ម៉ាស៊ីន​ចាក់​កាស្សែត​ចម្រៀង​ថ្មី eIbow


មាន​អ្នកខ្លះ​ប្រហែលជា​បោះបង់​កាស្សែត​ចម្រៀង ចាស់​ៗ​របស់​ខ្លួន​បាត់​ទៅ​ហើយ ព្រោះថា កាស្សែត​ចម្រៀង​វា​ជា​បច្ចេកវិទ្យា​ចាស់​ហួស​សម័យ ។ ខណៈ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ជំនួស​ដោយ CD ឬ DVD សម្រាប់​មនុស្ស​ប្រើប្រាស់ ហើយ​ជឿនលឿន​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ប្រើប្រាស់​អង្គ​ចង​ចាំ​ជាមួយ​ឧ​បរ​ណ៍​បំពង​សំឡេង​ជា​ការ​ស្រេច ។ បច្ចេកវិទ្យា​ចុង​ក្រោយ​គឺ​មនុស្ស​អាច​ស្តាប់​ចម្រៀង​បាន​ច្រើន​បទ តាម តម្រូវការ ងាយស្រួល​ទុកដាក់ ខុស​ពី​កាស្សែត​ចម្រៀង​ដែល​មាន​ចម្រៀង​តែ​ប្រហែល​ជាង​១០ បទ ឬ​ច្រើន​បំផុត​ត្រឹម​២០​បទ ។

ទោះបីជា​កាស្សែត​ចម្រៀង​វា​ជា​បច្ចេកវិទ្យា​ចាស់​មែន តែ​ពេល​នេះ​មាន​ក្រុមហ៊ុន​មួយ​បាន​បង្កើត​បច្ចេកវិទ្យា​ថ្មី​មួយ​ដើម្បី​ជួយ​ស្រោចស្រង់​មុខមាត់​កាស្សែត​ចម្រៀង ។ ឧបករណ៍​ថ្មី​ដែល​អាច​ចាក់​ចម្រៀង តាម​រយៈ​កាស្សែត​នោះ​មានឈ្មោះ​ថា Elbow​ឬ​យើង​អាច​និយាយ​បាន​ថា ម៉ាស៊ីន​ចាក់​កាស្សែត Elbow​ក៏​បាន ។

ឧទាហរណ៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន BrainMonk ហើយ​វា​ក៏​ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ឆ្នាំ​មុន​ដែរ តែ​ពេល​នេះ​វា​នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​តែ​ម្តង​។ អ្វី​ដែល​ពិសេស​របស់​Elbow គឺ​មាន​រូបរាង​តូច គ្មាន​ប្រអប់​សម្រាប់​ការពារ​កាស្សែត​ចម្រៀង តែ​វា​មាន​កន្លែង​សម្រាប់​សារ​កាស្សែត​ទៅ​មុខ​ឬ​ទៅ​ក្រោយ មាន​រន្ធ USB សម្រាប់​សាក​ថ្ម មាន​រន្ធ​កាស់​សម្រាប់​អ្នក​ស្តាប់​លក្ខណៈ​ឯកជន​ជាដើម​។ ប្រសិនបើ​វា​កំពុង​ដំណើរ​ស្រាប់តែ​កាស្សែត​ម្ខាង​អស់នោះ​នឹង​ផ្លាស់​ប្តូរ​ទៅ​ចាក់​ចម្រៀង​នៅ​ផ្នែក​ម្ខាង​ទៀត​បាន ។

តម្លៃ​របស់​វា​វិញ​ក្រុមហ៊ុន BrainMonk​នៅ​មិន​ទាន់​ដាក់​បង្ហាញ​ឲ្យ​ដឹង​នៅឡើយ ម្យ៉ាង​ថា​តើ​វា​អាច​ដំណើរការ​បាន​ប៉ុន្មាន​ម៉ោង​សម្រាប់​ការ​សាក​ថ្ម​ពេញ​ម្តង​ក៏​យើង​មិនដឹង​ដែរ ។ ទោះជា​យ៉ាងណា​ក្តី​ក៏​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នេះ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ ៕

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ