ពានរង្វាន់​សហគ្រិន​វ័យក្មេង​ឆ្នាំ​២០១៧ នឹង​បន្ថែម​ពានរង្វាន់​ថ្មីមួយទៀត


សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​(JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​(YEAC) បាន​សហការ​រៀបចំ​ការ​ប្រកួតប្រជែង កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ​២០១៧(Cambodian Young Entrepreneur Awards 2017) ។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​៣​ហើយ នៃ​ការ​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​។ កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ទទួលស្គាល់ និង​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រិន​វ័យក្មេង​កម្ពុជា ឱ្យ​មានឱកាស​ចូលរួម បង្ហាញ​សមត្ថភាព ចែករំលែក​នូវ​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់​ជាតិ​។

ខុស​ប្លែក​ពី​ឆ្នាំ​មុន កម្មវិធី​ពានរង្វាន់​សហគ្រិន​កម្ពុជា​ឆ្នាំ​២០១៧​នេះ នឹង​បន្ថែម​នូវ​ពានរង្វាន់​ថ្មី​មួយទៀត លើ​ពានរង្វាន់​៤​ដែល​មាន​ស្រាប់​កាលពី​ឆ្នាំ​មុន​ៗ នោះ​គឺ​ពានរង្វាន់​គំនិត​ផ្តួចផ្តើម​អាជីវកម្ម​ថ្មី​(Start-up Award)​។ ពានរង្វាន់​គំនិត​ផ្តូ​ច​ផ្តើម​អាជីវកម្ម​នេះ​នឹង​ផ្តល់​ជូន​ទៅ​ដល់​សហគ្រិន​រូប​ណា ដែល​ផ្តើម​ចេញ​នូវ​គំនិត​ថ្មី​ក្នុង​ការ​បង្កើត និង ធ្វើ​អាជីវកម្ម របស់​ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណេះ ត្រូវ​តែ​ភាព​ច្នៃប្រឌិត​ខ្ពស់​នៅ​ក្នុង​ការ​វិវត្តន៍​លើ​មុខ​ជំនួញ​អោយ​មានការ​រីក​ចម្រើន​លឿន​នៅ​ក្នុង​រយៈពេល​ខ្លី ព្រមទាំង​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជូន​អតិថិ​ន​អោយ​បាន​ឆាប់រហ័ស និង​ប្រកបដោយ​ការ​យកចិត្ត​ទុកចិត្ត​។

គួរ​រម្លឹក​ជូន​ថា ការ​ប្រកួតប្រជែង​នេះ ក៏​លើកកម្ពស់​ឱ្យ​សហគ្រិន​កម្ពុជា​ត្រៀមខ្លួន​ក្នុង​ការ​ដណ្តើម​យក​ពានរង្វាន់​ផ្សេង​ទៀត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។ ជា​ការ​កត់សម្គាល់ កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ឆ្នាំ​២០១៧ នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សហគ្រិន​វ័យក្មេង​នៅ​ក្នុង​ខេត្ត​ចំនួន​៥​បន្ថែម​ទៀត​រួម​មាន​ខេត្តសៀមរាប បាត់ដំបង ក្រុងព្រះសីហនុ កំពង់ចាម និង ខេ​ត្ក​កណ្តាល​។

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ