ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​ជិត​៥០ឆ្នាំ តែ​សម្រស់​ដូច​ក្មេង​វ័យ​២០​ឆ្នាំ តើ​ជំទាវ​​ទី​១​របស់​កូរ៉េ​ខាងត្បូង​នេះ​ជា​នរណា?

1 ឆ្នាំ មុន

Kim Keon-hee ជា​អ្នកជំនួញ​ដែល​បច្ចុប្បន្ន​ គឺជា​ស្ត្រី​ទី​មួយ​របស់​កូរ៉េ​ខាងត្បូង ក្នុង​នាម​ជា​ភរិយា​របស់​ប្រធា​នាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol​ ។ លោក​ជំទាវ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​តែ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត…

Kim Keon-hee ជា​អ្នកជំនួញ​ដែល​បច្ចុប្បន្ន​ គឺជា​ស្ត្រី​ទី​មួយ​របស់​កូរ៉េ​ខាងត្បូង ក្នុង​នាម​ជា​ភរិយា​របស់​ប្រធា​នាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol​ ។

លោក​ជំទាវ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​តែ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត និង​នៅ​ក្មេង​វ័យ​ទោះបី​ជាមួយ​អាយុ៤៩​ឆ្នាំ​ក្តី​ ។

លោក​ជំទាវ​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាមួយនឹង​ស្វាមី​ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​ជា​ច្រើន​ជា​មួយនឹង​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ពិភពលោក​រួម​មាន​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ជាដើម​។

អ្នកជំនាញ​ម៉ូ​ដ​មួយ​ចំនួន​បាន​កោតសរសើរ​ចំពោះ​ជម្រើស​តុបតែង​ខ្លួន និង​ម៉ូ​ដ​សំលៀក​បំពាក់​របស់​លោក​ជំទាវ Kim Keon-hee ដែល​បច្ចុប្បន្ន​ជានា​យក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន​ពិ​ព័រ​សិល្បៈ Canava Contents​។

តើ​ស្ត្រី​ទី​មួយ​កូរ៉េ​ខាងត្បូង​ដ៏​ស្រស់​ស្អាត​ដូច​ក្មេង​វ័យ២០​ឆ្នាំ​រូប​នេះ​ជា​នរណា? កោះសន្តិភាព​សូម​ធ្វើការ​លើ​យក​ប្រវត្តិ​សង្ខេប​ខ្លះ​ៗ​របស់​លោក​ជំទាវ​ដូច​តទៅ​ ៖

លោក​ជំទាវ Kim Keon-hee កើត​នៅ​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ១៩៧២ ក្នុង​តំបន់ Yangpyeong នៃ​ខេត្ត Gyeon​ggi របស់​កូរ៉េ​ខាងត្បូង​។ គាត់​បាន​សិក្សា​នៅ​វិទ្យាល័យ Myungil សម្រាប់​ក្មេង​ស្រី មុន​ពេល​បញ្ចប់​ការ​សិក្សា​ផ្នែក​សិល្បៈ​ពី​សកល​វិទ្យាល័យ Kyonggi​។

នៅ​ក្នុង​ឆ្នាំ២០០៩ គាត់​បាន​បង្កើត​ក្រុមហ៊ុន​ពិព័រណ៍​សិល្បៈ Covana Contents និង​បាន​ធ្វើ​ជានា​យក​ប្រតិ​បត្តិ និង​ប្រធាន​ក្រុមហ៊ុន​ចាប់តាំងពី​ពេល​នោះ​មក​។

នៅ​ក្នុង​ឆ្នាំ២០១២ គាត់​បាន​រៀប​ការ​ជាមួយនឹង​លោក Yoon Suk-yeol ដែល​ជា​រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​នៅ​ពេល​នោះ​។ លោកស្រី​បាន​ក្លាយទៅជា​ស្ត្រី​ទី​មួយ​របស់​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ស្វាមី​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​ខែមីនា ឆ្នាំ២០២២​។

នៅ​ក្នុង​ឆ្នាំ២០១៩ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា លោកស្រី​មិន​បាន​បង់ពន្ធ និង​រង​ការ​ស៊ើបអង្កេត​ពី​បទ​ទទួលយក​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ការ​រៀបចំ​ពិព័រណ៍​សិល្បៈ​។

នៅ​ឆ្នាំ២០២១ មាន​សេចក្តីរាយការណ៍​ថា លោកស្រី Kim Keon-hee បាន​បំប៉ោង​ប្រវត្តិ​របស់​គាត់​ដោយ​ភ្ជាប់​ទៅ​នឹង​សាលា​ធុរៈកិច្ច​នៃ​សកល​វិទ្យាល័យ New York​។ នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន គាត់​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ និង​បាន​សន្យា​ថា​នឹង​ផ្តោត​តែ​លើ​នាទី​ក្នុង​នាម​ជា​ភរិយា​របស់​លោក Yoon Suk-yeol​។

នៅ​បំណាច់​ឆ្នាំ ២០២១ រដ្ឋ​អាជ្ញា​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​លោកស្រី Kim Keon-hee ពី​បទ​ពុក​រលួយ​ទាក់ទង​នឹង​ឧបាយកល​ទីផ្សារ​ភាគហ៊ុន​៕ (​យោង​តាម​ប្រភព​៖ South China Morning Post)

អត្ថបទសរសេរ ដោយ