ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លា.ក់ឈើពីលើអគារកម្ពស់ជាង២០ជាន់ ត្រូវចំ​អ្នក​ដឹកជញ្ជូនទំនិញ​ម្នាក់ ផ្អើ.ល​យ៉ាងរន្ធ.ត់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ម្នាក់ បាន​ស្.លាប់​បាត់បង់​ជីវិត​យ៉ាង​

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​ម្នាក់ បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម ដោយសារ​តែ​កំណាត់ឈើ​ប្រវែង​ជាង​២​ម៉ែត្រ​មួយ​ដើម បាន​ធ្លា.ក់​ពីលើ​ជាន់​ទី​១៧ របស់​ការដ្ឋាន​សំណង់​អគារ​ដែល​មានកំ​ពស់​ជាង​២០​ជាន់​មួយ​កន្លែង​នោះ​ ត្រូវ​ចំក្បាល​ជនរងគ្រោះ ។​

​ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅ​ចំណុច​ច្រក​ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទ​ន្ល​បា​សាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាម​ប្រ​ភពព័ត៌​មានបាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ត់ ស៊ី​ថា​ត អាយុ​២៣​ឆ្នាំ នៅ​លីវ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន ក្រុម៤៦ ភូមិ​៨ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​​រាជធានីភ្នំពេញ ។

​តាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ ដើរទៅ​យក​អីវ៉ាន់​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​នៅ​ក្បែរ​កន្លែង​​កើតហេតុ ដើម្បី​ដឹកឱ្យ​ភ្ញៀវ ក៏​ស្រាប់តែ​មាន​ឈើ​ជ្រុង​ទំហំ​ប៉ុន​ភ្លៅ ប្រវែង​ជាង​២​ម៉ែត្រ បាន​ធ្លា.ក់​ពីលើ​ជាន់​ទី១៧ របស់​អគារ​ការដ្ឋាន​សំណង់​មួយ​កន្លែង ដែល​មានកំ​ពស់​ជាង២០​ជាន់ ត្រូវ​ចំ​ក្បាល​ជនរងគ្រោះ​​ បណ្តាល​ឱ្យ​​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុ.កឈា.ម​តែ​ម្តង​។

ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​មាន​សមត្ថ​កិច្ច​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយា​ល័យ​បញ្ចេ​ក​ទេស វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និងធ្វើ​​កោស​ល្យ​​វិ​ច្ច័​យសាកសព​របស់​បុរស​រង​គ្រោះ និង​កន្លែង​កើតហេតុ​ផង​ដែរ​ ។

​ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​ធ្លា.ក់​ឈើ​ជ្រុង​ប្រវែង​ជាង២​ម៉ែត្រ​ពីលើ​ការដ្ឋាន​សំណង់​អគារ​កំពស់​ជាង ២០​ជាន់​ខាងលើ​នេះ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ការដ្ឋាន ដើម្បី​សាកសួរ​ផង​ដែរ​។

ក្រោយ​ពេល​កើត​ហ​តុ កម្លាំង​មាន​ស​មត្ថ​កិច្ច​នគរបាល​ខណ្ឌ​ខំ​ការ​មន សហការ​ជាមួយ​និង​កម្លាំង​ជំនាញ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​អាគារ​កំពស់​ជាង ២០​ជាន់​កន្លែង​កើតហេតុ និង សាកស.ព​​ជនរងគ្រោះ​រួច​ទើបបាន​ប្រគល់​អោយ​ឪពុក​ម្តាយ​បញ្ជូន​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕

ជនរងគ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ