​ដែលប្រឌិត​រឿង​សត្វ​ពស់​ពាំ​កូន​របស់​នាង​ទៅ​បាត់ គឺ​ចង់បាន​ប្រាក់ខែ​ពី​រោងចក្រ

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រឿង​ស្ត្រី​ម្នាក់​ឈ្មោះ សេង រតនា ថា​បាន​ពពោះ​១០​ខែ សម្រាលកូន​មក ត្រូវ​ពស់​ចម្លែក មក​ពាំ​កូន​យក​ទៅ​បាត់​នោះ​អាជ្ញាធរ​ចេញ​មក​ប្រតិកម្ម ហើយ​បញ្ជាក់​ច្បាស់​ថា…

ខេត្តស្វាយរៀង ៖ រឿង​ស្ត្រី​ម្នាក់​ឈ្មោះ សេង រតនា ថា​បាន​ពពោះ​១០​ខែ សម្រាលកូន​មក ត្រូវ​ពស់​ចម្លែក មក​ពាំ​កូន​យក​ទៅ​បាត់​នោះ​អាជ្ញាធរ​ចេញ​មក​ប្រតិកម្ម ហើយ​បញ្ជាក់​ច្បាស់​ថា ស្ត្រី​រូប​នេះ ប្រឌិត​រឿង​ចង់បាន​ប្រាក់ខែ​ពី​រោងចក្រ ។

ករណី​អាជ្ញាធរ​ប្រតិកម្ម​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០២២ ដោយ​យ​លោក ថា​ន់ បូ​រ៉ា អភិបាលរង​ស្រុក​ស្វាយ​ទាប បាន​ដឹកនាំ​កម្លាំង​ក្រុមប្រឹក្សា​ឃុំ​រមាំង​ថ្កោល លោក​មេ​ភូមិ​រមាំង​ថ្កោល អធិការ​នគ​បាល​ស្រុក ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ និង​ក្រុម​គ្រូពេទ្យ ស្រុក​ប្រតិបត្តិ​ស្វាយ​ទាប​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ឈ្មោះ សេង រតនា នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​រមាំង​ថ្កោល ហើយ​ធ្វើការ​សាកសួរ អំពី​បញ្ហា​មានផ្ទះ​ពោះ ១០​ខែ ហើយ​ពេល​សម្រាលកូន ថា​ត្រូវ​សត្វ​ពោះ​ចម្លែក​ពាំ​យក​ទៅ​បាត់ នោះ​ថា ជា​រឿងប្រឌិត​ទេ ។ ក៏​ប៉ុន្តែ​ស្ត្រី​ឈ្មោះ សេង រតនា និង​ក្រុម​គ្រួសារ នៅ​តែ​បញ្ជាក់​ថា ជា​ការ​ពិត​! ។

លោក ថា​ន់ បូ​រ៉ា អភិបាលរង​ស្រុក​ស្វាយ​ទាប បាន​បញ្ជាក់​ថា លោក​ជឿ​តាម​ការ​ស្រាវជ្រាវ​លទ្ធផល ក្រោយ​ការ​សិក្សា​ស្រាវជ្រាវ តាម​វិទ្យាសាស្ត្រ របស់​គ្រូពេទ្យ គឺ​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ សេង រតនា រូប​នេះ​មិន​មាន​ផ្ទៃពោះ​ទេ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ពិនិត្យ​អេកូ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ប្រតិបត្តិ​ស្វាយ​ទាប នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ របស់​លោក​វេជ្ជបណ្ឌិត សរ សុខ​ចំរើន គឺ​បញ្ជាក់​ថា នាង​សេង រតនា គ្មាន​ផ្ទៃពោះ​ទេ ។ ការ​ពិន​ត្យ​អេកូ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ នៅ​ក្លី​និក​ឯកជន របស់​លោក​វេជ្ជបណ្ឌិត ចាន់ ថន គឺ​បញ្ជាក់​ថា មិន​មាន​ផ្ទៃពោះ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង សេង រតនា បាន​សុំ​ឲ្យ​លោក​វេជ្ជបណ្ឌិត ចាន់ ថន បញ្ជាក់​ថា មាន​ផ្ទៃពោះ​ថែម​ទៀត​ផង ក៏​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត មិន​បាន​ធ្វើ​តាម​សំណូមពរ​នេះ​ទេ ។ ហើយ​នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ក្រុម​គ្រួសារ​បញ្ជូន​ឈ្មោះ សេង រតនា ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ​ប្រាប់​គ្រូពេទ្យ​ថា សម្រាលកូន ហើយ​ត្រូវ​សត្វ​ពស់​ចម្លែក​ពាំ​កូន​យក​ទៅ​បាត់ ក្រុម​គ្រូពេទ្យ​មិន​ជឿ ក៏​យក​ទៅ​ពិនិត្យ​អេកូ លទ្ធផល​ការ​ពិនិត្យ​អេកូ របស់​លោកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ក៏​បញ្ជាក់​ថា គ្មាន​ផ្ទៃពោះ​ដែរ ជា​ធម្មតា​ស្ត្រី​ទើប​ឆ្លងទន្លេ​ភ្លាម ត្រូវ​មាន​ឈាម​ធ្លាក់ មាន​ធ្លាក់​សុខ ហើយ​ក្នុង​ពោះ ក៏​មាន​ឈាម​ធ្លាក់​មិន​អស់​ដែរ ដោយ​គ្រូពេទ្យ​មិន​អស់ចិត្ត ក៏​ពិនិត្យ​ទ្វា​មាស លទ្ធផល​ទ្វា​មាស​ក៏​អត់​មាន​ដាច់​រលាត់ គឺ​ធម្មតា ដែរ​មិន​គួរ​ឲ្យ​ជឿ ។

ដូច្នេះ​អាជ្ញាធរ សុំ​បដិសេធ​ករណី​នេះ គឺជា​ការ​ប្រឌិត និង​ជា​ព័ត៌មាន​មិន​ពិត​នោះ​ទេ ។ ចំពោះ​រូបភាព​អេកូ ឃើញ​រូប​ទារិកា​ក្នុង​ផ្ទៃ ដែល​ឳ​ពុក​របស់​ឈ្មោះ សេង រតនា ឈ្មោះ សំ​អុល អតីត​ជា​មន្ត្រី​នគ​បាល ឋានៈ វរសេនីយ៍ត្រី​យ៍ នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ចូល​និ​វត្ស បាន​ថត​នៅ​ក្នុង​អេ​ក្រង់​កុំព្យូទ័រ មក​បង្ហាញ​អ្នក​សារព័ត៌មាន​នោះ ក្រុម​គ្រួសារ​ថា បាត់​ឯកសារ​ដើម ហើយ​នៅ​កន្លែង​ថត​អេកូ ក៏​បាន​ប្រាប់​ថា បាន​បាត់​ឯកសារ​ដែរ ។

ទោស​បី​យ៉ាងណា​ក៏​ដោយ ក្រុម​គ្រួសារ និង​អ្នក​ភូមិ​រមាំង​ថ្កោល និង​សាច់ញាតិ នៅ​តែ​អះអាង​ថា ពួក​គេ​ពិតជា​បានឃើញ​នាង សេង រតនា ពិតជា​មាន​ផ្ទៃពោះ ពិតប្រាកដ​មែន ហើយ​ពោះ​នោះ​ទៀត​សោ​ធ គឺ​ខ្ទាត​ធំ ដូច​ជា​ផ្ទៃពោះ​មានកូន​ភ្លោះ អ៊ីចឹង ។

ចំណែក​មិត្តភក្តិ​រួមការ​ងារ​រោងចក្រ ជាមួយ​ស្ត្រី​ខាងលើ បាន​និយាយ​ថា ពួក​គេ​បានឃើញ​នាង សេង រតនា មាន​ផ្ទៃពោះ​ដែរ បើ​គ្មាន​ផ្ទៃពោះ និង​គ្មាន​សំបុត្រ​បញ្ជាក់​ពី​ការ​ពិនិត្យ​ផ្ទៃពោះ​រាល់​ខែ ខាង​រោងចក្រ​ក៏​មិន​អនុញាតិ​ច្បាប់ ឲ្យ​ឈប់​សម្រាល និង​បើក​ប្រាក់ខែ​៥០% ឲ្យ​នោះ​ដែរ ។ ហើយ​ចំពោះ ពេល​សម្រាលកូន​មក ត្រូវ​សត្វ​ពស់​ចម្លែក​ពាំ​កូន​ទៅ​បាត់ នេះ​ក៏​ពិបាក​និយាយ​ដែរ​ថា នេះ​ជា​រឿង​អ​បី​យ៍​ជំនឿ ដែល​តាំងពី​ដើម​ឡើយ​ធ្លាប់តែ​ឮ ជា​រឿងព្រេង​និទាន ។

សូម​រំលឹក​ផង​ដែរ នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០២២ មានរឿង​មិន​គួរ​ឲ្យ​ជឿ ដោយ​នាង​សេង​រតនា មាន​ផ្ទៃពោះ​១០​ខែ ពេល​សម្រាល​ត្រូវ​ពស់​ចម្លែក​ពាំ​កូន​យក​ទៅ​បាត់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន និង​អ្នក​សារព័ត៌មាន ទៅ​ថតរូប​ភាព និង​ចុះ​ផ្សាយ​ព័ត៌មាន តាម​អ្វី​ដែល​ក្រុម​គ្រួសារ​ស្ត្រី​ឈ្មោះ សេង រតនា បញ្ជាក់​ប្រាប់​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ