ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ដល់ម្ល៉ឹង…! ភូមិគ្រឹះម​ហា​លាភ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជន​ជាតិ​​ស្បែក​ខ្មៅ​ចំនួន​១៤​នាក់ ត្រូវ​បាន​រក​ឃើញ​ថា កំពុង​ធ្វើការ និងស្នាក់​នៅ​​ដោយ​​​អត់​​ច្បាប់ ខណៈ​​ពួក​គេ​ត្រូវរកឃើញ​នៅ​​​ក្នុងផ្ទះ​​សំណាក់​យីហោ «​ភូមិ​គ្រឹះ​មហាលាភ​» ស្ថិត​នៅផ្ទះ​លេខ​05BIS, ផ្លូវ​430, សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រតិបត្តិការ​នេះ គឺ​ធ្វើឡើងដោយ​កម្លាំង​អគ្គនាយកដ្ឋាន​ប្រវេសន៍​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ហ៊ុ​ក ហៃ​សីឡា ជា​ប្រធាន សហ​ការ​ជាមួយ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​ក្នុង​រាជធានី រួម​ទាំង​កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​ចុះ​ទៅ​ទីតាំង​ផ្ទះសំណាក់​ខាង​លើ ​នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០៣ ឧសភា នេះ ។

ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា មានជនជាតិស្បែកខ្មៅ​​​សរុប​​ប៉ុន្មាន​នាក់​នោះ​ទេ ដែលសេចក្តី​រាយការណ៍​បឋម ​គឺ​មាន​​១៤​នាក់​នេះ​ តែក្រោយមកមានរហូតដល់១៨នាក់ ​ដោយមិន​ទាន់​ស្គាល់​ឈ្មោះ​ពួក​គេ​ដែរ ។ បច្ចុប្បន្ន កម្លាំង​កំពុងធ្វើការ​ពិនិត្យ​បន្ត​ទៀត ។