ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចូល​ត្រចៀក​បណ្តាល​ឱ្យ​កើត​ជំងឺអំបៅអំបែក​ឬ?

6 ឆ្នាំ មុន

ជំងឺអំបៅអំបែក​ត្រចៀក​ត្រូវ​ប្រជាជន​កម្ពុជា​ចាត់ទុកជា​ជំងឺ​សាមញ្ញ​មួយ​ប្រភេទ បណ្តាល​មក​ពី​ទឹក​ចូល​ក្នុង​ត្រចៀក ។ ឪពុក​ម្តាយ​មួយ​ចំនួន​តូច​មិនសូវ​ជា​យកចិត្ដទុកដាក់​ក្នុង​ការ​ព្យាបាល​ប៉ុន្មាន​ទេ ដោយ​គិត​ថា​ជា​ជំងឺ​សាមញ្ញ ដែល​តាម​

ជំងឺអំបៅអំបែក​ត្រចៀក​ត្រូវ​ប្រជាជន​កម្ពុជា​ចាត់ទុកជា​ជំងឺ​សាមញ្ញ​មួយ​ប្រភេទ បណ្តាល​មក​ពី​ទឹក​ចូល​ក្នុង​ត្រចៀក ។ ឪពុក​ម្តាយ​មួយ​ចំនួន​តូច​មិនសូវ​ជា​យកចិត្ដទុកដាក់​ក្នុង​ការ​ព្យាបាល​ប៉ុន្មាន​ទេ ដោយ​គិត​ថា​ជា​ជំងឺ​សាមញ្ញ ដែល​តាម​ពិត​ទៅ​ជំងឺ​នេះ​ជា​ជំងឺ​ដែល​មិន​គួរ​នឹង​មើល​ស្រាល​ទ្បើ​យ បើ​លោក​អ្នក​ធ្វេសប្រហែស​ក្នុង​ការ​ព្យាបាល​នោះ ប្រាកដជា​មាន​គ្រោះថ្នាក់​មិន​ខាន​ទេ ។

បើ​តាម​លោក​វេជ្ជបណ្ឌិត អ៊ុ​ង នរិន្ទ ជា​អនុប្រធាន​ត្រចៀក ច្រមុះ​បំពង​ក E3(​អគារ​ទី​៣) នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​ជា​សមាជិកសមាគម​ត្រចៀក​ច្រមុះ បំពង់ក ក្បាល​កម្ពុជា បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា អំបៅអំបែក ជា​ពាក្យ​ហៅ​ធម្មតា​របស់​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​គ្រូពេទ្យ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា​ជំងឺ​រលាក​ត្រចៀក ។ អំបៅអំបែក​ជា​ជំងឺ​រលាក​ភ្នា​សមុយ​កឺ (​ស្បែក​ស្ដើង​គ្រប​ពីលើ​)​របស់​ត្រចៀក​ផ្នែក​កណ្ដាល ។ ការ​រលាក​នៃ​ត្រចៀក​ខាងក្រៅ​អាច​រីក​រាលដាល​ដល់​ត្រចៀក​ខាងក្នុង​ដែរ ។ 

ជំងឺ​នេះ​មិនមែន​បណ្តាល​មក​ពី​ទឹក​ចូល​ក្នុង​ត្រចៀក​ទេ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចូល​របស់​ពពួក​មេរោគ​មួយ​ចំនួន​ដូច​ជា​៖
-​បាក់តេរី និង​ពពួក​ផ្សិត ដោយ​មេរោគ​ទាំងនេះ​ចូល​តាម​ត្រចៀក​តាម​រយៈ​កង្វះ​អនាម័យ​ការ​ត្បារ ការ​ខ្វេះ ការ​កាយ​អាចម៍ត្រចៀក ជាមួយ​សម្ភារ​ដែល​មាន​មេរោគ​ទាំងនោះ ។
-​កុមារ​ដែល​តែងតែ​កើត​មាន​ជំងឺ​រលាក​ច្រមុះ បំពង់ក​ញឹកញាប់​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មាន​ជំងឺ​រលាក​ត្រចៀក​នេះ​ដែរ ។

លោក​វេជ្ជបណ្ឌិត​ដដែល​បន្ត​ទៀត​ថា រលាក​ត្រចៀក​ចាប់ពី​៣​ខែ​ឡើង​ទៅ ហើយ​មាន​ខ្ទុះ​ហូរ​ចេញ​មក គេ​ហៅ​ថា​ជំងឺអំបៅអំបែក ។ បន្ទាប់​ពី​កើត​មាន​ជំងឺ​នេះ​ហើយ បើ​មិន​បាន​ព្យាបាល ចេះ​តែ​បណ្តោយ​ទុក​លើ​ពី​៣​ខែ​ឡើង​ទៅ ការ​ព្យាបាល​គ្មាន​ប្រសិទ្ធភាព​ទេ និង​នាំ​ឲ្យ​មេរោគ​ស៊ី​ក្រដាសត្រចៀក រហូត​ដល់​ដាច់​អស់ ហើយ​ការ​ព្យាបាល​មាន​តែ​វះកាត់​ប៉ុណ្ណោះ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ក្រៅពី​មេរោគ​ស៊ី​ក្រដាសត្រចៀក​ហើយ​នោះ ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា ងាប់​មួយ​ចំហៀង​មុខ បាត់​ក្លិន វៀច​មាត់ និង​កើត​ជំងឺរលាកស្រោមខួរ​ក្បាល ដែល​នាំ​ឱ្យ​អ្នកជំងឺ​ប្រកាច់ ហើយ​ស្លាប់​បាន ។ ក្នុង​ដំណាក់កាល​នេះ ការ​ព្យាបាល​ដោយ​ការ​វះកាត់​គឺ​មាន​តែ​ការ​វះកាត់​យក​សាច់ រលួយ​ៗ​ចេញ និង​ប៉ះ​ក្រដាសត្រចៀក​ឡើង​វិញ ។ ដូច្នេះ​លោក​អ្នក​មិន​គួរ​មើល​រំលង​ជំងឺ​នេះ​ទេ គួរតែ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ទើប​ជា​ការ​ប្រសើរ ៕