រាជធានីភ្នំពេញ ៖ ស្ថានការណ៍នយោបាយក្តៅឬត្រជាក់ គឺកើតមកគណបក្សប្រឆាំងជាអ្នកលើកឡើងរហូត ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនាថ្ងៃទី២៩ ខែមេសាថា សភាពការណ៍នយោបាយចាប់តាំងពីឆ្នាំ២០១៣មក មានការរំជើបរំជួលដោយសារតែគណបក្សប្រឆាំងធ្វើសកម្មភាពតវ៉ាលទ្ធផលបោះឆ្នោត ។ ប៉ុន្តែ ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយមក មិនមានបញ្ហាអ្វីដែលអាចនិយាយថា សភាពការណ៍នយោបាយក្តៅឬត្រជាក់នោះទេ គឺមានស្ថិរភាពជាធម្មតា ។ ប៉ុន្តែជាការកត់សម្គាល់ សភាពការណ៍ក្តៅឬត្រជាក់ អាស្រ័យលើមាត់និយាយរបស់បក្សប្រឆាំងតែប៉ុណ្ណោះ ។
លោក សុខ ឥសាន បញ្ជាក់ថា «បើចង់មិនចូលប្រជុំសភា គេនាំគ្នានិយាយថាសភាពការណ៍ក្តៅ តែបើចូលប្រជុំសភា គេនាំគ្នានិយាយថា សភាពកាណ៍ត្រជាក់ ។ ប៉ុន្តែទោះជាថាក្តៅ ឬត្រជាក់ គឺសភាពការណ៍នៅតែដដែល គ្មានអ្វីចម្លែកគួរឲ្យចាប់អារម្មណ៍ឡេីយ ។ ជីវភាពសេដ្ឋកិច្ច-សង្គម នៅដំណើរការជាធម្មតា»។
លោក សុខ ឥសាន បន្ថែមថា នៅពេលបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ និងអ្នកទេសចរបរទេស បានចូលរួមក្នុពិធីអង្គរសង្ក្រាន្តយ៉ាងសប្បាយរីករាយ ។ ប្រជាជនទូទាំងប្រទេស បានសប្បាយរីករាយទទួលទេវតាឆ្នាំថ្មីយ៉ាងគគ្រឹកគគ្រេង គ្មានភ័យព្រួយអ្វីឡើយ ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងថាអ្នករកស៊ី អ្នកប្រកបរបរអាជីវកម្មផ្សេងៗ នៅតែដំណើរការទៅមុខជាធម្មតា ។ សិស្សនុសិស្ស និស្សិត នាំគ្នាទៅសាលាជាធម្មតា សាលារៀន មិនបានបិទទ្វារឡើយ ។ តាមផ្ទះប្រជាជន គ្មានផ្ទះណាជីកលេណដ្ឋានឡើយ ។ លក្ខណៈនេះបញ្ជាក់ច្បាស់ថា ក្នុងសង្គមកម្ពុជាគ្មានសភាពការណ៍ក្តៅ ឬត្រជាក់អ្វីទេ គឺធម្មតា ។ ក្តៅឬត្រជាក់ មានតែចំពោះគណបក្សប្រឆាំងប៉ុណ្ណោះ ។
សូមរំឭកថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ស្ថានការណ៍នយោបាយមានភាពតានតឹងដោយសារគណបក្សប្រឆាំង បានប្រកាសមិនទទួលស្គាល់ការចាញ់ឆ្នោត រហូតដល់ដឹកនាំការធ្វើបាតុកម្មពាសពេញរាជធានីភ្នំពេញ ។ ប៉ុន្តែក្រោយមក កិច្ចព្រមព្រៀងនយោបាយមយយជាមួយគណបក្សកាន់អំណាច ធ្វើឲ្យសមាជិកសភាគណបក្សប្រឆាំងសម្រេចចូលសភា ។
លោកកឹម សុខា ទទួលស្គាល់ថា នៅកម្ពុជាមានសន្តិភាពប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានប្រកាសទទួលស្គាល់ថានៅកម្ពុជាបច្ចុប្បន្នមានសន្តិភាព។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសកម្មជននៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមេសា តាមវីដេអូឃ្លីប បានបញ្ជាក់ថា «អ្នកខ្លះគេថាប្រទេសកម្ពុជាមានសន្តិភាពហើយ ប៉ុន្តែយើងក៏មិនប្រឆាំងដែរថាមានសន្តិភាព ។ ប៉ុន្តែហេតុអ្វីបានគណបក្សសង្គ្រោះជាតិធ្វើបន្តព្រោះថាអ្នកខ្លះសប្បាយ អ្នកខ្លះជាប់គុក ដោយអយុត្តិធម៌ ។ នេះហើយប្រជារាស្ត្រខ្មែរមានការឈឺចាប់»។
លោកបន្ថែមថា អ្នកខ្លះថាកម្ពុជាមានការអភិវឌ្ឍ យើងទទួលស្គាល់ប៉ុន្តែការអភិវឌ្ឍនេះគេប្រៀបធៀបនៅសម័យមុនសម័យសង្គ្រាម។ ប៉ុន្តែការអភិវឌ្ឍបច្ចប្បន្ន មិនមែនជាការអភិវឌ្ឍដោយចីរភាពនោះទេ ។ លោកថា គណបក្សរបស់លោកចង់បានការអភិវឌ្ឍដោយសមធម៌ និងចីរភាព។
ជាមួយគ្នានេះ លោក កឹម សុខា បានគូសបញ្ជាក់ផងដែរថា មានផ្លូវខ្លះគេដើរបាន ហើយពាក្យខ្លះគេនិយាយបាន សកម្មភាពខ្លះគេធ្វើបាន យើងធ្វើមិនបាន ។ សូម្បីតែយើងធ្វើសមាជវិសាមញ្ញយើងធ្វើនៅស្នាក់ការបក្ស ។ កន្លែងដែលយើងសុំជួលធ្វើ គេអត់ឲ្យធ្វើទេ ។
លោកបានលើកឡើងទៀតថា សមាជ យើងធ្វើនៅស្នាក់ការបក្ស ខាងសាលារាជធានីគេថាកុំឲ្យធ្វើដល់ចិញ្ចើមផ្លូវ ។ ប៉ុន្តែបើយើងមើលរោងការខ្លះបិទផ្លូវ មួយទៀតបើអ្នកធំមាន អំណាចវិញបិទផ្លូវទៀត។
លោកបញ្ជាក់ថា «ខ្ញុំចង់បញ្ជាក់ថា មានផ្លូវខ្លះគេធ្វើបាន យើងមិនបាន មានពាក្យខ្លះ គេនិយាយបានយើងនិយាយមិនបានទេ! សកម្មភាពខ្លះគេធ្វើបាន យើងមិនបានទេ! នេះហើយ គេហៅថាអយុត្តិធម៌»។
ទាក់ទងនឹងការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានថ្លែងថា គ្មានអ្នកណាម្នាក់ហាមឃាត់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) មិនឲ្យនិយាយនៅតាមទីសាធារណៈនោះទេ គឺមនុស្សគ្រប់គ្នាមានសិទ្ធិក្នុងការនិយាយ។
លោក សុខ ឥសាន ថ្លែងថា «គួរឲ្យហួសចិត្តណាស់ដែលលោក កឹម សុខា ថានិយាយមិនបាន នៅពេលដែលលោកកំពុងនិយាយបាន ។ មានអ្នកណាហាមឃាត់លោកមិនឲ្យនិយាយ គ្មានការគំរាមកំហែងលោកទេ លោកអាចនិយាយបានដោយសេរី»។
លោកបន្ដទៀតថា ជាប្រចាំថ្ងៃ លោក កឹម សុខា បានចុះទៅតាមមូលដ្ឋានទូទាំងប្រទេស ដោយធ្វើសកម្មភាពនយោបាយបានដោយសេរី ដោយគ្មានការភ័យខ្លាច តែលោកបែរជានិយាយថា កំពុងមានការភ័យខ្លាច ។ លោកថា នេះហើយ បានហៅថាល្បិចនយោបាយលើគោក ៕
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងតែម្នាក់ឯង បណ្ដាលឲ្យស្ត្រីរងគ្រោះ...
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោកម្នាក់ ដែលញៀនថ្នាំឡើងង៉ាងរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ហើយទាញកាំភ្លើងអាកាបាញ់...