ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​បុរស​ម្នាក់​ត្រូវសមត្ថកិច្ច​នាំទៅសួរ​ដោយសារ​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មុន​នេះ​បន្តិច​បុរស​ម្នាក់​ត្រូវ​នគរបាល​ការ​រិ​យា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ហៅ​ពី​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ដើម្បី​

ខេត្តបន្ទាយមានជ័យ ៖ មុន​នេះ​បន្តិច​បុរស​ម្នាក់​ត្រូវ​នគរបាល​ការ​រិ​យា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ហៅ​ពី​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ដើម្បី​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​កើតឡើង​មុន​នេះ​បន្តិច​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងជើង​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បន្ទាប់​មាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​អាក់​ខោ​ន​មួយ​ជា​ភាសាឡាតាំង​ឈ្មោះ Hok Ren ។ ហើយ​ក្នុង​អាក់​ខោ​ន​នោះ​បាន​សរសេរ​យ៉ាង​ធ្ងន់​ៗ​ក្នុង​ឃ្លា​ចុងបញ្ចប់​ថា «​ដូច្នេះ​ត្រូវ​តែ​ប្តូរ​បក្សពួក​ចោរ​តិរច្ឆាន​នេះ​ចោល​»​។

យោង​តាម​ប្រភព​ពី​ពលករ​ខ្មែរ​ចោទ​ថា មាន​ប៉ូលិស​ច្រកព្រំដែន​ប៉ោយ​ប៉ែ​តម្នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ស៊ី​វិល បាន​ចុះ​ចាប់ជំរិត​ទារ​យក​ប្រាក់​ពី​ពលករ​ចំណាកស្រុក​ថៃ​ក្នុង​ម្នាក់​ៗ300​បាត​។

ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ហៅ​សួរនាំ​នោះ​មិន​ត្រូវ​បាន​គេ​ស្គា​ស់​ត្រកូល​ទេ គ្រាន់តែ​ដឹង​ថា ឈ្មោះ​ភិ​រម្យ អាយុ​ប្រហែល​ជិត​30​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ការ​ពិត​ជនសង្ស័យ​នេះ​មិនមែន​ជា​ប៉ូលិស​ទេ ត្រូវ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​នាំ​ពលករ​ស្របច្បាប់​ទៅ​ប្រទេស​ថៃ​មួយ​។ ខណៈ​សមត្ថកិច្ច​ធ្វើការ​ហៅ​សួរនាំ​ជនសង្ស័យ​និយាយ​ថា ខ្លួន​មិន​បាន​ជម្រិត​ប្រាក់​ពី​ពលករ​ណា​ម្នាក់​ឡើយ ហើយ​ថា បន្ទាប់​ពី​ឃើញ​គេ​បង្ហោះ​ប៉ះពាល់​កិត្តិយស​ខ្លួន​គិត​ថា និង​ឆ្លើយ​បំភ្លឺ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​កុំ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ដែរ តែ​មិន​ទាន់​បាន​បង្ហោះ​បំភ្លឺ​ផង ស្រាប់តែ​ប៉ូលិស​ហៅ​សួរនាំ​មុន​ទៅ​ហើយ​។

យ៉ាងណា​ក៏​ដោយ​ជុំវិញ​បញ្ហា​ខាងលើ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដែល​ចុះ​ហៅ​ជនសង្ស័យ​ខាងលើ​ទៅ​សួរនាំ​នោះ​មិន​បាន​ប្រាប់​លម្អិត​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ធ្វើ​តាម​បទបញ្ជា​ថ្នាក់លើ គឺ​ឲ្យ​ហៅ​ជនសង្ស័យ​សួរនាំ​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​ចោទប្រកាន់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជំរិត​ទារប្រាក់​ពី​ពលករ​៕