ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​សង្សារ​ចូល​ច្រៀង​ខារ៉ាអូខេ​ចេញ​មក​វិញ​និយាយ​មិន​ត្រូវ​គ្នា​ជាមួយ​នាង​ក៏​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​នាំ​សង្សារ​ចូល​ច្រៀង​ខារ៉ាអូខេ​ចេញ​មក​វិញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​នាំ​សង្សារ​ចូល​ច្រៀង​ខារ៉ាអូខេ​ចេញ​មក​វិញ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​សង្សារ​ប្រទាញប្រទង់​គ្នា​ធ្វើ​ឲ្យ​ក្រុម​ម៉ូតូឌុប និង​អ្នកកាសែត​ស្មាន​តែ​វាយ​គ្នា​ក៏​បាន​ចូល​ទៅ​ជួយ​ឃាត់​បាន​ទាស់សម្តី​គ្នា​ត្រូវ​ក្រុម​អ្នក​រត់​ម៉ូតូឌុប និង​អ្នកកាសែត​បាន​នាំ​គ្នា​ព្រួត​វាយ​រហូត​បែកក្បាល​សន្លប់​ដេក​ដួល​នៅ​ជាប់​របាំង​ថ្ម​ពុះ​ចែកផ្លូវ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​ញ៉ូ​ស្តា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​បី ខណ្ឌទួលគោក ។ ជន​រង​គ្រោះ​មានឈ្មោះ ឡេ​ង ចាន់​ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។

តាម​ប្រភព​ព័ត៌មាន​ពី​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​សង្សារ​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​ខាងលើ​លុះ​ក្រោយមក​ពួក​គេ​បាន​ចេញ​មក​វិញ​ហើយ​មិនដឹង​ជន​រង​គ្រោះ​និយាយ​ជាមួយ​សង្សារ​យ៉ាងម៉េច​ខ្លះ​ទេ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ដល់​ខាង​ស្រី​មិន​ព្រម​ឡើង​ជិះ​រថយន្ត​សោះ​ទើប​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ប្រទាញប្រទង់​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​ក្រុម​ម៉ូតូឌុប និង​អ្នកកាសែត​ដែល​នៅ​ក្បែរ​នោះ​ឃើញ​ស្មាន​តែ​វាយ​គ្នា​ក៏​បាន​ចូល​ទៅ​ឈឺឆ្អាល​ជួយ​ឃាត់​ក៏​ត្រូវ​ជន​រង​គ្រោះ​ស្រវឹង​ផង​នោះ​បាន​ដៀល និង​គំរាម​អ្នកកាសែត​ថា «​ថត​រញ៉េរញ៉ៃ​ប្រយ័ត្ន​រូប​គាត់​យក​កាំភ្លើង​បាញ់​» ។ 

ក្រោយ​ពី​និយាយ​គំរាម​ហើយ​ជន​រង​គ្រោះ​បានរ​ត់ទៅ​តាម​សង្សារ​ដែល​ដើរ​ឆ្លងផ្លូវ​ចេញ​ទៅ ស្រាប់តែ​ផ្ទុះ​ជម្លោះ​ជាមួយ​ក្រុម​អ្នក​រត់​ម៉ូតូឌុប និង​អ្នកកាសែត​ម្តងទៀត​រហូត​ក្រុម​អ្នក​រត់​ម៉ូតូឌុប និង​អ្នកកាសែត​ប្រមាណ​ជា​៥​ទៅ​៦​នាក់​បាន​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ​រហូត​បែកក្បាល​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្ដង ចំណែក​ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​ចេញ​ទៅ​បាត់​អស់ ។

ក្រោយ​កើតហេតុ​នារី​ជា​សង្សារ​របស់​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​បាត់​មិន​បានដឹង​ថា មាន​គេ​វាយ​សង្សារ​របស់​ខ្លួន​រហូត​បែកក្បាល​សន្លប់​ដេក​ដួល​នៅ​ជាប់​របាំង​ថ្ម​ពុះ​ចែកផ្លូវ​នោះ​ទេ ។ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ៕