ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូកែច្នៃដាក់បំពង់ស៊ីម៉ាំងប្រែន និងដាក់អំពូលហ្វាឡាស៊ែរជាង១០គ្រឿង ត្រូវបានកម្លាំងនគរបាលឃាត់ធ្វើការអប់រំនិងកិច្ចសន្យានិងឱ្យដោះចេញ ។ ហើយបើចាប់លើកក្រោយទៀត នឹងចាត់ការតាមច្បាប់ផ្លូវច្បាប់ ។ ការចាប់មកអប់រំលើកនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
![Picture]()
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា ស្នងការរងទទួលការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការចំពោះរថយន្តនិងយានយន្តដែលដាក់បំពង់ស៊ីម៉ាំងប្រែន និងអំពូលហ្វាឡាស៊ែរខុសលក្ខណៈបច្ចេកទេសដែលប៉ះពាល់ដល់អ្នករួមដំណើរ និងសាធារណៈប្រឈមគ្រោះថ្នាក់កើតមាន។
![Picture]()
លោកបានអោយកម្លាំងនគរបាលជំនាញបានចុះអនុវត្តន៍តាមដងផ្លូវសាធារណៈដោយអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមមាត្រាលេខ៦៦ ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវអនុវត្តអោយបាន ចំពោះរថយន្តនិងយានយន្តដែលដាក់បំពង់ស៊ីម៉ាំងប្រែននិងភ្លើងអំពូលប្រភេទឡាស៊ែរល្មើសនិងច្បាប់ត្រូវឃាត់មានម៉ូតូជាង១០គ្រឿងដែលភាគច្រើនប្រើប្រាស់បំពង់ស៊ីម៉ាំងប្រែនខុសពីលក្ខណៈបច្ចេកទេសប៉ៈពាល់សាធារណៈ និងដាក់ភ្លើងអំពូលហ្វារប្រភេទឡាស៊ែរប៉ះពាល់អ្នករួមដំណើរ។
![Picture]()
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា បានបញ្ជាក់ថា ក្រោយឃាត់ម៉ូតូជាង១០គ្រឿងដែលដាក់ស៊ីម៉ាំងប្រែន និងដាក់អំពូលភ្លើងឡាស៊ែរ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយអោយម្ចាស់ចូលខ្លួនមកធ្វើកិច្ចសន្យា និងអប់រំអោយបញ្ឈប់សកម្មភាពដាក់បំពង់ស៊ីម៉ាំងប្រែន និងដាក់អំពូលហ្វាឡាស៊ែរហើយអោយដោះចេញ និងទិញមកដាក់វិញនៅបំពង់ស៊ីម៉ាំង និងអំពូលហ្វារដូចដើមវិញទើបអោយយកម៉ូតូចេញ ហើយណែនាំអោយបញ្ឈប់សកម្មភាពល្មើសច្បាប់បើឃាត់លើកក្រោយទៀតមានវិធានការតាមច្បាប់ ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ