ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយ​៧​គ្រឿង ​ពី​ការ​ប្រកួត​ជើងឯក​អាស៊ី លើក​ទី​៤ នៅ​ប្រទេស​ថៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ប៊ូល និង​ប៉េតង់​កម្ពុជា ធ្វើ​បាន​យ៉ាង​ល្អ​

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ប៊ូល និង​ប៉េតង់​កម្ពុជា ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៤ ចាប់ពី​ថ្ងៃ​ទី​១០-១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ដណ្តើម​បាន​មេដាយ​សរុប​៧​គ្រឿងក្នុង​នោះ​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​២​។
កញ្ញា គី​ន សំណាង អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​ក​កម្ពុជា បាន​បញ្ជាក់​ពី​ប្រទេស​ថៃ​មក​ថា មេដាយ​ចំនួន​៧​គ្រឿងរបស់​ក្រុម​ជម្រើសជាតិ​ប៉េតង់​កម្ពុជា រួម​មាន​៖ មេដាយមាស ៣​គ្រឿង ដណ្តើម​បាន​លើ​វិញ្ញាសា​យុវជន​វាយ​យក​ពិន្ទុ អាយុ​ក្រោម​១៨​ឆ្នាំ ដោយ​កីឡាករ អ៊ុត ដួងខែ ។

បុរស​ឈុត​ធំ​វិញ្ញាសា​វាយ​យក​ពិន្ទុ ដោយ​កីឡាករ ថោ​ង ឈឿ​ន​, វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់ ដោយ​កីឡាករ ថោ​ង ឈឿ​ន​, កីឡាករ យឹ​ម សុ​ភ័​ណ្ឌ​, កីឡាករ សៅ សុភា​រ៉ា​ន់ និង​កីឡាករ តិ​ប ន​រ៉ា ។

មេដាយ​ប្រាក់ ចំនួន ២​គ្រឿង​ដណ្ដើម​បានលើ​វិញ្ញាសា​នារី​វាយ​យក​ពិន្ទុ ដោយ​កីឡាការិនី អ៊ុ​ន ស្រី​យ៉ា និង​វិញ្ញាសា​នារី ៣​នាក់​ទល់​៣​នាក់ ដោយ​កីឡាការិនី អ៊ុ​ន ស្រី​យ៉ា​, កីឡាការិនី អ៊ុ​ក ស្រី​មុំ​, កីឡាការិនី ឃួ​ន យ៉ា​រី និង​កីឡាការិនី អ៊ុ ដា​វី​ន​។

ចំពោះ​មេដាយ​សំរឹទ្ធិ​២​គ្រឿង ដណ្តើម​បាន​លើវិញ្ញាសា​យុវជន ៣​នាក់​ទល់​៣​នាក់ អាយុ​ក្រោម
១៨​ឆ្នាំ ដោយ​កីឡាករ ភាព ផា​ឃិ​ន​, កីឡាករ អ៊ុត សុខ​ជា​, កីឡាការិនី ហាក់ ស្រី​នុ​ត និង​កីឡាករ
នូ​ច សុ​ខេមរៈ ។ វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់ ដោយ​កីឡាករ ហេង ស៊ូ​មៀន​, កីឡាករ ស៊ី​ន វង់​,
កីឡាករ ញ៉ែ​ម បូ​រ៉ា​, និង​កីឡាករ ពុធ​យ៉ុ​ន ច័ន្ទ​ដា​រ៉ា ។ ក្រៅពី​មេដាយមាស ប្រាក់ និង​មេដាយ​សំរឹទ្ធិ សរុប​ទាំង​៧​វិញ្ញាសា ដែល​ប៉េតង់​កម្ពុជា​ដណ្តើម​បាន​នេះ ក្រុម​ប៉េតង់​កម្ពុជា ក៏​ដណ្តើម​បាន​ពានរង្វាន់​១​ផង​ដែរ លើ​វិញ្ញាសា​យុវជន ៣​នាក់​ទល់​៣​នាក់ អាយុ​ក្រោម ១៨​ឆ្នាំ ដែល​នេះ​ជា​ការ​ប្រកួត​ពានរង្វាន់​លើកទឹកចិត្ត​។

គួរ​បញ្ជាក់​ថា សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ចំនួន​២៧​នាក់ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុម សុ​ជាតិ អនុប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ចូលរួម​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី លើក​ទី​៤ ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ។ ជា​ការ​កត់សម្គាល់ ក្រុម​ប៉េតង់​កម្ពុជា ដែល​មាន​ទាំង​ឈុត​យុវជន និង​ឈុត​ធំ​បុរស​-​នារី​ចំនួន​៨​ក្រុម គឺ​ដណ្តើម​បាន​មេដាយ ៧​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ