ការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​និង​អំពើ​អាស 2016​បង្ក្រាប​បាន​92​ករណី ចាប់​ជនសង្ស័យ​113​នាក់


រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារអនីតិជន បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ បទល្មើស​នៃ​ការ​ជួញដូរ​មនុស្ស សញ្ចារ​កម្ម និងអំពើ​អាស​លើ​អនីតិជន បង្ក្រាប​បាន​ចំនួន​៩២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១១៣​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ គឺ​មានការ​ថយ​ចុះ ។

ក្នុង​ឆ្នាំ​២០១៦ ការ​បង្ក្រាប​បទល្មើស​ជួញដូរ​មាន​៩២​ករណី​លើ​១០៥​ករណី ចាប់ខ្លួន​១១៣​នាក់ ក្នុង​នោះ​ជនបរទេស​៨​នាក់ សង្គ្រោះ​២៩៨​នាក់ ។ ក្នុង​ចំណោម​៩២​ករណី​នេះ​មាន ករណី​ជួញដូរ​មនុស្ស​២៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣៨​នាក់​(​ស្រី្ត​២១​នាក់ ជនបរទេស​២​នាក់​គឺ​ប៉ា​គី​ស្ថាន​ម្នាក់ និង​ថៃ​ម្នាក់​) ជន​រង​គ្រោះ​១០៣​នាក់​(​អនីតិជន​២២​នាក់​) ។ ករណី​សញ្ចារ​កម្ម​២៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣៦​នាក់​(​ស្រី្ត​២៥​នាក់ ជនបរទេស​២​នាក់​គឺ​អូស្ត្រាលី​ម្នាក់​និង​វៀតណាម​ម្នាក់​) ជន​រង​គ្រោះ​១៤៧​នាក់(​អនីតិជន​២១​នាក់​) ករណី​ទិញ​រួម​ភេទ និង​អំពើ​អាស​លើ​អនីតិជន​៣៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣៩​នាក់ (​ជនបរទេស​៤​នាក់ គឺ​ឥណ្ឌា​ម្នាក់ ហូ​ឡង់​២​នាក់ និង​កូរ៉េ​ម្នាក់​) ជន​រង​គ្រោះ​៤៨​នាក់​(​អនីតិជន​៤៨​នាក់​) ។

ដោយឡែក ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១​ឆ្នាំ​គិត​ពី​ថ្ងៃ​ទី​១០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦ បង្ក្រាប​បាន​២៨​ករណី ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​បាន​៣២​នាក់​(​ស្រី្ត​១៣​នាក់​) ក្នុង​នោះ​ជនជាតិ​ខ្មែរ​៣០​នាក់ និង​បា​៉​គី​ស្ថាន​២​នាក់ អនុវត្ត​តាម​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​មាន​ចំនួន​៨៤​នាក់​(​ស្រី្ត​៨២​នាក់ អនីតិជន​១៦​នាក់​) ប្រគល់​ជូន​ក្រុម​គ្រួសារ​ចំនួន​១៨​នាក់​(​អនីតិជន​១៤​នាក់​) ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចំនួន​៦២​នាក់​(​អនីតិជន​២​នាក់​) និង​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​៤​នាក់​(​ស្រី្ត​៣​នាក់​) ។

បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នីតិជន​រាជធានី​ភ្នំពេញ ត្រីមាស​ទី​១ ឆ្នាំ​២០១៧ គិត​ពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ បង្ក្រាប​បាន​ចំនួន​១២​ករណី ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​ចំនួន​១៤​នាក់​(​ស្រី្ត​៦​នាក់​) អនុវត្ត​តាម​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​២៨​នាក់​(​ស្រី្ត​២៣​នាក់ អនីតិជន​១១​នាក់​) ប្រគល់​ជូន​ក្រុម​គ្រួសារ​ចំនួន​៧​នាក់ (​អនីតិជន​) ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចំនួន​១៩​នាក់​(​ស្រី​១៤​នាក់ អនីតិជន​៤​នាក់​ប្រុស​) និង​ធ្វើការ​អប់រំ​ឲ្យ​ទៅ​លំនៅ​ឋាន​វិញ​ចំនួន​២​នាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ