ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ខ្មែរ​អ៊ិ​ស្លា​ម​ត្រូវ​ចោរប្លន់​សម្លា.ប់​យក​កងដៃ​និង​ទូរស័ព្ទ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ឪពុក​ម្តាយ​រវល់​ទៅ​លក់​សាច់​គោ​អស់ ទុក​ឲ្យ​កូនស្រី​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង ត្រូវ​ឃាតករ​វាយ​រួច​យក​ក្រមា​ចង​បិទ​មាត់​សម្លា.ប់

រាជធានី​ភ្នំពេញ ៖ ខណៈ​ឪពុក​ម្តាយ​រវល់​ទៅ​លក់​សាច់​គោ​អស់ ទុក​ឲ្យ​កូនស្រី​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង ត្រូវ​ឃាតករ​វាយ​រួច​យក​ក្រមា​ចង​បិទ​មាត់​សម្លាប់ ប្លន់​យក​កងដៃ​និង​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​សន្និដ្ឋាន​ថា ជា​អំពើ​ប្លន់​សម្លាប់ ។

អំពើ​ចោរកម្ម​ដ៏​សាហាវ​នេះ បាន​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ មេ​សា តាម​បណ្តោយ​ផ្លូវ​បេតុង​ជាប់​នឹង​មាត់ទន្លេ នៅ​ក្នុង​រោង​គោ ក្នុង​ក្រុម​ទី​៦ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ម៉ា​ន ហៅ​ស្រី​មុំ អាយុ​១៧​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​ជា​សិស្ស​ថ្នាក់​ទី​៩ ស្នាក់​នៅ​ក្រុម​ទី​៦ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មាន​ឪពុក​ឈ្មោះ ទូ​ល័ស ម៉ា​ន អាយុ​៤៨​ឆ្នាំ អ្នកលក់​សាច់​គោ និង​មាន​ម្តាយ​ឈ្មោះ ធី​ត ម៉ា​ន់ អាយុ​៤៥​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ចេញ​ទៅ​ស្ពាន​ទី​៦ តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​លក់​សាច់​គោ ដោយ​បាន​ទុក​ឱ្យ​កូនស្រី​នៅ​ដេកចាំ​ក្នុង​រោង​ដាក់​គោ​តែ​ម្នាក់ឯង​មិន​បាន​ទៅ​ជាមួយ​នោះ​ទេ ព្រោះ​ជាប់រវល់​រៀនសូត្រ ។ លុះ​ពេល​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល រូប​គាត់​ជា​ឪពុក​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​កូនស្រី​ថា ទុក​លុយ​ចំនួន​១​លាន​៩០​ម៉ឺន​រៀល ឱ្យ​ថ្លៃ​ម្ចាស់​គោ​ឈ្មោះ យឿ​ន ជា​អ្នក​មក​យក ។ រហូត​ដល់​ម៉ោង​៣​រសៀល​ម្តាយ​បាន​ទូរស័ព្ទ​សួរ​កូនស្រី​រូប​នេះ នាង​ប្រាប់​ថា​គេ​មក​យក​លុយ​រួច​ហើយ ។ លុះដល់​ម៉ោង​៥​ល្ងាច​ម្តាយ​បាន​ទូរស័ព្ទ​មក កូនស្រី​ជា​ច្រើន​ដង​តែ​អត់​មាន​អ្នក​លើក ។ ពេល​នោះ​ម្តាយ​សង្ស័យ​កូនស្រី​កើត​ខ្យល់ ក៏​បាន​បបួល​ប្តី​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​សំរាក​វិញ ។

លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ឃើញ​ក្នុង​រោង​ស្នាក់​នៅ​ងងឹត​អត់​បើកភ្លើង និង​មិន​បាន​ចាក់សោ​ទ្វារ​មុខ​នោះ​ទេ ធ្វើ​ឲ្យ​ឪពុក​សង្ស័យ​ក៏​បាន​ឡើង​ទៅ​លើ​រោង​សម្រាក ឃើញ​កូនស្រី​ដេក​ផ្កាប់មុខ​នៅ​លើ​ពូក​ក្នុង​សំលៀក​បំពាក់​ធម្មតា តែ​មាន​ក្រមា​ពណ៌​ខ្មៅ​ចង​រុំ​បិទ​មាត់ ។ ឪពុក​រៀបរាប់​ទៀត​ថា ពេល​ឃើញ​កូនស្រី​ដេក​ក្នុង​ស្ថានភាព​បែប​នេះ គាត់​បាន​ដាស់​កូន​តែ​នាង​អត់​ភ្ញាក់ ក៏​បាន​លើក​កូន​ផ្ងារ​ហើយ​ស្រាយ​ក្រមា​ចង​បិទ​មាត់​ចេញ ក៏​ឃើញ​មាន​ឈាម​ហូរ​ចេញពី​មាត់ និង​មាន​ស្នាម​រយះ​លើ​ផ្ទៃមុខ​ភ្លាម​ៗ​នោះ​ទើប​ដឹង​ថា កូនស្រី​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​កើតហេតុ​អាច​ចំ​ពេល​ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ខ្យល់​ធ្លាក់​យ៉ាង​ខ្លាំង រហូត​ដល់​ម៉ោង​ជិត​៥​ទើប​ភ្លៀង​រាំង​វិញ ហើយ​ពេល​កើតហេតុ​អត់​មាន​អ្នកដឹង​ទេ ។ តាម​ប្រភព​ព័ត៌មាន​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​អ្នក​ជិតខាង​ឃើញ​ជន​រង​គ្រោះ​ដើរទៅ​ដូរ​កំប៉ុង​ហ្គា​ស​ដូច​ធម្មតា មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ រហូត​ដល់​ពេល​ឪពុក​ម្តាយ​ត្រឡប់​មក​ពី​លក់ដូរ​វិញ ឃើញ​កូនស្រី​ដេក​ស្លាប់​ផ្កាប់មុខ​លើ​ពូក បាត់​កងដៃ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ព្រមទាំង​នៅ​ក្នុងផ្ទះ​មាន​រើ​កកាយ​របស់របរ​រាយ​ប៉ាយ​ពេញ​ផ្ទះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ទើប​ភ្ញាក់ផ្អើល​ក្នុងភូមិ​មក​ចោមរោម​មើល​រាប់រយ​នាក់ និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ក៏​ឃើញ​របង​ផ្ទះ​មាន​ប្រហោង សង្ស័យ​ជន​ដៃដល់​ចេញចូល​តាម​ប្រហោង​នោះ រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ប្លន់​យក​កងដៃ​និង​ទូរស័ព្ទ​រួច​វាយ សម្លាប់​ព្រោះតែ​ជា​អ្នក​ស្គាល់គ្នា ។ សព​ជន​រង​គ្រោះ​ត្រូវ​ឪពុក​ម្តាយ​សាច់ញាតិ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ភូមិ​ព្រែក​តា​ណុ​ង ឃុំ​ព្រែក​តា​ណុ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ទៅ​តាម​ប្រពៃណី ៕