ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ី​ខ្មែរ​តវ៉ា​ប្រឆាំង អ្នក​រត់​តាក់ស៊ី​វៀតណាម​នៅ​ច្រក​ជ្រៃ​ធំ

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ជនជាតិ​ខ្មែរ​ជា​អ្នក​ប្រកប​មុខរបរ បើករថយន្ត​ឈ្នួល​ច្រើន​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ឧសភា នេះ បាន​លើកគ្នា​ទៅ​ធ្វើការ​តវ៉ា​ប្រឆាំង​ជាមួយ​អ្នក​បើករថយន្ត​ឈ្នួលវៀតណាម

ខេត្តកណ្ដាល ៖ ជនជាតិ​ខ្មែរ​ជា​អ្នក​ប្រកប​មុខរបរ បើករថយន្ត​ឈ្នួល​ច្រើន​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ឧសភា នេះ បាន​លើកគ្នា​ទៅ​ធ្វើការ​តវ៉ា​ប្រឆាំង​ជាមួយ​អ្នក​បើករថយន្ត​ឈ្នួលវៀតណាម ដែល​រត់​ពី​ជ្រៃ​ធំ តាម​ផ្លូវជាតិ​លេខ​២១ មក​ភ្នំពេញ​។ ការ​តវ៉ា​នេះ​ធ្វើ​ឡើង នៅ​ខាងលើ​ជិត​បា​រ៉ា​ស់​ច្រក​ទ្វារ​ជ្រៃ​ធំ ដោយ​មាន​អ្នកបើកបរ​រថយន្តឈ្នួល​ខ្មែរ នៅ​ស្រុក​កោះធំ ជាង​២០​នាក់ ចូលរួម​ធ្វើ​ដោយ​នាំ​បើករថយន្ត​របស់​ខ្លួន ទៅ​ឈប់​ត្រៀបត្រា​នៅ​ទីនោះ​។ បើ​តាម​អ្នកបើកបរ​រថយន្តឈ្នួល ដែល​ទៅ​ធ្វើការ​តវ៉ា​នោះ បាន​លើក​ឡើង​ថា  ពួក​គាត់​ធ្វើការ​តវ៉ា​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច  ធ្វើការ​រឹត​បន្តឹង និង​ត្រួតពិនិត្យ​អ្នក​រត់​តាក់ស៊ី ជនជាតិ​វៀតណាម ខុសច្បាប់ ចូល​មក​ដណ្ដើម​ចាប់​ម៉ូយ នៅ​ច្រក​ជ្រៃ​ធំ​នេះ​ទៀត​។

អ្នក​តវ៉ា​លើក​ឡើង​ថា កន្លង​មក​មាន​វៀតណាម​ច្រើន​នាក់​បាន​រត់​តាក់ស៊ី​នៅ ជ្រៃ​ធំ​នេះ ធ្វើ​ឲ្យ​អ្នក​រត់​តាក់ស៊ី​ខ្មែរ នៅ​ស្រុក​កោះធំ ចាប់​ម៉ូយ​មិន​បាន គ្មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​ខ្ចី​លុយ​គេ​មក​ទិញ​រថយន្ត គ្មាន​លុយ​សង​គេ​វិញ​។ ក្រុម​អ្នក​តវ៉ា​ត្រូវ បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ហៅ​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា នៅ​ការិយាល័យ ស្នាក់​ការ​សាខា​ខេត្ត​នៅ​ជ្រៃ​ធំ​។ លោក ជា សុខ​រក្សា អភិបាលរង​ស្រុក​កោះធំ បាន​ប្រាប់​អ្នក​យក​ព័​ត៌​ថា បន្ទាប់​ពី​ធ្វើការ​ដោះស្រាយ ក្រុម​អ្នក​តវ៉ា​បាន​ទទួលយក​ការ​ដោះស្រាយ របស់​អាជ្ញាធរ និង​សមត្ថកិច្ច​។

ទី​១-​រាល់​ការ​ចាប់​ម៉ូយ​គឺ មិន​អនុញ្ញាត​ឲ្យ អ្នក​រត់​កាត់​ស៊ី​ចូល​ទៅ​ចាប់​ម៉ូយ​ឆ្លង​បា​រ៉ា​ស់​នៅ​ជិត​ព្រំដែន​ទៀត​ទេ​។ ទី​២-​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រំដែន​នឹង​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ លម្អិត​លើ​ឯកសារ​មួយ​ចំនួន ដូច​ជា លិខិត​ស្នាក់​នៅ លិខិតឆ្លងដែន ប​ណ្ណ័​បើកបរ​រថយន្ត  និង​បញ្ហា​ខ្លះ​ៗ​ទៀត​។  លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុម​អ្នក​តវ៉ា បាន​ទួល​យក​ដំណោះស្រាយ របស់​អាជ្ញាធរ និង​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​ដដែល​៕