រាជធានីភ្នំពេញ ៖ នាវេលាម៉ោង០៤ និង៥៤នាទីរសៀលថ្ងៃទី០៤ ឧសភា នេះ ផ្ទៃមេឃនៅទូទាំងរាជធានីភ្នំពេញ បានបង្អុរទឹកភ្លៀងយ៉ាងខ្លាំង ដោយមានលាយឡំខ្យល់បក់បោក ផ្គរលាន់គគ្រឹង និងផ្លេកបន្ទោរព្រាកៗមកជាមួយទៀត ។
អ្វីដែលបារម្ភនោះ គឺសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង ត្រូវតែដឹងនិងការពារខ្លួនឯង មិនថានៅទីណាទេ អ្នកនៅផ្ទះក៏ដោយ ឬក៏កំពុងធ្វើដំណើរក៏ដោយ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះរន្ទះដែលវានឹងអាចកើតមានឡើង នៅពេលណាមួយ ក្នុងពេលមេឃកំពុងធ្លាក់ភ្លៀងនេះ ។
គួរកត់សម្គាល់ថា ចាប់តាំងពីអាកាសធាតុបានប្រែប្រួល ដោយមានភ្លៀងធ្លាក់ខុសរដូវមកនោះ បង្កឱ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតជាច្រើន ក្រោយត្រូវខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង ។ ជាពិសេសនោះ គឺមានមនុស្សបានគ្រោះថ្នាក់ដល់ជីវិតមិនតិចនាក់ទេ ដោយសារត្រូវរន្ទះបាញ់ សូម្បីសត្វគោ ក្របី ក៏រន្ទះមិនលើកលែងដែរ ។
ចែករំលែកព័តមាននេះ