ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​ម្នាក់​ទើបត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ បន្ទាប់​ពី​ស្លា​.​ប់​អស់​ជាង៧០​ឆ្នាំ

1 ឆ្នាំ មុន

រដ្ឋាភិបាល​អា​មេ​រិ​កបាន​និយាយ​ថា អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​ម្នាក់​ទើបតែ​ត្រូវ​បានគេ​ស្គាល់​អត្តសញ្ញាណ រយៈពេល​៧២​ឆ្នាំ ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ស​ម្លា​.​ប់ និង​បាន​ប្រកាស​ថា​ បាត់​ខ្លួន​ក្នុង​អំឡុង​សង្គ្រាម​កូរ៉េ​ ។ ទាហាន​ខាងលើ មាន​ឈ្មោះ Cpl…

រដ្ឋាភិបាល​អា​មេ​រិ​កបាន​និយាយ​ថា អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​ម្នាក់​ទើបតែ​ត្រូវ​បានគេ​ស្គាល់​អត្តសញ្ញាណ រយៈពេល​៧២​ឆ្នាំ ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ស​ម្លា​.​ប់ និង​បាន​ប្រកាស​ថា​ បាត់​ខ្លួន​ក្នុង​អំឡុង​សង្គ្រាម​កូរ៉េ​ ។

ទាហាន​ខាងលើ មាន​ឈ្មោះ Cpl Tommie T Hanks ដែល​នៅ​ពេល​នោះ​មាន​វ័យ​២៧​ឆ្នាំ ត្រូវ​បាន​ស​ម្លា​.​ប់ នៅ​ពេល​អង្គភាព​របស់​គាត់​ព្យាយាម​ដកខ្លួន​ចេញពី​តំបន់​មួយ​ក្បែរ​ទីក្រុង Anju ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​ឆ្នាំ ១៩៥០​។ រយៈពេល​៥​ឆ្នាំ​ក្រោយមក សា.កស​.​ព​របស់​លោកត្រូវ​បាន​ប្រកាស​ថា ​មិន​បាន​យក​ត្រឡប់​មក​វិញ​នោះ​ទេ​ ។

ទីភ្នាក់ងារ​គណនេយ្យ​ការពារ (DPAA) បាន​និយាយ​ថា លោក Cpl Hanks ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​បាត់​ខ្លួន​ពេល​ធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​១៩៥០ ខណៈ​អង្គភាព​របស់​លោក​ព្យាយាម​ដកខ្លួន​ចេញពី​ភាគ​ខាងជើង​ទន្លេ Ch’ongch’on ក្បែរ​ទីក្រុង Anju​។

អត្ត​សញ្ញា​របស់​លោក​ត្រូវ​បាន​គេ​កំណត់​ដឹង បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បញ្ជូន​ប្រអប់​ចំនួន​៥៥ ដែល​មាន​ផ្ទុក​សំណល់​សា.កស​.​ព​របស់​ទាហាន​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​ស.ម្លា.ប់​នៅ​ក្នុង​អំឡុង​សង្គ្រាម​កូរ៉េ​។

ការ​ផ្តល់​ប្រអប់​ដាក់​សំណល់​សា.កស​.​ព​នោះ​ កើតឡើង​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un នៅ​ក្នុង​ខែមិថុនា ឆ្នាំ ២០១៨​។

ដើម្បី​កំណត់​អត្ត​សញ្ញា​របស់​លោក Hanks អ្នក​វិទ្យាសាស្ត្រ​បាន​ប្រើ​ការ​វិភាគ​ផ្នែក​នរវិទ្យា និង​អ៊ី​សូ​តូ​ម ក៏​ដូច​ជា​ភ​ស្ថុ​តាង​តាម​កាលៈទេសៈ​ ។

អដ្ឋិធាតុ​របស់​លោក​នឹង​ត្រូវ​គេ​បញ្ចុះ​នៅ​ទី​បញ្ចុះ​ស​.​ព​ជាតិ Arlington ប៉ុន្តែ​ការ​បរិ​ច្ឆេ​ត​មិន​ទាន់​បាន​កំណត់​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​១៩៨២​មក អដ្ឋិធាតុ​របស់​ជនជាតិ​អា​មេ​រិ​ក​ជាង​៤៥០​នាក់​ដែល​ត្រូវ​បាន​ស​ម្លា​.​ប់​នៅ​ក្នុង​សង្គ្រាម​កូរ៉េ ត្រូវ​បាន​កំណត់​អត្ត​សញ្ញា និង​បញ្ជូន​ត្រឡប់​ទៅ​កាន់​គ្រួសារ​របស់​ពួក​គេ​វិញ​ដើម្បី​ធ្វើការ​បញ្ចុះ​។ ទាហាន​អា​មេ​រិ​ក​ជិត ៧.៦០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ក្នុង​សង្គ្រាម​កូរ៉េ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ