ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿងឃា.តកម្មបា.ញ់ប្រហារកណ្តាលក្រុងខេមរភូមិន្ទ ប្រើពេល ៥៩ម៉ោង ឃាត់ខ្លួនខ្មា.ន់កាំភ្លើ.ង AK និងបក្សពួក ៣នាក់

1 ខែ មុន
  • កោះកុង

ខេត្តកោះកុង ៖ លោក​វរសេនីយ៍ឯក យស់ ចាន់​វិចិត្រ អធិការ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​ខេមរៈភូមិន្ទ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថាៈ មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប ក្រុម​ឃាតករ​អាវុធ​AK​និង​បក្សពួក​របស់​វា​បាន គឺ​កំលាំង​ចម្រុះ​របស់​យើង​បាន​ប្រើប្រាស់​ពេលវេលា​អស់​យៈ​ពេល​៥៩​ម៉ោង​(2​យប់​3​ថ្ងៃ​)…

ខេត្តកោះកុង ៖ លោក​វរសេនីយ៍ឯក យស់ ចាន់​វិចិត្រ អធិការ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​ខេមរៈភូមិន្ទ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថាៈ មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប ក្រុម​ឃាតករ​អាវុធ​AK​និង​បក្សពួក​របស់​វា​បាន គឺ​កំលាំង​ចម្រុះ​របស់​យើង​បាន​ប្រើប្រាស់​ពេលវេលា​អស់​យៈ​ពេល​៥៩​ម៉ោង​(2​យប់​3​ថ្ងៃ​) និង​ជា​ពិសេស

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ គណៈ​បញ្ជាការ​ឯកភាពរ​ដ្ឋា​បាល​ខេត្តកោះកុង កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទ័​ណ្ឌ និង​កំ​លាំ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ធ្វើការ​ស្រាវជ្រាវ​បំបែកសំណុំរឿង​ឃាតកម្ម​បាញ់ប្រហារ​នៅ​កណ្តាល​ក្រុង​ខេមរភូមិន្ទ កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៦ ។

លោក​អធិការ​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥និង​២៥​នាទី កំលាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ រួម​មាន​ ៖
១-​ឈ្មោះ សាយ សាន្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល ព្រំដែន​គោក បាន​ប្រើប្រាស់​អាវុធ AK បាញ់​អស់​ចំនួន​៦​គ្រាប់ ទៅ​លើ​ជន​រង​គ្រោះ

២-​ឈ្មោះ សាយ សៀវ​ហ្វុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ជា​បក្សពួក​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាមួយ​ឃាតករ​រហូត

៣-​ឈ្មោះ យុន ស្រី​លាភ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​ជា​បក្សពួក​នៅ​ជាមួយ​គ្នា​ពេល​ចាប់ខ្លួន​។

លោក​អធិការ​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ពេល​ឃាត់ខ្លួន​កំលាំង​សមត្ថកិច្ច​ដកហូត​បាន ៖
-​អាវុធ AK ស្វាយ​បត់ ចំនួន​១​ដើម បង់​ចំនួន​១ គ្រាប់​ចំនួន​២៤​គ្រាប់
-​ម៉ូតូ​ចំនួន​២​គ្រឿង Zoomer X ចំនួន​១​គ្រឿង និង PCX ចំនួន​១​គ្រឿង​។

​ពេល​នេះ​កំលាំង​ជំនាញ​ផ្នែក​ព្រហ្ម​ទ​ណ្ឌ​ក្រុង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ