ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រកស៊ី​ឆ្លង​ដែន​ថ្ងូរ​ដូច​ព្រាប​ទៅ​ហើយ​… បង់ពន្ធ​ទំនិញ​ជា​ច្រើន​លាន​រៀល ហើយ​នៅ​បង់ថ្លៃ​បាយ​​ជូន​លោក​គយ​តាម​ផ្លូវ​ទៀត

1 ឆ្នាំ មុន
  • តាកែវ

ក្រុម​អាជីវក​រដឹក​ទំនិញ​មក​ពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរ​ជា​ភ្នំ​ដិ​ន បាន​នាំ​គ្នា​ត្អូញត្អែរ​គ្រប់​ៗ​គា្ន ពាក់ព័ន្ធ​នឹង​ការ​បង់​ពន្ធគយ ដែល​មាន​តម្លៃ​ខ្ពស់​មិន​ធ្លាប់​ជួប​នៅ​ចុងឆ្នាំ​២០២២​នេះ ជាង​នេះ​ទៅ​ទៀត នៅ​ឆ្លៀត​បង់​ឲ្យ​

ខេត្តតាកែវ ៖ ក្រុម​អាជីវក​រដឹក​ទំនិញ​មក​ពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរ​ជា​ភ្នំ​ដិ​ន បាន​នាំ​គ្នា​ត្អូញត្អែរ​គ្រប់​ៗ​គា្ន ពាក់ព័ន្ធ​នឹង​ការ​បង់​ពន្ធគយ ដែល​មាន​តម្លៃ​ខ្ពស់​មិន​ធ្លាប់​ជួប​នៅ​ចុងឆ្នាំ​២០២២​នេះ ជាង​នេះ​ទៅ​ទៀត នៅ​ឆ្លៀត​បង់​ឲ្យ​គយ​ចល័ត​តាម​ផ្លូវជាតិ​លេខ​២ ក្បែរ​រង្វង់​មូល​អូរ​ចំបក់ ស្ថិត​ក្នុង​ក្រុង​ដូន​កែវ ថែម​ទៀត​។

ក្រុម​អាជីវករ​រកស៊ី​នៅ​ច្រក​ភ្នំ​ដិ​ន បាន​បញ្ជាក់​ថា ក្នុង​មួយ​រថយន្ត​ភ្លៅ​៤ ដឹក​ទំនិញ​មក​ពី​វៀតណាម ពេល​មុន​បង់​ពន្ធគយ​ត្រឹមតែ​១​លាន​រៀល​តិចតួច​ប៉ុណ្ណោះ ពេល​នេះ​ត្រូវ​បង់​ពន្ធគយ​៦​លាន​៧០​ម៉ឺន​រៀល ដែល​តម្លៃ​នេះ​ខ្ពស់​ជាង​តម្លៃ​ដែល​ធ្លាប់​បង់​កន្លង​មក​គុណ​នឹង​២ គុណ​នឹង​៣​ឯណោះ​។ លើស​ពី​នេះ ក្រុម​អាជីវករ​ពួក​គាត់​ត្រូវ​បង់ថ្លៃ​បាយ​ឲ្យ​គយ​ច​ល័យ​នៅ​លើ​ផ្លូវជាតិ​លេខ​២ ក្បែរ​រង្វង់​មូល​អូរ​ចំបក់​ពី​៦​ទៅ​៧​ម៉ឺន​រៀល​ទៀត ក្នុង​មួយ​រថយន្ត​សាំ​យ៉ុ​ង​។

ពាក់ព័ន្ធ​នឹង​តម្លៃ​បង់​ពន្ធគយ​នេះ ក្រុម​អាជីវករ​រាប់​សិប​នាក់ បាន​បញ្ជាក់​ថា គាត់​ត្រូវ​បង់លុយ​តាម​អ្វី​ដែល​គយ​គេ​តម្រូវ​ឲ្យ​បង់ ទោះ​មាន​តម្លៃ​ខ្ពស់​យ៉ាងណា​ក្តី ពួក​គាត់​គ្មាន​ជម្រើស​ទេ ព្រោះ​គាត់​ធ្លាប់​រកស៊ី​របរ​នេះ បើ​មិន​រក​អត់​មាន​អ្វី​ផ្គត់ផ្គង់​គ្រួសារ និង​បង់​ធនាគារ ព្រោះ​ពួក​គាត់​សុទ្ធតែ​ខ្ចី​លុយ​ធនាគារ​មក​រកស៊ី​។

ជាង​នេះ​ទៅ​ទៀត មាន​អាជីវករ​ម្នាក់ បាន​បង្ហើប​ឱ្យ​ដឹង​ថា ជា​ទូទៅ​តម្លៃ​បង់​ពន្ធគយ​នៅ​លើ​ក្រដាស់​ដែល​មន្ត្រី​គយ​សរសេរ​មិន​ថ្លៃ​ទេ តែ​ដល់​ពេល​បង់លុយ​ជាក់ស្តែង​គឺ​ខុសស្រឡះ​ពី​តម្លៃ​នៅ​លើ​ក្រដាស់​។

ហើយ​ក្រុម​អាជីវករ​ដែល​កំពុង​រកស៊ី​យ៉ាង​ត្រដាបត្រដួស​នេះ សុំ​ធ្វើការ​សំណូមពរ​ទៅ​លោក​មេ​គយ​ធំ​ៗ ពិនិត្យ​មើល​មន្ត្រី​ខ្លួន​ដែល​កំពុង​បម្រើ​ការងារ​នេះ​ផង ព្រោះ​ខ្លាច​ថា លុយ​ពន្ធគយ​មិន​រត់​ចូល​ថវិកាជាតិ បែរជា​រត់​ចូល​ហៅ​ប៉ៅ​លោក​គយ​ៗ ដែល​ឈរជើង​តាម​គោលដៅ​ទៅ​វិញ ធ្វើ​ឱ្យ​អ្នក​រកស៊ី​ថ្ងូរ​ដូច​ព្រាប​គ្រប់​គ្នា​ទៅ​ហើយ​។

ពាក់ព័ន្ធ​នឹង​ការ​តម្លើង​តម្លៃ​ពន្ធគយ​នេះ លោក ស៊ុន ឆាយ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តតាកែវ បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​ដែរ​ថា ពិតជា​មានការ​ដំឡើង​តម្លៃ​យកពន្ធ​ពី​អ្នក​រកស៊ី​ដឹក​ទំនិញ​ចេញពី​ប្រទេស​វៀតណាម​មែន ព្រោះ​នេះ ជា​គោលការណ៍​ប្រមូល​ពន្ធ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ