ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស្ត្រី​ម្នាក់​នៅ​ស្រុក​ស្វាយ​ទាប និយាយ​ថា សត្វ​ពស់​ពាំ​កូន​របស់​នាង​យក​ទៅ​បាត់ គឺប្រឌិត​ទេ

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យោង​តាម​រដ្ឋបាល​ស្រុក​ស្វាយ​ទាប បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា ពាក់ព័ន្ធ​ករណី​មាន​ស្ត្រី​សម្រាលកូន រួច​មាន​សត្វ​ពស់​១​ក្បាល មក​ពាំ​យក​ទារក​ទៅ​បាត់​ដោយ​មិនដឹង​មូលហេតុ​នោះ គឺជា​រឿងប្រឌិត​ទេ…

ខេត្តស្វាយរៀង ៖ យោង​តាម​រដ្ឋបាល​ស្រុក​ស្វាយ​ទាប បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា ពាក់ព័ន្ធ​ករណី​មាន​ស្ត្រី​សម្រាលកូន រួច​មាន​សត្វ​ពស់​១​ក្បាល មក​ពាំ​យក​ទារក​ទៅ​បាត់​ដោយ​មិនដឹង​មូលហេតុ​នោះ គឺជា​រឿងប្រឌិត​ទេ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក ផា​ន់ បូ​រ៉ា អភិបាលរង​ស្រុក​ស្វាយ​ទាប បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ដោយ​មានការ​ចូលរួម​ពី លោកនាយក​រដ្ឋបាល​ស្រុក អធិការរង​នគរបាល​ស្រុក លោក​អនុប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្រុក លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក មន្ត្រី​ឆ្មប ប្រធាន​ការិយាល័យ​ពាក់ព័ន្ធ ក្រុមប្រឹក្សា​ឃុំ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេ​ភូមិ បាន​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ ស្ត្រី​ដែល​សម្រាក​កូន​នោះ​មានឈ្មោះ សេង រតនា អាយុ ២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ប្ដី​ឈ្មោះ នុ​ត ចិន្តា អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ។

បន្ទាប់​ពី​បាន​សាកសួរ ពី​ក្រុមការងារ​ជំនាញ រួម​មាន​ក្រុម​គ្រូពេទ្យ ជា​អ្នក​វិនិច្ឆ័យ​ផ្ទាល់ បាន​បញ្ជាក់​ថា ស្ត្រី​ខាងលើ​នេះ មិន​មាន​ផ្ទៃពោះ​ទេ ដោយ​យោង​ករណី​ដូច​ខាងក្រោម ៖
-​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ បាន​មក​ពិនិត្យ​អេកូ ផ្ទៃពោះ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប លទ្ធផល​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត សរ សុខ​ចំរើន ប្រធាន​មន្ទីរពេទ្យ គឺ​មិន​មាន​ផ្ទៃពោះ​ទេ ។
-​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ ឈ្មោះ សេង រតនា បាន​មក​ពិនិត្យ​ផ្ទៃពោះ នៅ​គ្លីនិក ១​កន្លែង ស្ថិត​នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ​ស្រុក​ស្វាយ​ទាប តាម​ការ​បញ្ជាក់​របស់ វេជ្ជបណ្ឌិត ចាន់ ថន ស្ត្រី​ខាងលើ​នេះ គឺ​មិន​មាន​ផ្ទៃពោះ​ទេ តែ​ឈ្មោះ សេង រតនា សូម​ឲ្យ​លោក​វេជ្ជបណ្ឌិត ចាន់ ថន ជួយ​បញ្ជាក់​ថា គាត់​មាន​ផ្ទៃពោះ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ចាន់ ថន មិន​បាន​ធ្វើ​តាម​សំណូមពរ​គាត់​ទេ ។

-​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោយ​កើតហេតុ ក្រុម​គ្រួ​សារបាន​នាំ​យក​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​ពិនិត្យ​អាកា​រៈ ។ ក្រោយ​ពី​ការ​ពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​វាយតម្លៃ​ថា អាការ​ស្ត្រី ឈ្មោះ សេង រតនា គឺ​មិន​មាន​ផ្ទៃពោះ​ទេ ដោយ​អាការ​ដូច​ស្ត្រី​ធម្មតា (​មិន​មានការ​ធ្លាក់ឈាម​ស្បូន​ធម្មតា ទ្វារមាស​គ្មាន​ការ​ដាច់​រលាត់ គ្មាន​ទឹកដោះ​…) ។ អាស្រ័យ​ដូច្នេះ ស្ត្រី​រូប​នេះ​បាន​ប្រឌិត​រឿង​ឡើង គឺ​មិន​ពិត​នោះ​ទេ ។

សូម​រម្លឹក​ថា ស្ត្រី​ខាងលើ​បាន​ប្រឌិត​«​រឿង​សឹង​មិន​គួរ​ជឿ​ថា ៖ សត្វ​ពស់​ពាំ​កូនង៉ែត​យក​ទៅ​បាត់​ស្រមោល​នៅ​ស្រុក​ស្វាយ​ទាប​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ