ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ២នាក់ លួចគាស់យកដែកសម្រាប់ចាប់​របាំង​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​បាន​លួច​គាស់​យក​ដែក​សម្រាប់​ចាប់​របាំង​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ លោក​វរសេនីយ៍ទោ…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​បាន​លួច​គាស់​យក​ដែក​សម្រាប់​ចាប់​របាំង​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បានអោយ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ២០២២ នៅ​ចំណុច​ផ្លូវ​ល្បឿន​លឿន​(​បង្គោល​គីឡូ​១៧៩) ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​អំពើ​លួច ដែក​សម្រាប់​ចាប់​របាំង​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន​មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់ ១.​ឈ្មោះ​ឌិន មេត្តា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​មុខរបរ​មិន​ពិតប្រាកដ​)​ស្នាក់​នៅ​ចំណុច​ព្រែក​ត្រែង ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត ព្រះ​សីហ​នុ​។ ២.​ឈ្មោះ​បាន ចិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។ ៣.​ឈ្មោះ ធូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​គ្នា​(​រត់គេច​ខ្លួន​បាត់​)​។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​រួម​មានៈ ១.​ជើង​ដែក​សម្រាប់​របាំង​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន​ចំនួន​២៥​ដុំ​។ ២.​ខ្ចៅ ចំនួន​១១​គ្រាប់ នឹង​ក្បាល​ខ្ចៅ​ចំនួន​១០​គ្រាប់​។ ៣.​សោ​ម៉ា​ឡែ​ត​ចំនួន​១​ដើម ៤.​សោរ​ចំនួន​៤​ដើម​(​លេខ​១៩​ចំនួន​៣​ដើម​សោរ​លេខ​១៧​ចំនួន​០១​ដើម​)​ម៉ូតូ​០២​គ្រឿង​ម៉ាក​ហុងដា​ដ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់​១J -០៦៩១​និង​ម៉ូតូ​មួយទៀត​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​១J.៨៦២៩​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ចំនួន​០២​នាក់ ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ